អាកាសចរណ៍វៀតណាម

ក្រុមហ៊ុន Vietnam Airlines កាត់ប្រាក់ខែបុគ្គលិក ៤០% ព្រោះបញ្ហា Covid-19


ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines ដែលបាននិងកំពុងទទួលរងនូវផលប៉ះពាល់ខ្លាំងលើប្រាក់ចំណូលរបស់ខ្លួន ដោយសារតែឥទ្ធិពលនៃមេរោគ Covid-19 នោះ បានសម្រេចកាត់ប្រាក់ខែបុគ្គលិក ដែលមានតំណែងជានាយកគ្រប់គ្រងជាន់ខ្ពស់ (Senior Managers) ជាច្រើនរូបរបស់ខ្លួន រហូតដល់ ៤០% នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកនៃប្រទេសនេះ។
ក្រុមហ៊ុន Vietnam Airlines កាត់ប្រាក់ខែបុគ្គលិក ៤០% ព្រោះបញ្ហា Covid-19 (រូបភាព៖ https://www.thegioididong.com)

បុគ្គលិក​ដែលមានតំណែង​ជា​អ្នកគ្រប់គ្រង​ថ្នាក់​កណ្ដាលៗ នឹងត្រូវកាត់ប្រាក់ខែ​ពី ២០ ទៅ៣០%។ នេះបើតាមការអះអាង​របស់​លោក Duong Tri Thanh ដែលជា​នាយកប្រតិបត្តិក​ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines នៅក្នុសារព័ត៌មាន VN Express។

លោក Thanh បាន​គូសបញ្ជាក់ថា ផលប៉ះពាល់​នៃ​មេរោគ​នេះ គឺមិនធ្លាប់មានពីមុនមកទេ នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​អាកាសចរណ៍​វៀតណាម។

ក្រុមហ៊ុន Vietnam Airlines រំពឹងថា ចំនួនអ្នកដំណើរ នឹង​ធ្លាក់ចុះ ២,៥លាននាក់​នៅឆ្នាំនេះ ដែលគិតជា​ប្រាក់ចំណូល​គឺមានប្រមាណ ៥១៩ លាន​ដុល្លារអាមេរិក។  បន្ថែមជាមួយនឹង​ការធ្លាក់ចុះ​ខ្លាំង​នៃចំនួន​ភ្ញៀវទេសចរ​ចិន ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ក៏​នឹងត្រូវប្រឈម​ផងដែរ នូវការធ្លាក់ចុះ​ចំនួន​​អ្នកដំណើរ តាមជើងហោះហើរ​​អន្តរជាតិ និងក្នុងស្រុក។ ​ហើយក្រុមហ៊ុននេះ ធ្លាប់បាន​អះអាងថា មានការ​បាត់បង់​ចំណូល​ចន្លោះពី ៨,៦ ទៅ១០,៨ លាន​ដុល្លារអាមេរិកក្នុងមួយសប្ដាហ៍ ក្រោយពីមាន​ការព្យួរ​ជើង​ហោះហើរ​ជាមួយ​នឹងប្រទេសចិន។

ក្រុមហ៊ុន Vietnam Airlines ក៏បាន​កាត់​ចោលជើងហោះហើរ​ជាច្រើន​ទៅកាន់​ទីក្រុង​សេអ៊ូល និងប៊ូសាន នៃប្រទេស​កូរ៉េ​ខាងត្បូង​ផងដែរ ខណៈដែល​បញ្ហា​មេរោគ កំពុង​វាយប្រហារខ្លាំង​លើ​ប្រទេស​មួយនេះ។

លោក Thanh បាន​បញ្ជាក់ថា ការ​លុបចោល​ជើងហោះហើរ មានន័យថា គឺស្មើនឹង​យន្ដហោះ ៤០គ្រឿង ឬ ៤០% នៃ​ចំនួន​យន្ដហោះសរុប គឺចតចោល​មិនដំណើរការ​ហោះហើរនោះទេ ឥឡូវនេះ។ បញ្ហា​ផ្ទុះរីករាលដាល​នៃវីរុស Covid-19 នេះ ត្រូវបាន​អាជ្ញាធរ​អាកាស​ចរស៊ីវិលវៀតណាម​ប៉ាន់ប្រមាណថា នឹងធ្វើឲ្យ​វិស័យអាកាសចរណ៍​​របស់វៀតណាម នឹង​ត្រូវ​ខាតបង់​ចំណូល​ប្រមាណជា ១,០៨ ពាន់លាន​ដុល្លារអាមេរិក នៅឆ្នាំនេះ។

ប្រទេស​វៀតណាម បានព្យួរជើងហោះហើរ​ចូលមកប្រទេសខ្លួន​ទាំងអស់​ មកពី​តំបន់​ដែល​ផ្ទុះរាលដាល​នៃវីរុស​ Covid-19 បន្ទាប់ពីមានការរកឃើញថា នៅប្រទេសកូរ៉ូ​ខាងត្បូង​ ជប៉ុន អ៊ីតាលី និងអឺរ៉ង់ មានករណីឆ្លង​មេរោគនេះ កាន់តែច្រើនឡើង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Covid-19 មិនអាចធ្វើឲ្យរាំងស្ទះដល់ការបោះផ្សាយលក់ភាគហ៊ុនរបស់អេស៊ីលីដាឡើយ

ព័ត៌មាន
ទាំងអគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា ជានិយ័តករ និងប្រធាននាយកប្រតិបត្តិអេស៊ីលីដា បានអះអាងស្រដៀងគ្នាថា ការផ្ទុះឡើងនៃ វីរុស Covid-19 មិន…

កូរ៉េខាងត្បូងបញ្ចេញកញ្ចប់លុយជិត ១០ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹង វីរុសកូវីដ ១៩

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូង បានប្រកាសពី ការប្រើប្រាស់កញ្ចប់ថវិកាជាតិ ប្រមាណ ៩ពាន់ ៨រយលានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ