២០២៣ជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រា!

ភ្នាក់ងារឃ្លាំមើលអឺរ៉ុបថា ២០២៣ ជាឆ្នាំដែលមានអាកាសធាតុក្តៅបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ


អ្នកឃ្លាំមើលអាកាសធាតុរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធ ទី៦ ខែកញ្ញាថា ឆ្នាំ២០២៣ ទំនងជាឆ្នាំ ដែលមានអាកាសធាតុក្តៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ខណៈពេលដែលសីតុណ្ហភាពក្នុងរដូវក្តៅនៅអឌ្ឍគោលខាងជើង គឺក្តៅបំផុតក្នុងកំណត់ត្រាមិនធ្លាប់មាន។ រលកកម្ដៅ គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃបានវាយប្រហារទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង ក្នុងរយៈពេលបីខែចុងក្រោយមកនេះ បានជះផលប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ច ប្រព័ន្ធអេកូឡូស៊ី និងសុខភាពមនុស្ស។
២០២៣ជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រា!
ដោយ

សេវាទទួលបន្ទុកបម្រែបម្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប ឬហៅថា C3S បាននិយាយនៅក្នុងរបាយការណ៍មួយថា សីតុណ្ហភាពសកលជាមធ្យមក្នុងខែមិថុនា កក្កដា និងសីហា គឺ ១៦,៧៧ អង្សាសេ ដែលបានកើនឡើងក្នុងកំណត់ត្រាមិនធ្លាប់មាន ធៀបនឹងឆ្នាំ២០១៩ មានតែ ១៦,៤៨ អង្សាសេ។ បើតាមលោកស្រី Samantha Burgess អនុប្រធាន C3S បានអះអាងថា «រយៈពេលបីខែ ដែលយើងជួបប្រទះនឹងអាកាសធាតុក្តៅបែបនេះ គឺជាពេលវេលាក្តៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក្នុងរយៈពេលប្រហែល១២ម៉ឺនឆ្នាំកន្លងមកនេះ»។
សីតុណ្ហភាពផ្ទៃសមុទ្រខ្ពស់ជាសកលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដុតកម្ដៅពេញមួយរដូវក្ដៅ ដោយរលកកម្ដៅសមុទ្របោកបក់ភាគច្រើនទៅលើមហាសមុទ្រអាត្លង់ទិកខាងជើង និងសមុទ្រមេឌីទែរ៉ាណេ។ យោងតាមរបាយការណ៍នោះបន្ថែមថា សីតុណ្ហភាពសកលជាមធ្យមក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៣ ជាកំណត់ត្រាក្តៅបំផុតទីពីរ ដែលទាបជាងកំណត់ត្រាទី១ កាលពីឆ្នាំ២០០៦ ត្រឹមតែ ០,០១អង្សាសេប៉ុណ្ណោះ»។ ប៉ុន្តែលោកស្រី Samantha Burgess គូសបញ្ជាក់ថា បើក្រឡេកមើលកំដៅ ដែលយើងមាននៅក្នុងមហាសមុទ្រផ្ទៃ ត្រឹមដំណាច់ឆ្នាំ២០២៣នេះ នឹងក្លាយជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រាមនុស្សជាតិ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ធ្លាប់បានព្រមានរួចមកហើយថា គ្រោះថ្នាក់នៃអាកាសធាតុបានចាប់ផ្តើមហើយ។ អ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកចំពោះការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលបាន និងកំពុងធ្វើឲ្យអាកាសធាតុប្រែប្រួលគ្រប់ជ្រុងជ្រោយនៃផែនដី លឿនជាងអ្វីដែលមនុស្សទប់ស្កាត់បាន។ យោងតាមអ្នកវិទ្យាសាស្ត្រ មហាសមុទ្របានស្រូបយកប្រមាណ ៩០% នៃកំដៅលើស ដែលផលិតដោយសកម្មភាពរបស់មនុស្ស ចាប់តាំងយុគសម័យឧស្សាហកម្មបានផ្ទុះឡើង។
កំដៅលើសនេះនៅតែបន្តកកកុញជាឧស្ម័នផ្ទះកញ្ចក់ ដែលភាគច្រើនបានមកពីការដុតប្រេង ឧស្ម័ន និងធ្យូងថ្ម ដែលបង្កើតឡើងនៅក្នុងបរិយាកាសរបស់ផែនដី។ សីតុណ្ហភាពកាន់តែខ្ពស់ទំនងជានាំមកនូវបាតុភូតអាកាសធាតុ El Nino ដែលវានឹងធ្វើឱ្យកំដៅទឹកនៅភាគខាងត្បូងប៉ាស៊ីហ្វិក កន្លែងផ្សេងទៀត មានសីតុណ្ហភាពក្តៅជាងនេះទៅទៀតនៅចុងឆ្នាំ និងដល់ឆ្នាំក្រោយ៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលចាត់ទុកបច្ចេកវិទ្យាឌីជីថលជាឧបករណ៍ថ្មី ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងពត៌មាននៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ ដែលរួមចំណែកយ៉ាងស…

សមាជិកសភាអាមេរិកអំពាវនាវឱ្យបញ្ចប់ការនាំចេញរបស់ក្រុមហ៊ុន Huawei និង SMIC បន្ទាប់ពីការបំពានច្បាប់មួយចំនួន

ប្រធានគណៈកម្មាធិការសភាតំណាងរាស្ត្រអាមេរិកទទួលបន្ទុកកិច្ចការនៅប្រទេសចិនបាននិយាយពីថ្ងៃពុធថា ក្រសួងពាណិជ្ជកម្មអាមេរិកគួរតែបញ្ចប់ការនាំចេញបច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ