តម្រូវការមាសនៅទីផ្សារវៀតណាមស្រុតចុះ៥ភាគរយ

ការលំបាកខាងសេដ្ឋកិច្ចធ្វើឱ្យតម្រូវការមាសនៅវៀតណាមកំពុងមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់


តម្រូវការមាស នៅក្នុងទីផ្សារក្នុងស្រុករបស់វៀតណាមបានធ្លាក់ចុះ ប្រមាណជា ៩% នៅត្រីមាសទី២ នៃឆ្នាំ២០២៣ ដោយសារតែរងឥទ្ធិពលពីបញ្ហាសេដ្ឋកិច្ចខាងក្រៅ។ ក្រុមប្រឹក្សាមាសពិភពលោកបានឱ្យដឹងថា វៀតណាមបានទិញមាសត្រឹមចំនួនជិត ១៣ តោនក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៣ ធ្លាក់ចុះចំនួនជាង ១តោន ។
តម្រូវការមាសនៅទីផ្សារវៀតណាមស្រុតចុះ៥ភាគរយ
ដោយ

ក្រុមប្រឹក្សាមាសពិភពលោក បានអះអាងថា សេដ្ឋកិច្ចរបស់វៀតណាមបានជួបប្រទះនឹងកំណើនយឺតនៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះ ដែលប៉ះពាល់ដល់សតិអារម្មណ៍ទីផ្សារក្នុងស្រុក និងតម្រូវការគ្រឿងអលង្ការ។
សារព័ត៌មានវៀតណាមញូវ បានដកស្រង់ប្រភពដដែលថា តម្រូវការក្នុងស្រុកសម្រាប់មាសដុំ និងកាក់មាសបានធ្លាក់ចុះ ៥% ពោលគឺ ពីជិត១០តោន ក្នុងត្រីមាសទីពីរឆ្នាំមុនមកជាង ៩ តោនក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនេះ តម្រូវការគ្រឿងអលង្ការ ក៏បានធ្លាក់ចុះពី ៤,៥ តោនមកត្រឹម ៣,៧ តោនផងដែរ។

លោក សាវកៃ ហ្វេន (Shaokai Fan ) អ្នកទទូលខុសត្រូវសម្រាប់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៅក្រុមប្រឹក្សាមាសពិភពលោក បាននិយាយថា និន្នាការធ្លាក់ចុះនៅត្រីមាសទី២ នៅក្នុងប្រទេសវៀតណាម គឺមានស្ថានភាពដូចទៅនឹងទីផ្សារផ្សេងទៀតនៅក្នុងតំបន់អាស៊ានដែរ។
លោកបានបន្ថែមថា តម្រូវការមាសដុំ និងកាក់មាសក៏មានកម្រិតផងដែរ ដោយសារតែសាច់ប្រាក់ងាយស្រួលមានទាប ដែលរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃទីផ្សារភាគហ៊ុន និងអចលនទ្រព្យ។ ជាក់ស្តែង អតិថិជនហាងមាសនៅតាមដងផ្លូវជាច្រើន ដែលមានឯកទេសលក់មាសនៅទីក្រុងហាណូយ កំពុងតែមានសភាពមិនសូវមមាញឹកឡើយ។
ប្រភពដដែលបានបន្តថា តម្លៃមាសនៅវៀតណាមកំពុងតែប្រែប្រូលនៅក្នុងចន្លោះពី ២ ទៅ ១៣ ដុល្លារនៅក្នុងមួយតម្លឹង អាស្រ័យលើទីផ្សារនិងតម្រូវការ រីឯគម្លាតរវាងតម្លៃទិញ និងលក់មាសនៅតែមានកម្រិតខ្ពស់ក្នុងរង្វង់ ៤០ ដុល្លារ នៅក្នុងមួយតម្លឹង ដែលជារឿយៗធ្វើឱ្យអ្នកទិញមាសទទួលរងការខាតបង់យ៉ាងខ្លាំង ។
ការិយាល័យស្ថិតិវៀតណាមបានរាយការណ៍ផងដែរថា សន្ទស្សន៍តម្លៃមាសក្នុងខែកក្កដា ឆ្នាំ នេះ បានធ្លាក់ចុះ ០,០៣% បើធៀបនឹងខែមុន។ ជាមធ្យម ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២៣ សន្ទស្សន៍តម្លៃមាសបានកើនឡើងត្រឹមតែ ជាង១%បន្តិច ប៉ុណ្ណោះ ដែលជាកម្រិតទាបបើធៀបនឹងរយៈពេលដូចគ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ក្រៅពីបញ្ហាសេដ្ឋកិច្ច គោលនយោបាយមួយក្នុងចំណោមគោលនយោបាយ ដែលប៉ះពាល់ដល់ទីផ្សារមាស គឺពាក់ព័ន្ធនឹងគោលនយោបាយគ្រប់គ្រងអាជីវកម្មមាស និងសិទ្ធិផ្តាច់មុខរបស់ធនាគាររដ្ឋវៀតណាម ក្នុងការនាំចូលមាស៕




អត្ថបទបន្ទាប់


វៀតណាមថា ខ្លួនមានផែនការកសាងមូលដ្ឋានយោធានៅទីតាំងសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះជាមួយចិន និងហ្វីលីពីន

ព័ត៌មាន
តណាមត្រូវបានរាយការណ៍មកថា គ្រោងនឹងពង្រឹងវត្តមានយោធារបស់ខ្លួននៅលើកោះស្ព្រាតលី ដែលស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ហើយទីតាំងនោះកំពុងមានជម្លោះជ…

ព្រះមហាក្សត្រមានជំនឿយ៉ាងមុតមាំលើរាជរដ្ឋាភិបាលថ្មីដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត នឹងទទួលបានការគាំទ្រពីរដ្ឋសភា

ព័ត៌មាន
រដ្ឋសភានីតិកាលទី៧បានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួនហើយកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ក្រោមព្រះរាជាធិបតីរបស់ព្រះករុណាព្រះបាទសម្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ