ករណី​រលំបាក់អគារ​ក្នុងខេត្តកែប-ធ្វើបច្ចុប្បន្នភាពនៅម៉ោង ១០៖ ៥៤នាទីព្រឹក ថ្ងៃទី​០៥ ខែមករា ឆ្នាំ២០២០

គិតមកដល់ម៉ោង ១០៖៥០នាទីព្រឹកនេះ អ្នកស្លាប់កើនដល់ ៣១នាក់ហើយ!


គិតមកទល់នឹងម៉ោង ១០៖ ៥០នាទី ព្រឹកថ្ងៃទី ០៥ ខែ មករា ឆ្នាំ២០២០នេះ ចំនួនអ្នកស្លាប់ក្នុងហេតការណ៍រលំបាក់អគារសង្កត់មនុស្សនៅក្នុងខេត្តកែប បានកើនឡើងដល់ ៣១នាក់ហើយ ខណៈដែលអ្នករងគ្រោះមានចំនួន ២៣ នាក់។ នេះបើតាមការតួលេខបឋមពីក្រុមសង្គ្រោះបន្ទាន់ ៧១១។
គិតមកដល់ម៉ោង ១០៖១៥នាទីព្រឹកនេះ អ្នកស្លាប់កើនដល់ ២៩នាក់ហើយ (រូបភាព៖ ហេង ភារម្យ)
ដោយ

អគារមួយដែល​កំពុងសាងសង់ នៅក្រុងកែប បានបាក់កាល​ពីថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០ ខណៈដែល​មកទល់នឹង​ម៉ោងនេះ ក្រុមសង្គ្រោះមិនទាន់បញ្ឈប់ការរុករក​នៅឡើយទេ។

ក្នុងហេតុការណ៍នេះ គេក៏ឃើញមានវត្តមាន​សម្ដេច ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ក៏មានវត្តមាន​នៅទីតាំងកើតហេតុផងដែរ ដើម្បីបញ្ជាផ្ទាល់​ក្នុងការជួយសង្គ្រោះ​ជនរងគ្រោះ។

បើតាម​ការអះអាង​របស់​ អភិបាលខេត្តកែប លោកកែន សត្ថា បាន​ឲ្យដឹងថា ប្តីប្រពន្ធដែល​ជាម្ចាស់អាគារនេះ​ក៏ត្រូវបាន​ឃាត់ខ្លួនផងដែរ ដើម្បីសាកសួរ​បន្ថែម ហើយលោក​បានបន្តថា អ្នកទាំងពីរ​នេះមានបំណង​ធ្វើជាផ្ទះសំណាក់​មុនពេលបាក់នេះ។

សូមបញ្ជក់ថា ការរលំបាក់អគារនេះ គឺជាលើកទី២​ហើយ នៅកម្ពុជា ដែល​កាលពីមុន​បាន​កើតឡើង​នៅក្នុងខេត្តព្រះសីហនុ ដែលបាន​សម្លាប់មនុស្ស និងរងរបួស​ជាច្រើននាក់ផងដែរ ពោលគឺ រំលងពីគ្នា​តែប្រមាណជាង ៧ខែ​ប៉ុណ្ណោះ កម្ពុជា​មានហេតុការណ៍បាក់រលំអគារនេះ ចំនួន២លើកហើយ៕  

None



អត្ថបទបន្ទាប់


កំពូលមហាសេដ្ឋីវៀតណាម៥រូប មានទ្រព្យសម្បត្តិ​សរុបរហូតដល់ ១៤,៤ ពាន់លានដុល្លារ

ទស្សនាវដ្ដី Forbes បានវាយតម្លៃទ្រព្យសម្បត្តិសរុបរបស់កំពូលមហាសេដ្ឋីប្រាក់ពាន់លានដុល្លារចំនួន ៥រូប របស់វៀតណាម ដែលសុទ្ធសឹងជាអ្នកជំនួញដ៏មានឥ…

បញ្ចប់ការរុករក អ្នកស្លាប់មាន ៣៦នាក់ និងរបួស ២៣នាក់ ក្នុងករណី​បាក់រលំអគារ​នៅក្នុងខេត្តកែប

ករណី​អគារ​បាក់រលំ​សង្កត់មនុស្ស​ នៅក្នុងខេត្តកែប គិតមកដល់ម៉ោង ១១ : ៤៧ នាទី មនុស្សស្លាប់ ៣៦នាក់ និង ជនរងគ្រោះ ២៣នាក់ (៥៩នាក់) ខណៈដែល​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ