វិស័យទេសចរណ៍

ចំណូលរមណីយដ្ឋានអង្គររកបានត្រឹមតែជាង ១៨លានដុល្លារ ប៉ុណ្ណោះ ធ្លាក់ចុះជាង ៧៥% នៅ៩ខែឆ្នាំ២០២០


ក្នុងរយៈបេល៩ខែ ឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរបរទេស ដែលបានទៅទស្សនា នៅរមណីយដ្ឋានអង្គរ មានប្រមាណជិត៤០ម៉ឺននាក់ និងទទួលបានចំណូលប្រមាណត្រឹមតែជាង ១៨លានដុល្លារអាមេរិកប៉ុណ្ណោះ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋាននេះ ដោយចំនួននេះ គឺធ្លាក់ចុះ ៧៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី០១ តុលានេះ។
ចំណូលរមណីយដ្ឋានអង្គររកបានត្រឹមតែជាង ១៨លានដុល្លារ ប៉ុណ្ណោះ ធ្លាក់ចុះជាង ៧៥% នៅ៩ខែឆ្នាំ២០២០(រូបភាព Bangkok post)

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​បាន​បញ្ជាក់​ទៀត​ថា សម្រាប់​ខែកញ្ញា ឆ្នាំ​២០២០ មាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ជិត ៣.០០០​នាក់ ខណៈ​ដែល​ចំណូល​ទទួល​បាន​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​វិញ​មាន​ចំនួន ជាង ១២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ថយ​ចុះ​ប្រមាណ​ជាង ៩៧%  ធៀប​នឹង​ខែកញ្ញា ឆ្នាំ​២០១៩​។

របាយការណ៍​ពី​ក្រសួងទេសចរណ៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​រយៈពេល ៧​ខែ ដំបូង​នៅ​ឆ្នាំ​២០២០​នេះ កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប ១,២​លាន​នាក់ ធ្លាក់​ចុះ ៦៨,៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​ធ្លាប់​មាន​ដល់​ទៅ​៣,៨៤ លាន​នាក់​។ សម្រាប់​រយៈពេល ៧​ខែ​នៅ​ឆ្នាំ​២០២០​នេះ ប្រទេស​ចិន វៀតណាម និង​ថៃ ត្រូវ​បាន​របាយការណ៍​បញ្ជាក់​ថា គឺ​ប្រភព​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធំ​ជាងគេ​របស់​កម្ពុជា​។ 

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​វិធានការ​ជុំ​ទី​៦ ហើយ ដើម្បី​គ្រប់គ្រង​ផល​ប៉ះពាល់ លើ​វិស័យ​សំខាន់​ៗ ដោយ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ នៅ​ក្នុង​នោះ​ដែរ សម្រាប់​វិស័យ​ទេសចរណ៍ រដ្ឋាភិបាល​នៅ​តែ​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ បន្ត​លើ​លែង​ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ ចំពោះ​សណ្ឋាគារ ផ្ទះ សំណាក់​ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ក៏​ដូច​ជា​ការ​ពន្យារពេល​បង់ ប​.​ស​.​ស រួម​ទាំង​ការ​លើកលែង​ពន្ធ​ប៉ាតង់ និង​ពន្ធ​នាម​ករ​ណ៍​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ត្រៀមក្ដោបយកឱកាសនាំចេញអង្ករប្រណីតដោយរួចពន្ធទៅកាន់ទីផ្សារអឺរ៉ុប

ព័ត៌មាន
ប្រទេសថៃ បានត្រៀមខ្លួនចាប់យកឱកាសនាំចេញអង្ករប្រណីត ទៅកាន់ទីផ្សារអឺរ៉ុប បន្ទាប់ពី តំបន់មួយនេះ បានអនុញ្ញាតឲ្យនាំចូលអង្ករជិត ២,៥ម៉ឺនតោន ជា…

វិនិយោគិន​ហុងកុង​វ័យ​ក្មេង ដែល​អភិវឌ្ឍ​ "ខុនដូ​ល្អ​ជាង​គេ​បំផុត​នៅ​អាស៊ី" នៅ​កម្ពុជា

ព័ត៌មាន
នៅចុង​ឆ្នាំ​២០១៩ ខុនដូ Urban Village ដែល​ជា​គម្រោង​ខ្ពស់​ជាង​គេ​រហូត​ទៅ​ដល់ ១៨០​ម៉ែត្រ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី សម្ដេចតេជោ ហ៊ុន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ