ហេតុការណ៍រញ្ជួយដី

មានអ្នករងរបួស ៣០នាក់នៅក្នុងហេតុការណ៍រញ្ជួយដីធ្ងន់ធ្ងរកម្រិត ៧,៥រិកទ័រនៅក្នុងប្រទេសជប៉ុន


លោកស្រី សាណាអិ តាកាអ៊ិឈិ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនបានថ្លែងនៅថ្ងៃទី៩ ខែធ្នូនេះថា យ៉ាងហោចណាស់មានអ្នករងរបួសចំនួន ៣០នាក់នៅក្នុងហេតុការណ៍រញ្ជួយដីកម្រិតធ្ងន់ធ្ងរ ៧,៥រិកទ័រ ដែលកើតឡើងនៅភាគខាងកើតឆៀងខាងជើងនៃប្រទេសជប៉ុនកាលពីយប់ថ្ងៃទី៨ ខែធ្នូម្សិលមិញ ព្រមទាំងប្រកាសព្រមានអំពីលទ្ធភាពដែលអាចនឹងកើតការរញ្ជួយផែនដីក្នុងកម្រិតប្រហាក់ប្រហែលគ្នា ឬធ្ងន់ធ្ងរជាងនេះ នៅក្នុងទីតាំងឆ្នេរសមុទ្រប៉ាស៊ីហ្វិកទៀតផងដែរ។
ហេតុការណ៍រញ្ជួយដី
ដោយ

ទីភ្នាក់ងារព័ត៌មានក្យូដូបានរាយការណ៍ដោយដកស្រង់សេចក្ដីជូនដំណឹងរបស់នាយកដ្ឋានឧតុនិយមជប៉ុន ឬ JMA ថា ការរញ្ជួយដីលើកនេះកើតឡើងនៅវេលាម៉ោង ១១ និង១៥នាទីយប់ម៉ោងនៅក្នុងស្រុក នៅលើបរិវេណក្រៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកក្នុងខេត្ត អាអូម៉ូរិ ដែលមានជម្រៅ ៥៤គីឡូម៉ែត្រ។

ក្រោយកើតហេតុរញ្ជួយដីមិនយូរប៉ុន្មាន JMA បានប្រកាសព្រមានពីមហារលកយក្សស៊ូណាមិកម្ពស់ ៣ម៉ែត្រនៅតាមបណ្ដោយឆ្នេរសមុទ្ររបស់ជប៉ុន ខណៈពេលជាមួយគ្នារាជរដ្ឋាបាលជប៉ុនក៏បានចេញសេចក្ដីប្រកាសអាសន្នពីព្យុះរលកស៊ូណាមិនៅក្នុងខេត្ត អាអូម៉ូរិ អ៊ិវ៉ាតិ និងហុកកៃដូ រួមទាំងចេញសេចក្ដីប្រកាសឱ្យប្រុងប្រយ័ត្នព្យុះរលកស៊ូណាមិសម្រាប់ខេត្ត មិយ៉ាគិ និងខេត្តហ្វ៊ូគុឈិម៉ៈ និងបានណែនាំឱ្យប្រជាជនធ្វើការភៀសខ្លួនទៅកាន់ទីសុវត្ថិភាពទៀតផង។

ក្រៅពីនេះ រដ្ឋបាលជប៉ុនក៏បានប្រកាសផ្អាកការដំណើរការសេវាកម្មរថភ្លើងស៊ីនកាន់សេន ខ្សែផ្លូវថូហូគុ នៅក្នុងទីតាំងភាគខាងកើតឆៀងខាងជើងរបស់ជប៉ុនក្រោយកើតហេតុរញ្ជួយផែនដីផងដែរ។

យ៉ាងណាក្ដី នាពេលព្រឹកថ្ងៃនេះ(ទី៩ធ្នូ) JMA បានប្រកាសលុបចោលការប្រកាសអាសន្នពីព្យុះរលកស៊ូណាមិនៅគ្រប់ទីតាំងរួចហើយ តែណែនាំឱ្យប្រជាជននៅរក្សាការប្រុងប្រយ័ត្នពីការរញ្ជួយផែនដីជាបន្ត៕




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ ទទូចឱ្យកម្ពុជា និងថៃ គោរពឱ្យបានពេញលេញនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់

ខណៈសង្គ្រាមឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា បានបន្ដអូសបន្លាយដល់ថ្ងៃទី៣ គិតត្រឹមថ្ងៃទី ៩ខែធ្នូនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិករំពឹ…

អ្នកជំនាញថៃ ជំរុញឱ្យរដ្ឋាភិបាលថៃ និងកម្ពុជា ងាកទៅគោរពកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះ

អ្នកជំនាញរបស់ថៃម្នាក់បានអះអាងថា ប្រទេសថៃ និងកម្ពុជា បានឈានដល់ចំណុចមួយដែលលែងអាចដោះស្រាយជម្លោះតាមយន្តការទ្វេភាគីបានទៀតហើយ ដែលទាមទារឱ្យម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ