អត្ថបទក្រុមហ៊ុន

គ្រួសារងាយរងគ្រោះចំនួន ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យទទួលបានការគាំទ្រពីមូលនិធិស្បៀងអាហាររបស់ក្រុមហ៊ុន Smart Axiata


ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានបរិច្ចាគស្បៀងអាហារកាលពីចុងសប្ដាហ៍ដល់ក្រុមគ្រួសារងាយរងគ្រោះចំនួន ៣០០ គ្រួសារនៅខេត្តបន្ទាយមានជ័យ។
គ្រួសារងាយរងគ្រោះចំនួន ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យទទួលបានការគាំទ្រពីមូលនិធិស្បៀងអាហាររបស់ក្រុមហ៊ុន Smart Axiata
ដោយ

ពលរដ្ឋក្នុងស្រុក​មង្គលបូរី លោកស្រី អន មា៉ច បានឲ្យដឹងថា៖ «យើងត្រេកអរណាស់ ដែលទទួលបានអំណោយពីក្រុមហ៊ុន Smart ប្រជាពលរដ្ឋអត់ ហើយវាយ៉ាប់ណាស់អំឡុងពេលកូវីដ-១៩។ ខ្ញុំមានកូនអាយុ១១ ឆ្នាំម្នាក់ពិការនៅផ្ទះ អត់ដែលបានទៅណាទេ ប្ដីរកស៊ីម្នាក់ឯងដើម្បីចិញ្ចឹមគ្រួសារ។»

ការបរិច្ចាគស្បៀងអាហារនេះអាចធើ្វទៅបានតាមរយៈ«មូលនិធិស្បៀងអាហាររបស់ក្រុមហ៊ុន Smart Axiata» ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៦ ខែឧសភា ដោយក្រុមហ៊ុន​ Smart បានប្រមូលនិងចូលរួមបរិច្ចាគថវិកាបង្រ្គប់ទឹកប្រាក់​ពីអតិថិជនរបស់ខ្លួនរហូតដល់ចុងខែឧសភា។

ការបរិច្ចាគស្បៀងអាហារនេះរួមមានអាហារផ្ទត់ផ្ទង់សំខាន់ៗដូចជា អង្ករ មី ទឹកស៊ីអអីុវ និងត្រីខកំប៉ុង។ 

ដោយបច្ចុប្បន្នរស់នៅជាមួយចៅៗពីរនាក់ លោកស្រី ប៉ាល់​ ថន បានឲ្យដឹងថា ៖«ខ្ញុំសប្បាយចិត្តដែលទទួលបានអំណោយថ្ងៃនេះ​ ហើយនិឹងយកទៅហូបជាមួយចៅ។»

នៅពិធីប្រគល់ស្បៀងអាហារនេះ ក្រោមអធិបតីមន្រ្តីរាជការខេត្ត និងអ្នកតំណាងក្រុមហ៊ុន Smart Axiata ត្រូវបានធ្វើឡើងនៅស្រុកសិរីសោភ័ណ ដែលក្រុមគ្រួសារចំនួន ១០០​ គ្រូសារទទួលបានស្បៀងអាហារនេះ និងនៅស្រុក​មង្គលបូរី មានគ្រួសារចំនួន ២០០ គ្រួសារផ្សេងទៀតទទួលបានស្បៀងអាហារ។​

លោកឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ «​យើងធ្វើការដោះស្រាយបញ្ហាកូវីដ-១៩ជាប្រចាំ មិនមានគ្រួសារណាមួយគ្មានអាហារទទួលទាននោះឡើយ ហើយអ្វីដែលសំខាន់ជាងនេះទៀត យើងបានប្រើប្រាស់វិធានការអប់រំទូលំទូលាយដល់ពលរដ្ឋទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ…ថ្វីត្បិតយើងខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ បើគ្មានការចូលរួមពីវិស័យឯកជនការជោគជ័យរបស់យើងក៏មិនរលូនល្អដែរ…វិស័យឯកជនក្នុងខេត្តបន្ទាយមានជ័យបានសហការគ្នាល្អណាស់ ទាក់ទងនិងការផ្ដល់ព័ត៌មាន ការចុះយកសំណាក និងព្យាបាល ក៏ដូចជាកន្លែងស្នាក់នៅ។ នេះក៍មិនមែនជាលើកដំបូងដែរ ដែលក្រុមហ៊ុន Smart បានចូលរួមជួយខេត្តបន្ទាយមានជ័យ។ នៅខែតុលា ឆ្នាំមុន ខណៈដែលខេត្តយើងបានប្រឈមជាមួយនឹងទឹកជំនន់ ក៍ក្រុមហ៊ុនបានផ្ដល់ជាជំនួយដល់ប្រជាជនយើងរាប់ពាន់គ្រួសារដែរ។»

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ពួកយើងពិតជាស្ញប់ស្ញែងណាស់ដែលឃើញប្រជាពលរដ្ឋកម្ពុជាមានទឹកចិត្តសប្បុរសក្នុងគ្រាដ៏ចាំបាច់មួយ ហើយអតិថិជនរបស់យើងបាន     ចូលរួមម្តងទៀតក្នុងវិបត្តិនេះតាមរយៈការបរិច្ចាគទៅក្នុងមូលនិធិ ដែលយើងបានបង្គ្រប់ទឹកប្រាក់ ដើម្បីផ្ដល់ស្បៀងអាហារចាំបាច់ទាំងអស់នេះ។»

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «អំឡុងពេលនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ នេះ​ យើងបានព្យាយាមគ្រប់មធ្យោបាយទាំងអស់ ដែលយើងអាចធ្វើទៅបានដើម្បីគាំទ្រប្រជាពលរដ្ឋកម្ពុជាអំឡុងគ្រាលំបាកនេះ។ ពីមូលនិធិទឹកប្រាក់ 1 លានដុល្លា ដើម្បីប្រឆាំងកូវីដ-១៩ ដែលជួយគាំទ្រគំនិតផ្ដួចផ្ដើម ដើម្បីជំនះផលប៉ះពាល់អាក្រក់បំផុតនៃការរាតត្បាតជា សាកលនៃជំងឺកូវីដ-១៩ ក៏ដូចជាការរៀបចំមណ្ឌលចាក់វាក់សាំុង និងការផ្ដល់ជូនជាមួយការហៅទូរស័ព្ទ និងទិន្ន័យអីុនធីណិតឥតគិតថ្លៃ ដល់អ្នករស់នៅតំបន់ក្រហម ក្រុមហ៊ុន​ Smart មានគោលបំណងជួយគាំទ្រជាសកម្មដល់អតិថិជនរបស់ខ្លួន ដែលកំពុងប្រើប្រាស់បណ្ដាញទំនាក់ទំនងរបស់យើង ដើម្បីសិក្សា ធ្វើការ និងរក្សាទំនាក់ទំនង»៕

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartforcambodia  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កាន់តែ​អស្ចារ្យ! មាន​អេស៊ីលីដាម៉ូបាល អាច​ទូទាត់​ប្រាក់​ទូទាំង​​ពិភព​លោក!

ព័ត៌មាន
អស់​កង្វល់​រឿង​ពិបាក​ក្នុង​ការទូទាត់​ប្រាក់​នៅ​ពេល​ទៅ​ក្រៅប្រទេស​ទៀត​ហើយ ! ចាប់ពី​ពេល​នេះ​តទៅ មាន អេស៊ីលីដាម៉ូបាល អ្នក​អាច​ស្កែន​ទូ…

ក្រុមហ៊ុនផលិតឡានជប៉ុន Mazda ផ្អាកផលិតកម្មនៅក្នុងខែកក្កដា ដោយសារតែខ្វះខាតបន្ទះឈីប

ព័ត៌មាន
រោងចក្រផលិតរថយន្ដជប៉ុនធំមួយ Mazda Motor Corp បានប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថា នឹងផ្អាកដំណើរការផលិតកម្មរោងចក្ររបស់ខ្លួននៅក្នុងប្រទេសជប៉ុនរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ