វៀតណាម

វៀតណាម ជំរុញឱ្យពង្រីកការអភិវឌ្ឍលំនៅឋានសម្រាប់ជួល ដើម្បីដោះស្រាយវិបត្តិតម្លៃផ្ទះហក់ឡើងខ្ពស់


ប្រទេសវៀតណាម កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រទីផ្សារលំនៅឋានគួរឱ្យ ភ្ញាក់ ផ្អើល ដោយផ្តោតលើការ អភិវឌ្ឍលំនៅឋានជួលរយៈពេលវែង ខណៈតម្លៃ លំនៅឋានក្នុងទីក្រុងធំៗហក់ឡើងថ្លៃខ្លាំង ដែលធ្វើឱ្យយុវជន និងកម្មករនិយោជិតជាច្រើនកាន់តែលំបាកមានលទ្ធភាពទិញផ្ទះ។ ស្ថិតក្នុងបរិបទនេះ ថ្នាក់ដឹកនាំវៀតណាម បានចាត់ទុកលំនៅឋានជួលជាសសរស្តម្ភដ៏សំខាន់ នៃការអភិវឌ្ឍទីក្រុងរហូតដល់ឆ្នាំ២០៣០ ដើម្បី ប្ដូរផ្នត់គំនិត ក្នុងសង្គមវៀតណាម ពីការចាត់ទុកផ្ទះជាទ្រព្យសម្បត្តិទៅជាការចាត់ទុក ផ្ទះទៅជាតម្រូវការរស់នៅមូលដ្ឋាន។
វៀតណាម
ដោយ

វៀតណាម កំពុងជំរុញការផ្លាស់ប្តូរទីផ្សារលំនៅឋាន តាមរយៈការលើកកម្ពស់គោលគំនិតជួលសម្រាប់រស់នៅ ខណៈតម្លៃអាផាតមិនកើនឡើងធ្វើឱ្យ លទ្ធភាពទិញ ផ្ទះ ឃ្លាតកាន់តែឆ្ងាយសម្រាប់យុវជន និងគ្រួសារជាច្រើន។ ថ្នាក់ដឹកនាំកំពូលរបស់វៀតណាម រួមទាំងប្រធានបក្សកុម្មុយនីស្ត និងប្រធានាធិបតី លោក តូ ឡឹម ផង បានកំណត់លំនៅឋានជួលជាសសរស្តម្ភយុទ្ធសាស្ត្រដល់ឆ្នាំ២០៣០ ខណៈនាយករដ្ឋមន្ត្រីវៀតណាម បានអំពាវនាវឱ្យផ្លាស់ប្តូរផ្នត់គំនិតពីការផ្តោតលើភាពជាម្ចាស់កម្មសិទ្ធិផ្ទះទៅជាការធានាសិទ្ធិទទួល បានលំនៅឋានសមរម្យសម្រាប់ប្រជាពលរដ្ឋទាំងអស់។   ក្រុមហ៊ុនអភិវឌ្ឍធំៗដូចជា Vingroup, CT Group និង Novaland ជាដើម កំពុងគ្រោងអភិវឌ្ឍលំនៅឋានជួលជិត១០០,០០០យូនីត នៅទីក្រុងហូជីមិញ ខណៈ ក្រុងហាណូយ ក៏កំពុងដាក់ឱ្យដំណើរការគម្រោងថ្មីៗជាច្រើននៅជិតកណ្តាលទីក្រុង។ រដ្ឋាភិបាលវៀតណាម ក៏កំពុងពិចារណាដាក់ចេញវិធានការគាំទ្របន្ថែមដូចជាមូលនិធិលំនៅឋាន កម្ចីការប្រាក់ទាប និងការលើកទឹកចិត្តផ្នែកដីធ្លី ដើម្បីជំរុញគម្រោង សង់សម្រាប់ ជួលឱ្យរីកចម្រើន។   ក្រុមអ្នកជំនាញលើកឡើងថា ការផ្លាស់ប្តូរ យុទ្ធសាស្ត្រ ទីផ្សារ លំនៅឋាន នេះកើតឡើងដោយសារគម្លាតកាន់តែធំរវាងចំណូលប្រជាជន និងតម្លៃលំនៅឋាន ខណៈដែលការផ្គត់ផ្គង់ថ្មីៗភាគច្រើននៅតែផ្តោតលើអាផាតម៉ិនតម្លៃខ្ពស់។ ការណ៍នេះបានបង្ហាញពីការ ផ្លាស់ ប្ដូរដ៏ធំ នូវផ្នត់គំនិត ក្នុងសង្គមវៀតណាម ពីការចាត់ទុកផ្ទះជាទ្រព្យសម្បត្តិទៅជាការចាត់ទុក ផ្ទះទៅជាតម្រូវការរស់នៅមូលដ្ឋាន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ហ្វីលីពីន ចំណាយលុយទិញបន្ទះសូឡាច្រើនជាងគេលើពិភពលោក ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់

ប្រជាជននៅក្នុងប្រទេសហ្វីលីពីន កំពុងនាំគ្នាសម្រុកដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលផ្ទះ ដើម្បីរំដោះខ្លួនចេញពីបន្ទុកចំណាយដ៏ធ្ងន់ធ្ងរពី…

ចិន ដាក់ បម្រាមនាំចេញ លើក្រុមហ៊ុន និងអង្គភាពជប៉ុន ជំនួន៤០ ក្រោមបទចោទជួយពង្រឹងវិស័យយោធាជប៉ុន

រដ្ឋាភិបាលចិន បានបង្កើនការដាក់ សម្ពាធលើប្រទេសជប៉ុនមួយកម្រិតទៀត ដោយសម្រេចដាក់បម្រាមនាំចេញលើអង្គភាព និងក្រុមហ៊ុនជប៉ុនចំនួន៤០ ដោយចោទប្រកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ