ចិន ដាក់ បម្រាមនាំចេញ

ចិន ដាក់ បម្រាមនាំចេញ លើក្រុមហ៊ុន និងអង្គភាពជប៉ុន ជំនួន៤០ ក្រោមបទចោទជួយពង្រឹងវិស័យយោធាជប៉ុន


រដ្ឋាភិបាលចិន បានបង្កើនការដាក់ សម្ពាធលើប្រទេសជប៉ុនមួយកម្រិតទៀត ដោយសម្រេចដាក់បម្រាមនាំចេញលើអង្គភាព និងក្រុមហ៊ុនជប៉ុនចំនួន៤០ ដោយចោទប្រកាន់ ថា ក្រុមហ៊ុន និងអង្គភាព ទាំង នោះកំពុងរួមចំណែកជំរុញការពង្រឹងសមត្ថភាពយោធារបស់ជប៉ុន។ វិធានការនេះ កើត មាន ឡើង ខណៈដែល ភាពតានតឹងរវាងប្រទេសទាំងពីរកំពុងកើនឡើង កម្ដៅជុំវិញបញ្ហា កោះតៃវ៉ាន់ និងសន្តិសុខក្នុងតំបន់។ នេះបើ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ ងារព័ត៌មាន AP។
ចិន ដាក់ បម្រាមនាំចេញ
ដោយ

ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា អង្គភាព និងក្រុមហ៊ុនជប៉ុនចំនួន៤០ ត្រូវបានដាក់ក្នុងបញ្ជីហាម ឃាត់មិនឱ្យទិញទំនិញពហុបំណងពីប្រទេសចិន ដែលអាចប្រើប្រាស់បានទាំងក្នុងវិស័យស៊ីវិល និងយោធាក្នុងនោះមានក្រុមហ៊ុនធំៗដូចជា Mitsubishi Corporation, Mitsui E&S, Fujitsu និង Komatsu ផងដែរ ដែលខ្លួនការចោទថា កំពុងជួយពង្រឹងវិស័យយោធាជប៉ុន។ ចិន បានដាក់ អង្គភាព និងក្រុមហ៊ុនជប៉ុនទាំង៤០នេះក្នុងបញ្ជីតាមដានពិសេស ដោយការនាំចេញទៅកាន់ អង្គភាព និង ក្រុមហ៊ុនទាំងនេះ ត្រូវបានតម្រូវ ឱ្យស្នើសុំអាជ្ញាប័ណ្ណ និង លិខិត បញ្ជាក់ ត្រឹម ត្រូវ ថា ផលិតផលនឹងមិនត្រូវយកទៅប្រើប្រាស់ក្នុងវិស័យយោធាជាដាច់ខាត។   ក្រុងប៉េកាំង បានអះអាងថា វិធានការនេះ គឺស្របច្បាប់ និងមានគោលបំណងទប់ស្កាត់អ្វីដែលខ្លួនហៅថា ការវិលត្រឡប់ទៅរកលទ្ធិយោធានិយម បែបថ្មីរបស់ជប៉ុន។ ទន្ទឹមនឹងនេះ ចិនក៏បានជំរុញឱ្យទីក្រុងតូក្យូ កែប្រែទិសដៅខុសឆ្គងរបស់ខ្លួន និងបញ្ឈប់ការពង្រឹងសមត្ថភាពយោធា ផងដែរ។   សូមបញ្ជាក់ ថា ការប្រកាសនេះកើតឡើង ស្របពេលដែលជប៉ុន កំពុងបង្កើនសមត្ថភាពការពារជាតិ ដោយដាក់ ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅកោះដាច់ស្រយាល ពង្រីកការនាំចេញអាវុធ និងបង្ហាញជំហររឹងមាំជុំវិញបញ្ហា កោះ តៃវ៉ាន់។ នៅថ្ងៃដដែលនោះ កងកម្លាំងការពារជាតិជប៉ុន ក៏បានដាក់ពង្រាយប្រព័ន្ធមីស៊ីល Type-12 នៅកោះមីណាមីតូរីស៊ីម៉ា ផងដែរ ដែលគេមើលឃើញថា ជាការឆ្លើយតបទៅនឹងការពង្រីកឥទ្ធិពលយោធារបស់ចិន ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាម ជំរុញឱ្យពង្រីកការអភិវឌ្ឍលំនៅឋានសម្រាប់ជួល ដើម្បីដោះស្រាយវិបត្តិតម្លៃផ្ទះហក់ឡើងខ្ពស់

ប្រទេសវៀតណាម កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រទីផ្សារលំនៅឋានគួរឱ្យ ភ្ញាក់ ផ្អើល ដោយផ្តោតលើការ អភិវឌ្ឍលំនៅឋានជួលរយៈពេលវែង ខណៈតម្លៃ លំនៅឋានក្នុងទ…

ក្រោយវាយប្រហារសងសឹកគ្នាមួយប្រាវ អ៊ីរ៉ង់ និងអាម៉េរិកឯកភាពគ្នាវិលមករកតុចរចា

ក្រោយបើកការវាយប្រហារសងសឹកគ្នាមួយប្រាវ ពេលនេះទាំងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមផ្អាកសកម្មភាពយោធាជាបណ្តោះអាសន្ន និងបង្វែរទិសដៅមកបន្តក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ