Advertisement
កៅស៊ូ​ឡើងថ្លៃ

៩​ខែ​ឆ្នាំ​នេះ ការ​​នាំ​ចេញ​ជ័រ​កៅស៊ូ​របស់​កម្ពុជា​​​កើន​ឡើង​៣៣%


គិត​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​ជ័រ​កៅស៊ូ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជាង ១១ម៉ឺន ៤​ពាន់​តោន ដែល​ចំនួន​នេះ​កើន​ឡើង​ជាង ២ម៉ឺន ៨​ពាន់​​តោន ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៦។ ហើយ​ក្នុងរយៈពេល​៩​ខែ​នេះ​ដែរ កម្ពុជា​បាន​ផលិត​ជ័រ​កៅស៊ូ​បាន​សរុប​ចំនួន ១១​ម៉ឺន ៥​ពាន់​តោន កើន​ឡើង​ជិត​៣​ម៉ឺន​តោន បើធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦។
ឧកញ៉ា ម៉ុង ឫទ្ធី ចុះ​ពិនិត្យ​មើល​សកម្មភាព​ចៀរ​ជ័រ​កៅស៊ូ នៅចម្ការ​របស់​លោក។ រូបភាពពី ហ្វេសប៊ុក
ដោយ
Advertisement

នេះ​បើ​តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ 

ក្នុង​អំឡុង​៩ខែ​ដើម​ឆ្នាំ​២០១៧​ដដែល តម្លៃ​ជ័រ​កៅស៊ូ​ក្រែប​ ជាមធ្យម ​១តោន​តម្លៃ​ ១៦៧២​ដុល្លារ ពោល​គឺ​កើន​ឡើង ៥៧៨​ដុល្លារ​ក្នុង​មួយ​តោន ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៦។

ជាមួយ​គ្នា​នេះ ទំហំ​ផ្ទៃ​ដី​ក្នុង​ការ​ដាំដុះ​កៅស៊ូ​សម្រាប់​រយៈពេល​៩​ខែ​ឆ្នាំ​នេះ ពុំ​សូវ​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ទេ ពោល​គឺ​មាន​ផ្ទៃ​ដី​ដាំ​ដុះ​កៅស៊ូ​សរុប​ប្រមាណ​ជាង ៤៣​ម៉ឺន​ហិកតា ដោយ​ក្នុង​នោះ ផ្ទៃដី​ដែល​អាច​ចៀរ​ជ័រ​បាន​ មាន​តែ​១៦​ម៉ឺន​ហិកតា​ប៉ុណ្ណោះ។

លោក​ឧកញ៉ា  ម៉ក់ គឹម​ហុង ប្រធាន​សមាគម​កៅស៊ូ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ដើម​ឆ្នាំ​នេះ តម្លៃ​កៅស៊ូ​​បាន​ងើប​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ និង​បាន​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​សម្រាប់​ម្ចាស់​ចម្ការ​កៅស៊ូ​ឡើង​វិញ ពោល​គឺ​មាន​តម្លៃ​ខ្ពស់​បំផុត​បាន​ជាង ២៥០០​ដុល្លារ​ក្នុង​មួយ​តោន​ដែរ។

លោក​ថា ទីផ្សារ​ធំ​បំផុត​គឺ​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​ចិន ម៉ាឡេស៊ី និង​សាំងហ្គាពួរ​ជាដើម។ លោក​បន្ថែម​ថា កត្តា​អាកាស​ធាតុ​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ឆ្នាំ​នេះ ក៏​បាន​ធ្វើ​ឲ្យ​ចម្ការ​កៅស៊ូ​មួយ​ចំនួន​ប្រឈម​នឹង​ជំងឺ​ផ្សិត ដែល​ប៉ះពាល់​ដល់​ទិន្នផល​កៅស៊ូ​ខ្លះ​​​ផង​ដែរ។

សូម​ជម្រាប​ថា កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ កម្ពុជា​លក់​កៅស៊ូ​របស់​ខ្លួន​បាន​ប្រមាណ​ជិត ១៣​ម៉ឺន​តោន ដោយ​កាល​នោះ តម្លៃ​កៅស៊ូ​បាន​ធ្លាក់​ចុះ​មក​នៅ​តែ​ប្រមាណ ១០៤២​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​តោន តែ​សម្រាប់​រយៈពេល​ជាង​ពាក់​កណ្ដាល​ឆ្នាំ​នេះ ឃើញ​ថា តម្លៃ​កៅស៊ូ​​បាន​ងើប​ឡើង​វិញ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ មាន​តម្លៃ​ជា​មធ្យម​ប្រមាណ ១៦៧២​ដុល្លារ​ក្នុង​១​តោន៕




អត្ថបទបន្ទាប់


រដ្ឋាភិបាល​ខាត​​​៤០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដើម្បី​ជួយ​​​កម្មករ​បាន​ឡើង​ប្រាក់​ឈ្នួល

ព័ត៌មាន
ប្រមុខ​រាជ​រដ្ឋាភិបាល​ សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍ថា រដ្ឋាភិបាល​​សុខ​ចិត្ត​ខាត​បង់​ទឹក​ប្រាក់​​ជា​ចំណូល​ជាតិ​ជាង ៤០​លាន​ដុល្...

មហា​សេដ្ឋី​"អាត់កឺ" ពុង ឃាវ​សែ បោះ​ទុន​វិនិយោគ​ជាមួយ​ចិន សាងសង់​អាណាចក្រ​អង្គរ​នៅ​​សៀមរាប

ព័ត៌មាន
មហា​សេដ្ឋី​ឧកញ៉ា ពុង ឃាវ​សែ ដែល​មហាជន​ដាក់​រហ័ស​នាម​ឲ្យ​ថា តារា​ជំនួញ"អាត់កឺ" នៅ​កម្ពុជា បាន​បោះទុន​វិនិយោគ​រួម​គ្នា​ជាមួយ​នឹង...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ