ទីផ្សារកៅស៊ូកម្ពុជា

សហព័ន្ធកៅស៊ូវៀតណាមនឹងពង្រីកផ្ទៃដីចៀរជ័រកៅស៊ូនៅកម្ពុជាឲ្យបានដល់ ៦,៥ ម៉ឺនហិកតា នៅឆ្នាំ២០២០


សហព័ន្ធកៅស៊ូវៀតណាម បានអះអាងថា នៅឆ្នាំ២០២០នេះសហព័ន្ធនេះ នឹងធ្វើការពង្រីកផ្ទៃដីចៀរជ័រកៅស៊ូនៅកម្ពុជា ឲ្យបានដល់៦,៥ ម៉ឺនហិកតា សម្រាប់ធ្វើការកែច្នៃក្នុងរោងចក្រកែច្នៃកៅស៊ូរបស់សហព័ន្ធដែលមាននៅកម្ពុជា ខណៈដែលគិតត្រឹមឆ្នាំ២០១៩កន្លងទៅ ផ្ទៃដីចៀរជ័រកៅស៊ូដែលសហព័ន្ធកៅស៊ូវៀតណាមសម្រេចបានមានជាង៤,៧ ម៉ឺនហិកតា។នេះបើតាមការបញ្ជាក់របស់ប្រធានសហព័ន្ធកៅស៊ូវៀតណាម។
សហព័ន្ធកៅស៊ូវៀតណាមនឹងពង្រីកផ្ទៃដីចៀរជ័រកៅស៊ូនៅកម្ពុជាឲ្យបានដល់ ៦,៥ ហិកតា នៅឆ្នាំ២០២០ (រូបភាព៖https://globalrubbermarkets.com/)
ដោយ

នៅក្នុង​ជំនួប​ជាមួយនឹង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​​រុក្ខាប្រមាញ់ និងនេសាទ​កម្ពុជា​នាពេល​ថ្មីៗនេះ លោក Tran Ngoc Thuan ប្រធាន​សហព័ន្ធកៅស៊ូវៀតណាម បានលើកឡើងថា ផ្ទៃដី​ចៀរជ័រ​កៅស៊ូដែល​សហព័ន្ធ​សម្រេចបាន​នៅឆ្នាំ២០១៩ មានជាង​៤ម៉ឺន ៧ពាន់​ហិកតានោះ បាន​ប្រមូលទិន្នផល​ជ័រកៅស៊ូ​ប្រមាណជា​ ៥ម៉ឺនតោន ខណៈនៅឆ្នាំ២០២០នេះ សហព័ន្ធកៅស៊ូវៀតណាម​នឹងពង្រីក​ផ្ទៃដីចៀរជ័រកៅស៊ូ​ឲ្យបាន​ដល់​៦ម៉ឺន​ ៥ពាន់ហិកតា ដើម្បីធ្វើការ​កែច្នៃក្នុងរោងចក្រ។

លោក ជាង ឡាំង ម្ចាស់ចម្ការកៅស៊ូ​នៅខេត្ត​រតនគីរី បាន​ប្រាប់​ឲ្យដឹងថា តម្លៃកៅស៊ូ​នៅឆ្នាំ២០១៩កន្លងទៅនេះ  ហាក់មាន​ភាព​ល្អប្រសើរគ្រាន់បើ​ជាង​ឆ្នាំមុន ដោយតម្លៃ​សម្រាប់​កៅស៊ូ​ប្រភេទ​ជ័រដុំធំៗ​មាន​តម្លៃចាប់ពី ២.៣៥០ រៀល​ក្នុងមួយគីឡូក្រាម ខណៈដែលប្រភេទ​ជ័រដុំតូចៗ​ដែលគេ​បង្កក​ដាក់ចាន​វិញ លក់បាន​ក្នុងតម្លៃ​ពី២.៧០០ រៀល ទៅ​២.៨០០ រៀល​ក្នុងមួយគីឡូក្រាម។ 

លោក ជាង ឡាំង បាន​បន្ថែមទៀតថា ចំពោះ​តម្លៃកៅស៊ូ​ប៉ុណ្ណេះ គឺជាតម្លៃសមរម្យ​ អាចធ្វើឲ្យម្ចាស់ចម្ការ​កៅស៊ូ​អាចបន្ដរស់បាន តែបើសិន​ជាម្ចាស់ចម្ការ​កៅស៊ូ​ដែលមានបំណុល​ធនាគារច្រើន​ គឺពិតជា​លំបាក​ ហើយ។

បើតាម​ការអះអាង​របស់ម្ចាស់ចម្ការកៅស៊ូ ទិន្នផល​កៅស៊ូភាគច្រើន​ត្រូវបានលក់ជាវត្ថុធាតុដើម​ទៅឲ្យ​ប្រទេសជិតខាង ពិសេស​គឺវៀតណាម។ ពួកគាត់ក៏សង្ឃឹមថា នឹងមានរោងចក្រ​កែច្នៃ​កៅស៊ូ​ក្នុងស្រុក​ឲ្យបាន​កាន់តែច្រើន នោះទើប​ធ្វើឲ្យតម្លៃទីផ្សារ​កៅស៊ូ​ក្នុងស្រុក​មានលំនឹង។

បើតាម​របាយការណ៍ពីអគ្គនាយកដ្ឋាន​កៅស៊ូ​ បានបង្ហាញថា តម្លៃកៅស៊ូ​ដែល​ប្រមូលទិញ​ពី​កសិករ​កៅស៊ូគ្រួសារ​នៅថ្ងៃទី ២០ ខែមករានេះ គិតជាមធ្យមសម្រាប់​ប្រភេទកៅស៊ូ​ទឹកជ័រ មានតម្លៃ តម្លៃ ៤.៦៥៣ រៀល ក្នុងមួយគីឡូក្រាម ខណៈដែលតម្លៃ​កៅស៊ូប្រភេទ​ជ័រកក គិតជាមធ្យម​មាន ២.៤០៤ រៀល​ក្នុងមួយគីឡូក្រាម។

សូមបញ្ជាក់ថា តាមរបាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា កម្ពុជាមាន​ផ្ទៃដី​ដាំដុះកៅស៊ូ​សរុប​ចំនួន​ជាង ៤៣ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដី​ដែលចៀរជ័កៅស៊ូបាន​មានចំនួន​ជាង​២៣ម៉ឺន​ហិកតា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា រំពឹងប្រាក់ចំណេញកើនលើស ១០០ លានដុល្លារ នៅឆ្នាំ២០២០ ចំពេលធនាគារនេះប្រកាសនឹងចូលផ្សារហ៊ុន

ព័ត៌មាន
នៅឆ្នាំ២០២០នេះ ធនាគារអេស៊ីលីដា នឹងបើកនូវសករាជថ្មីរបស់ខ្លួនក្នុងវិថីហិរញ្ញវត្ថុនៅកម្ពុជា ហើយក៏ត្រូវបានគេមើលឃើញថា នឹងអាចក្លាយជាធនាគារគំ…

ធនាគារពិភពលោកព្រមានថា កំណើនសេដ្ឋកិច្ចថៃនឹងបន្ដថយចុះនៅក្រោម៣% នៅឆ្នាំនេះ និងឆ្នាំក្រោយ

ព័ត៌មាន
ធនាគារពិភពលោក នាពេលថ្មីៗនេះ បានព្រមានថា កំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសថៃ នៅឆ្នាំនេះ និងឆ្នាំក្រោយ នឹងជួបប្រទះបញ្ហា ហើយបន្តធ្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ