អគារ​ភ្លោះ The Bridge

អគារ​ពាណិជ្ជកម្ម The Bridge ៣០០​លាន​ដុល្លារ កំពុង​ពន្លឿន​បញ្ចប់​តាម​ផែនការ​មេ


អគារ​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន​ដ៏​ទំនើប ខ្ពស់​ជាង​គេ​បង្អស់​នៅ​កម្ពុជា កំពុង​ពន្លឿន​សកម្មភាព​សាងសង់​យ៉ាង​មមាញឹក​ដើម្បី​បញ្ចប់​គម្រោង​សាងសង់​ទាំង​មូល​ទៅ​តាម​ផែនការ​មេ ហើយ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំ​ក្រោយ​ខាង​មុខ​នេះ​ហើយ។ នេះ​បើ​យោង​តាម​ម្ចាស់​គម្រោង​បាន​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស។
អគារ​ភ្លោះ The Bridge កម្ពស់​ ៤៥​ជាន់ (អគារ​ពីរ​ខ្ពស់​ជាងគេ) ថត​នា​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ។ រូបភាព៖ ហេង ភារម្យ
ដោយ

រហូត​មក​ដល់​ពេល​នេះ ការ​តុបតែង​រចនា​ម៉ូដ​ដ៏​ស្រស់​ស្អាត​នៃ​អគារ The Bridge ផ្នែក​ខាង​ក្រៅ ដោយ​មាន​ការ​បំពាក់​កព្ចាក់ ត្រូវ​បាន​ធ្វើ​រួចរាល់​ហើយ។ ចំណែក​ឯ​ការ​រចនា​ម៉ូដ​ដេគ័រ​ផ្សេងៗ​ផ្នែក​ខាង​ក្នុង​អគារ​វិញ ក៏​នឹង​ជិត​រួចរាល់​ហើយ​ដែរ ដើម្បី​ឆ្លើយតប​នឹង​ទៅ​តម្រូវការ​ឆាប់​រហ័ស​របស់​អតិថិជន The Bridge។

លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើល ប្រ៊ីដ គ្រុប ដែល​ជា​ម្ចាស់​គម្រោង បាន​ប្រាប់ ខេមបូណូមីស ថា អគារ​ភ្លោះ​ខ្ពស់​កប់​ពពក The Bridge នឹង​បើក​ទ្វារ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ដើម​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ហើយ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​អតិថិជន។

អគារភ្លោះ The Bridge នេះ ជា​ការ​សហការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន Worldbridge Land របស់​លោក​ឧកញ៉ា សៀ ឫទ្ធី និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​មក​ពី​ប្រទេស​សិង្ហបុរី ដែល​មាន​ឈ្មោះ​ថា Oxley Holdings ដោយ​បាន​បោះទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក ស្ថិត​នៅ​តំបន់​ពិសេស តាម​បណ្តោយ​វិថី​រដ្ឋ​សភា និង​ជិត​ស្ថានទូត​អូស្រ្តាលី ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចម្ការមន រាជ​ធានី​ភ្នំពេញ។

រូបភាព​អគារ​ភ្លោះ The Bridge ថត​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧នេះ។ (ហេង ភារម្យ)

The Bridge មាន​លក្ខណៈ​ពិសេស​និង​មុខងារ​ប្រើប្រាស់​ចម្រុះ ដូចជា ផ្សារ​ទំនើប​កម្ពស់ ៤​ជាន់ ខុនដូ​ដែល​មាន ៧០០​យូនីត ការិយាល័យ និង Home Office ចំនួន ៩០០​ប្លុក។

អគារ​ការិយាល័យ អគារ​ស្នាក់​នៅ​រួម​ដ៏​ធំ​ទំនើប​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​នេះ សាងសង់​លើ​ផ្ទៃ​ដី​ចំនួន​១០០៩០​ម៉ែត្រ​ការ៉េ ដោយ​មាន​អគារ​ភ្លោះ​ចំនួន​២ កម្ពស់​៤៥​ជាន់ ដែល​បច្ចុប្បន្ន រាប់​ចាត់​ទុក​ថា ជា​អគារ​ខ្ពស់​ជាង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា។  Home Office (Soho) ជា​ការិយាល័យ​ដែល​ប្រើប្រាស់​សម្រាប់​ធ្វើ​ជា​ផ្ទះ​ស្នាក់នៅ​ផង និង​អាច​ធ្វើ​ជា​កន្លែង​ធ្វើការ​ផង។

យោង​តាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញថា គិត​ចាប់តាំង​ពី​ឆ្នាំ​២០០០ រហូត​មក​ដល់​រយៈពេល ៤​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧នេះ អគារ​ខ្ពស់ៗ​ចាប់​ពី ៥​ជាន់​ឡើង​ទៅ សរុប​មាន​ប្រមាណ ៩០១ អគារ នៅ​រាជ​ធានី​ភ្នំពេញ។ គម្រោង​អគារ​ដែល​មាន​កម្ពស់ ៥០​ជាន់ រហូត ៥៥ជាន់ ៦០​ជាន់ ស្ថិត​នៅ​ក្នុង​គម្រោង​និង​កំពុង​សាងសង់។

ក្រុម​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ បាន​អះអាង​ថា ការ​សាងសង់​សំណង់​អគារ​ធំៗ និង​ទំនើបៗ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​រីក​ចម្រើនរបស់​​ប្រទេស​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ អគារ​ទាំង​អស់​នោះ នឹង​ចូលរួម​ចំណែក​ដ៏​សំខាន់​មួយ​ដើម្បី​លើក​ស្ទួយ​កិត្យានុភាព​វិស័យ​សំណង់ និង​ស្ថាបត្យកម្ម​នៅ​កម្ពុជា ក៏​ដូចជា​លើក​មុខ​មាត់​រាជ​ធានី​ភ្នំពេញ​ផង​ដែរ៕

None



អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី៖ កុំ​ព្យាយាម​ហូប​នំ​តូច​​មួយ​ម្នាក់​ឯង! ចូរ​ហូប​នំ​ធំ​មួយ​ជាមួយ​គេឯ​ង​វិញ​!

“កុំ​ព្យាយាម​ហូប​នំ​តូច​១​ម្នាក់​ឯង! ចូរ​ហូប​នំ​ធំ​១​ជាមួយ​គេ​ឯង​វិញ​ទៅ” នេះ​គឺ​ជា​សម្ដី​​មួយ​ឃ្លា​របស់​វិនិយោគិន​កំពុង​មាន​ឈ្មោះ…

កត្តា​​អ្វី​ខ្លះ​ជំរុញ​ឲ្យ​ឧកញ៉ា នួន រិទ្ធី ទទួល​ពានរង្វាន់មាស​​ជា​អ្នក​ដឹកនាំ​ដ៏​ពូកែ​ពី​ចក្រភព​អង់គ្លេស?

ក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យដ៏ធំមូយរបស់ខ្មែរ ដែលមានឈ្មោះថា ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល (KFA) ទួលបានពានរង្វាន់មាស​ ភាពជាអ្នកដឹកនាំដ៏ពូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ