WTO-អាមេរិក

WTO ថាអាមេរិកបានបំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ ជុំវិញការដាក់ផលិតផលពីហុងកុង នៅក្រោមឈ្មោះផលិតនៅចិន


អង្គការពាណិជ្ជកម្មពិភពលោកកាលពីថ្ងៃពុធសប្តាហ៍នេះបានអះអាងថា សហរដ្ឋអាមេរិកធ្វើខុសច្បាប់ពាណិជ្ជកម្មអន្តរជាតិ ចំពោះការទាមទារឱ្យកំណត់សម្គាល់លើទំនិញផលិតនៅទីក្រុងហុងកុង ថាជា ផលិតផលដែលផលិតនៅប្រទេសចិន (Made in China)។នេះបើតាមការចុះដោយសារព័ត៌មាន South China Morning Post។
WTO ច្រានចោលសំណើអាមេរិកឱ្យដាក់ផលិតផលពីហុងកុងក្រោមឈ្មោះរបស់ចិន

ការសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោកនេះ ធ្វើឡើងក្រោយពីជាង​២ឆ្នាំមុន ក្រោមអតីតរដ្ឋបាលលោកដូណាល់ត្រាំ អាមេរិកសុំឱ្យកំណត់ទំនិញពីហុងកុងត្រូវផ្លាស់ប្តូរមកជាទំនិញដែលមានប្រភពដើមពីប្រទេសចិនវិញ មុនអាចនាំចូលកំពង់ផែរបស់អាមេរិកបាន។ ការស្នើដូចនេះ ដោយសារតែក្រុងវ៉ាស៊ីនតោនគិតថា ក្រុងហុងកុងលែងឯករាជ្យដូចមុនទៀតហើយ ក្រោយការបង្ក្រាបលើកម្លាំងប្រជាធិបតេយ្យ និងច្បាប់សន្តិសុខជាតិដែលទីក្រុងប៉េកាំងបានដាក់មកលើហុងកុងនាពេលកន្លងមក។ Story: ទោះយ៉ាងណា ក្រុមគណៈកម្មការរបស់​អង្គការពាណិជ្ជកម្មពិភពលោក បានរកឃើញថា ការស្នើសុំបែបនេះរបស់អាមេរិក គឺខុសទៅនឹងច្បាប់ពាណិជ្ជកម្មអន្តរជាតិ​ត្រង់មាត្រាទី៩ ដែលចែងពី​កិច្ចព្រមព្រៀងទូទៅស្តីពីទំនិញ និងពន្ធ ដែលតម្រូវឱ្យសមាជិក WTO ត្រូវតែធានាថា ទោះមានការផ្លាស់ប្តូរស្លាកសម្គាល់ប្រភពដើមនៃទំនិញ ប៉ុន្ដែមិនត្រូវធ្វើឱ្យក្រុមហ៊ុន ឬប្រទេស​ដែលជា​សមាជិក WTO ផ្សេងទៀត ខាតបង់ប្រយោជន៍​នោះទេ។

ប៉ុន្តែភាគីអាមេរិកអះអាងថា ការទាមទាររបស់ពួកគេក៏​ដើម្បីការពារសុវត្ថិភាព និងផលប្រយោជន៍ពាណិជ្ជកម្មរបស់​អាមេរិកដូចគ្នា ដោយហេតុថាទំនិញពី ហុងកុង និងចិន គឺទទួលបានការលើកលែងខុសគ្នាពីអាមេរិកពេលធ្វើពាណិជ្ជកម្ម ដូចនេះនៅពេលដែលហុងកុងលែងឯករាជ្យដូចមុន អាមេរិកជឿថា វាគ្រាន់តែជាក្រុងមួយទៀតរបស់ចិន ដែលត្រូវតែអនុវត្តដូចទំនិញដែលផលិតក្នុង​ប្រទេសចិនដែរ។

យ៉ាងណាមិញ សម្រាប់រដ្ឋបាលក្រុងហុងកុងវិញបានសាទរយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់ WTO ដែលបង្ហាញពីការទទួលស្គាល់ថា ហុងកុងជាទីតាំងធ្វើពាណិជ្ជកម្មមួយ ដែលនៅដោយឡែក និងឯករាជ្យ។

សូមជម្រាបថា កាលពីឆ្នាំ២០២០ អាមេរិកមិន​ត្រឹមតែ​ប្តឹងហុងកុងមក WTO ឡើយ តែថែមទាំងបានដកសិទ្ធិធ្វើពាណិជ្ជកម្ម​ពិសេសលក្ខណៈទ្វេភាគីទៀតផង បន្ទាប់ពីប្រទេសចិនបានបង្កើនឥទ្ធិពលមកលើទីក្រុងនេះ។ ទោះយ៉ាងណា នៅពេលអាមេរិកនៅតែមានសិទ្ធិប្តឹងឧទ្ធរណ៍​លើការសម្រេចរបស់ WTO គ្រាន់តែអាមេរិក​សម្រេចិត្តយ៉ាងណា គេនៅមិនទាន់ដឹងឡើយទេ៕




អត្ថបទបន្ទាប់


អតិផរណាជប៉ុនបន្តកើនឡើងខ្លាំងមិនធ្លាប់ជួបក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ ស្របពេលលុយយេនដាំក្បាលចុះ

ព័ត៌មាន
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅប្រទេសជប៉ុន កាលពីខែវិច្ឆិកាកន្លងទៅ បានឈានដល់ អត្រា ៣,៧% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ…

សមុទ្រចិនខាងត្បូង៖ ឥណ្ឌូនេស៊ី និងវៀតណាមឯកភាពគ្នាលើព្រំដែនតំបន់សេដ្ឋកិច្ចផ្តាច់មុខ ខណៈហ្វីលីពីនត្រៀមពង្រឹងយោធា

ព័ត៌មាន
ស្ថានភាពនៃសមុទ្រចិនខាងត្បូងនៅតែជាចំណុច ដ៏រសើបបំផុតមួយ នៃទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសគូជម្លោះ ដែលទាមទាររៀងៗខ្លួននៃចំណែកដែនទឹកក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ