អត្ថបទក្រុមហ៊ុន

វិធី៥យ៉ាងងាយៗ ដែលអតិថិជនស្មាតអាចបញ្ចូលលុយទូរស័ព្ទសម្រាប់ខ្លួននិងមនុស្សជាទីស្រលាញ់របស់ខ្លួន


ក្នុងបរិបទដ៏ចាំបាច់បំផុត ដើម្បីធ្វើឲ្យការទំនាក់ទំនងកាន់តែងាយស្រួល និងឆាប់រហ័សសម្រាប់អតិថិជនរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata បានផ្ដើមយុទ្ធនាការ «វិធី ៥ យ៉ាង ដើម្បីបន្តរក្សាទំនាក់ទំនងជានិច្ច» ក្នុងគោលបំណងណែនាំអតិថិជនឲ្យស្គាល់អត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត។
វិធី៥យ៉ាងងាយៗ ដែលអតិថិជនស្មាតអាចបញ្ចូលលុយទូរស័ព្ទសម្រាប់ខ្លួននិងមនុស្សជាទីស្រលាញ់របស់ខ្លួន
ដោយ

អតិថិជនអាចស្វែងយល់បន្ថែមអំពីប្រូម៉ូសិនថ្មីៗ និងរបៀបបញ្ចូលលុយងាយៗ ហើយពួកគេក៏អាចបញ្ចូលលុយ ជូនមនុស្សជាទីស្រលាញ់របស់ពួកគេឲ្យផងដែរ។  យុទ្ធនាការ «វិធី ៥ យ៉ាង ដើម្បីបន្តរក្សាទំនាក់ទំនងជានិច្ច»​ របស់ក្រុមហ៊ុន Smart មានដូចជា ៖

១.​ ប្រមូ៉សិនខ្ចីលុយ ខ្ចីទិន្នន័យអ៉ិនធឺណិត (SmartLoan & Data SmartLoan)  អតិថិជនអាចខ្ចីលុយ ហើយបញ្ចូលទៅក្នុងគណនីចម្បង (Main balance)  ចាប់ពី ២០សេន ៥០សេន ១ ដុល្លារ ឫ ២ ដុល្លារ ហើយអាចសងវិញជាមួយ លក្ខខណ្ឌថ្លៃកម្ចីដ៏សមរម្យបំផុត ។ ដើម្បីខ្ចីលុយ អតិថិជនសូមចុច *911*100# សម្រាប់ការខ្ចីលុយ 1 ដុល្លារ។ អ្នកប្រើប្រាស់ក៏អាចខ្ចីទិន្នន័យអ៉ិនធឺណិតក្នុង Facebook ចាប់ពី 20 សេន សម្រាប់ 1GB និង 2 ដុល្លារ សម្រាប់ 10GB។​

. កម្មវិធីដូរលុយ (Smart Xchange) អតិថិជនអាចប្រើសេវាកម្មដូរលុយ ជាមួយលេខទូរស័ព្ទ Smart ដែលជាសមាជិកគ្រួសារ ឬ មិត្តភក្ភិបាន ដោយគ្រាន់តែចំណាយអស់ 1 សេនប៉ុណ្ណោះ។ អតិថិជនអាចទទួលបានអត្រាប្តូរលុយស្មើនឹង៣០ដងច្រើនដងតាមដែលអ្នកចង់។ ឧទាហរណ៍៖ ប្ដូរ ១ដុល្លារ ទទួលបាន ៣០ដុល្លារ ដោយស្មើនឹងទិន្នន័យអ៉ិនធឺណិត ១៥០០ MB ឫសេវាហៅចេញ ៤២៨ នាទី (ជាង ៧ ម៉ោង)។ ដើម្បីដូរលុយអោយលេខទូរស័ព្ទ Smart ដទៃទៀត សូមចុច *656* លេខអ្នកទទួល *100# សម្រាប់ ការដូរលុយ 1 ដុល្លារ ទៅ 30 ដុល្លារជាលុយក្នុងប្រព័ន្ធ។

. បញ្ចូលលុយ និងពិនិត្យគម្រោងភ្ជាប់សេវាតាម SmartNas app  តាមរយៈ SmartNas  អ្នកប្រើប្រាស់អាចបញ្ចូលលុយ ឲ្យមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលប្រើប្រាស់លេខទូរស័ព្ទ Smart ដូចគ្នាតាមរយៈ​ ​SmartNas app ឬតាមវេបសាយរបស់ក្រុមហ៊ុន Smart។ រាល់ពេលបញ្ចូលលុយតាម SmartNas ចាប់ពី ៥០០០​ រៀល ($ 1.25) នឹងទទួលបានទិន្នន័យអ៉ិនធឺណិតបន្ថែម 1GB ភ្លាមៗ។ ការទទួលបានទិន្នន័យ 1GB ឥតគិតថ្លៃនេះគឺផ្ដល់ជូនរហូតដល់ថ្ងៃទី ៣១ ខែឧសភា។

. បញ្ចូលលុយតាម app ធនាគារ ការបញ្ចូលលុយក្នុងប្រព័ន្ធទូរស័ព្ទតាមឌីជីថលកាន់តែទូលំទូលាយហើយមានភាពងាយស្រួលនិងឆាប់រហ័ស។ អ្នកប្រើប្រាស់ប្រព័ន្ធ Smart អាចបញ្ចូលលុយសម្រាប់លេខទូរស័ព្ទផ្ទាល់ខ្លួនឬលេខទូរស័ព្ទរបស់ក្រុមគ្រួសារឬអ្នកដទៃបាន តាម Mobile app ធនាគារដូចជា Pi Pay ធនាគារ ACLEDA កម្មវិធី Wing ធនាគារ ABA កម្មវិធី Edeel កម្មវិធី Chip Mong Bank និងកម្មវិធី TrueMoney ជាដើម។ 

. បញ្ចូលលុយតាមកាតកោស និង​តាមភ្នាក់ងារ Smart Spot, Wing និង TrueMoney អតិថិជនក៏អាចជួយបញ្ចូលលុយឲ្យអ្នកដ៏ទៃបាន ដោយផ្ញើលេខកូដបញ្ចូលលុយទៅកាន់អ្នកទទួល។ ចំពោះការបញ្ចូលលុយជាមួយភ្នាក់ងារ អតិថិជនអាចផ្ញើលុយទៅកាន់លេខលេខទូរស័ព្ទ Smart បានដោយគ្រាន់តែប្រាប់លេខទូរស័ព្ទអ្នកទទួល។ អតិថិជនទាំងអស់ សូមមេត្តាគោរពតាមវិធានការ ៣ កំុ និង ៣ ការពារ របស់ក្រសួងសុខភិបាល ខណៈពេលស្វែងរកទិញកាតកោស។

សម្រាប់ព័ត៌មានបន្ថែមអំពីការបញ្ចូលលុយទាំង ៥វិធី លោកអ្នកអាចអញ្ជើញចូលទៅកាន់ : https://bit.ly/3t7hax3

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


PHANTOM ‘IRIDESCENT OPULENCE ជារថយន្ត BESPOKE ROLLS-ROYCE ដ៏ខ្ពង់ខ្ពស់ ជាមួយនឹងតាបទ្បូលម្អ ដោយស្លាបបក្សីច្រើនជាង ៣០០០ ស្លាប

ព័ត៌មាន
ក្នុងនាមជាអ្នកបង្កើត​វត្ថុ​ប្រណីត​ទំនើប​ដែល​ល្បីល្បាញ​បំផុត​នៅ​លើ​ពិភពលោក Rolls-Royce គឺជា​រថយន្តគំរូ​ល្អជាង​គេ​របស់ Bespoke ។ ស្នាដៃឯ…

«មូលនិធិស្បៀងអាហារ» នៃក្រុមហ៊ុន Smart Axiata រៀបចំឡើងសម្រាប់អតិថិជនបរិច្ចាគថវិកាជួយពលរដ្ឋក្នុងតំបន់ក្រហម

ព័ត៌មាន
ដើម្បីចូលរួមជួយពលរដ្ឋកម្ពុជា ដែលកំពុងប្រឈមនឹងងការលំបាក ក្នុងការស្វែងរកស្បៀងអាហារ អំឡុងពេលនៃវិធានការបិទខ្ទប់ក្នុងតំបន់ក្រហម ក្រុមហ៊ុន Sm…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ