តំណក់ប្រេង​លើកដំបូង​របស់កម្ពុជា

គោលដៅតំណក់ប្រេងលើកដំបូង កំពុងរងផលប៉ះពាល់ដោយបញ្ហាប្រេងធ្លាក់ថ្លៃ និងកូវីដ-១៩?


គេនៅចាំបានថា ក្រុមហ៊ុនរុករកប្រេងនៅកម្ពុជា គ្រីសអេនើជី ធ្លាប់បានប្រកាសពីផែនការរបស់ខ្លួនថា នឹងបូមប្រេងដែលជាតំណក់ប្រេងលើកដំបូងរបស់កម្ពុជានៅក្នុងឆ្នាំ២០២០នេះ ក៏ប៉ុន្ដែ នៅមួយរយៈចុងក្រោយនេះ ការផ្ទុះរាលដាលជាសកលនៃមេរោគ កូវីដ-១៩ កាន់តែខ្លាំងឡើង បានធ្វើឲ្យតម្លៃប្រេងឆៅពិភពលោកក៏បានដាំក្បាលចុះដែរ ខណៈដែលអ្នកជំនាញអះអាង បញ្ហានេះវាកំពុងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តវិនិយោគនៅក្នុងវិស័យនេះ។ តើប្រេងធ្លាក់ថ្លៃ និងការផ្ទុះរាលដាលនៃមេរោគកូវីដ-១៩ វាអាចនឹងធ្វើឲ្យប៉ះពាល់ដល់គោលដៅទាញយកដំណក់ប្រេងលើកដំបូងរបស់កម្ពុជាដែរឬទេ?
កម្ពុជា​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​រុករក​ប្រេង KrisEnergy ដើម្បី​បើក​ផ្លូវ​ដល់​ការ​ទាញ​យក​ធនធាន​ប្រេង​កាត​ពី​ប្លុក A ក្នុង​ដែន​សមុទ្រ​កម្ពុជា។
ដោយ

នៅក្នុងសន្និសីទ​សារព័ត៌មាន​ស្តីពី វឌ្ឍនភាព និងទិសដៅ​ការងារ​របស់ក្រសួងរ៉ែ និងថាមពល ឯកឧត្តម ជៀប សួរ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ប្រេងកាត​បានឲ្យដឹងថា រីរុសកូវីដ-១៩ គឺជា​បញ្ហាសកល​ នរណាៗ ក៏រងផល​ប៉ះពាល់​ពីជំងឺនេះដែរ។ ទោះយ៉ាងណា ឯកឧត្តម ជៀប សួរ​ បញ្ជាក់ថា សម្រាប់​ផលប៉ះពាល់​ចំពោះ​គម្រោង​បូមប្រេង​នៅកម្ពុជា​របស់​ក្រុមហ៊ុន​គ្រីសអេនើជី គឺ​ខាងក្រសួង​មិនទាន់អាច​វាយតម្លៃ​បាន​នៅឡើយទេ ដោយរង់ចាំមើល​ស្ថានភាព​កូវីដ-១៩ ធូរស្បើយសិន។

ឯកឧត្តម ជៀប សួរ បានមានប្រសាសន៍​យ៉ាងដូច្នេះ «បច្ចុប្បន្ននេះ​ដោយសារការរាតត្បាត​នៃកូវីដ១៩ សូម្បីតែ​ការធ្វើដំណើរ​ជាលក្ខណៈ​បុគ្គល ត្រូវបាន​ហាម​ឃាត់ដែរ ចុះបើសិន​ជាការអនុវត្ត​គម្រោង ត្រូវការ​ដឹកជញ្ជូន​សម្ភារ​អីផ្សេងៗ​នៅការដ្ឋាន នៅអី ក៏ត្រូវហាម​ឃាត់ដែរ។ ដូច្នេះការងារ​ហ្នឹង យើងនឹងធ្វើ​ការវាយតម្លៃ​ជាមួយ​ក្រុមហ៊ុន​បន្តទៀត​នៅពេល​ដែលស្ថាន​ភាពធូរស្រាល​ អាចយើង​វាយតម្លៃ​បានច្បាស់​លាស់ជាងនេះ»។

ឯកឧត្តមឲ្យដឹងទៀត ក្រុមហ៊ុន គ្រីសអេនើជី ដែលជាក្រុមហ៊ុន​របស់​ប្រទេស​សិង្ហបុរី ទទួល​អភិវឌ្ឍ​តំបន់ប្លុកA ដែលត្រូវបាន​រកឃើញ​ថា មានសក្តានុពល​ប្រេងកាត​ដែលអាចធ្វើ​ពាណិជ្ជកម្ម​បានកាល​ពីឆ្នាំ ២០១០ នោះគឺ​បានរង​ផលប៉ះពាល់​ខ្លះដែរពីកូវីដ១៩ និងតម្លៃប្រេង​អន្តរជាតិ​ធ្លាក់ចុះ​ខ្លាំងនេះ។

សូមបញ្ជាក់ កន្លងមក​បើតាម​ស្ថាប័នស្រាវជ្រាវ Fitch Solutions Macro Research ធ្លាប់បានចេញ​របាយការណ៍​ថា​ក្រុមហ៊ុន គ្រីសអេនើជីនេះ ក៏​មាន​ជួប​វិបត្តិជំពាក់​បំណុល​រាប់រយ​លាន​ដុល្លារ និងអាចឈាន​ទៅដល់​ការក្ស័យធនផងដែរ។

ទាក់ទិន​នឹងបញ្ហានេះ ឯកឧត្តម ជៀប សួរ បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​គ្រីសអេនើជី គឺមាន​ក្រុមហ៊ុន​ជាម្ចាស់ភាគហ៊ុន​ច្រើន ហើយកន្លងមកនេះ មានក្រុមហ៊ុន​ធំមួយ ដែលជា​ម្ចាស់ភាគហ៊ុនក្រុមហ៊ុន​គ្រីសអេនើជីនេះ បាន​ជូនដំណឹង​មកកាន់​ក្រសួង​រ៉ែ និងថាមពល​ថា ខ្លួន​នឹងធានា​ចំពោះ​ការផ្ដល់ជូន​ហិរញ្ញវត្ថុ​ផ្សេងៗ​សម្រាប់​អនុវត្ត​គម្រោង​អណ្ដូងប្រេង​នៅកម្ពុជានេះ។ 

ឯកឧត្តម ជៀប សួរ លើកឡើងយ៉ាងដូច្នេះថា «ក្នុងរយៈពេលកន្លង​មកនេះ ដែលយើងធ្វើការ​ជាមួយ​ក្រុមហ៊ុន គឺក្រុមហ៊ុន​មានភាគហ៊ុន​ផ្សេងៗទៀត នៅក្នុងហ្នឹង​មាន​ភាគហ៊ុន​ធំមួយ​ដែលគាត់​បានជូនដំណឹង​ថា នឹងធានា​នូវការផ្តល់​ហិរញ្ញវត្ថុ​ផ្សេងៗ​ក្នុងការអនុវត្តគម្រោងហ្នឹង»។

ឯកឧត្តម បន្ថែមថា កន្លងមក ខាង​ក្រសួងរ៉ែ និងថាមពល ក៏បាន​ធ្វើការជាមួយ​ខាងក្រុមហ៊ុន​គ្រីសអេនើជីនេះ ឃើញថា ក្រុមហ៊ុននេះ ក៏មា​វឌ្ឍនភាព​ការងារ​គួរឲ្យកត់សម្គាល់ដែរ។ ទោះយ៉ាងណា ដោយសារតែ​ថ្មីៗនេះ មាន​បញ្ហា​កូវីដ-១៩ និងតម្លៃប្រេង​ធ្លាក់ចុះនេះ ក្រសួងរ៉ែ និងថាមពល​​នឹងធ្វើការ​តាមដាន​ជាមួយនឹងក្រុមហ៊ុនបន្ដទៀត ដើម្បី​វាយតម្លៃពីការងារទាំងនេះ នៅក្រោយពេល​ស្ថានភាព​កូវីដប្រសើរឡើងវិញ។

សូមជម្រាបថា នៅក្នុងឆ្នាំ២០១៩កន្លងទៅ អគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានសិក្សា​បែងចែក​តំបន់​រុកររក​ប្រេងកាត​សរុប​២៥ប្លុក នៅលើដែន​គោកចំនួន ១៩ប្លុក​និងដែនសមុទ្រ ៦ប្លុក។ ចំពោះការរុករក​នៅដែន​គោក បច្ចុប្បន្ន​មានប្លុក៨ ដែលកំពុងធ្វើ​ការចរចា​កិច្ចព្រមព្រៀង​ប្រេងកាត​ជាមួយ​ក្រុមហ៊ុន​មកពីប្រទេស​កាណាដា ចំណែក​១១ប្លុកទៀត គឺនៅទំនេរ។ 

ចំណែកនៅដែន​សមុទ្រ​ទាំង៦​ប្លុកវិញ ត្រូវបាន​ផ្តល់​ឈ្មោះថា ប្លុក A,B,C,D,E និងF។ ក្នុងនោះ ប្លុកA ត្រូវបានគេ​រកឃើញថា មានសក្តានុពល​ប្រេងកាត​ ដែលអាចធ្វើ​ពាណិជ្ជកម្ម​បានកាល​ពីឆ្នាំ​២០១០  ដោយបច្ចុប្បន្នប្លុកA នេះ ត្រូវបានអភិវឌ្ឍ​ដោយ​ក្រុមហ៊ុន គ្រីសអេនើជី របស់ប្រទេស​សិង្ហបុរី ដើម្បី​ផលិតប្រេង​នាពេល​ខាងមុខ។ ដោយឡែកប្លុកD នៅក្នុងដែន​សមុទ្រដដែល បានចុះកិច្ចព្រមព្រៀង​ជាមួយក្រុមហ៊ុន Cambodian Resource Energy Development ដែលក្រុមហ៊ុននេះ នឹងចាប់ផ្តើម​ធ្វើការសិក្សា​ស្រាវជ្រាវ ក្រៅពីនេះ ប្លុកផ្សេង​ទៀត គឺនៅទំនេរ​​ហើយក៏កំពុង​រងចាំអ្នក​វិនិយោគថ្មី។

បើតាម​អគ្គនាយកប្រេង​កាតរូបនេះ សម្រាប់តំបន់​ដែនសមុទ្រ ត្រួតគ្នាជា​មួយប្រទេស​ថៃ​ គឺមិនទាន់មាន​សកម្មភាពអ្វីទេ ដោយសារតែប្រទេស​ទាំងពីរ ពុំទាន់អាច​ស្វែងរកដំណោះស្រាយ​ជាមួយគ្នា​បាន។ សម្រាប់ចំណូល​វិញ ក្នុងឆ្នាំ២០១៩កន្លងទៅ ចំណូលបាន​ពីវិស័យ​ប្រេងកាត មានប្រមាណជា ១១,៦៣ ពាន់លានរៀល ស្មើនឹងប្រមាណ ១១៤%នៃផែនការ ដែលចំណូល​ទាំងនេះ គឺបានមកពីឈ្នួល​ផ្ទៃក្រឡា​រុករក​ប្រេង​របស់​ក្រុមហ៊ុន​ឯកជន និងកម្រៃសេវា​ផ្សេងៗប៉ុណ្ណោះ​​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ១៩កើនដល់១១០នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅត្រឹម១២នាក់ទៀតប៉ុណ្ណោះ

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសនូវចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ០៣នាក់ទៀត និងពុំមានរកឃើញករណីឆ្លងថ្មីទៀតទេ កាលពីថ្ងៃ២០មេស…

តម្លៃប្រេងដាំក្បាលចុះខ្លាំង ចុះតម្លៃអគ្គិសនីអាចធ្លាក់ចុះដែរទេ?

ព័ត៌មាន
តម្លៃប្រេងឆៅលើពិភពលោក បានបន្ដធ្លាក់ចុះយ៉ាងគំហុកនៅរយៈពេលប៉ុន្មានថ្ងៃមកនេះ។ តួយ៉ាង តម្លៃប្រេងនៅទីផ្សារអាមេរិក បានធ្លាក់ចុះរហូតដល់ ដកក្រោម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ