អត្ថបទក្រុមហ៊ុន

ថ្នាក់ដឹកនាំនិងបុគ្គលិកធនាគារ អេស៊ីលីដា ៦០០នាក់ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាលើកទី៦


ថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា អេស៊ីលីដា គ្រប់លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញ រាជធានីភ្នំពេញ ប្រមាណជាង ៦០០នាក់ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ កម្មវិធីផ្ដល់ឈាមនេះ មានគោលបំណងជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម។ ខណៈនេះជាលើកទី៦ហើយដែលថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
ថ្នាក់ដឹកនាំនិងបុគ្គលិកធនាគារ អេស៊ីលីដា ៦០០នាក់ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាលើកទី៦

លោក លី ថៃ អនុប្រធាននាយកប្រតបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច នៃធនគាគារ អេស៊ីលីដា ភីអិលស៊ី បានគូសបញ្ជាក់ថា ការបរិច្ចាគឈាម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម ដើម្បីព្យាបាលជំងឺ។ ម្យ៉ាងវិញទៀត ការចូលរួមចំណែកក្នុងកិច្ចការសង្គមដ៏មានសារៈសំខាន់មួយនេះ កម្មករនិយោជិត ធនាគារ អេស៊ីលីដា បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន ៥ដង រួចមកហើយ។ សម្រាប់ថ្ងៃនេះ ជាលើកទី ៦ហើយ ដែលកម្មករនិយោជិតធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ បានបន្តចូលរួមបរិច្ចាគឈាម ដើម្បីរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌ សម្រាប់បំពេញ តម្រូវការកង្វះឈាម ក្នុងការជួយសង្គ្រោះអាយុជីវិត ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ជាពិសេសសម្រាប់ជួយជីវិតមនុស្សដែលត្រូវការសង្គ្រោះបន្ទាន់។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋ បានចាប់ផ្តើមផុលផុសបណ្តើរៗ ឡើងវិញហើយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលរួចមក។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី លោកស្រីបានបញ្ជាក់ថា សព្វថ្ងៃនេះ កម្ពុជាមិនទាន់មានឈាម ដែលមានប្រភពពីអ្នកស្ម័គ្រចិត្ត គ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមបន្ទាន់នៅឡើយទេ។ លោកស្រីវេជ្ជបណ្ឌិតបានជំរុញនិងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជនចូលរួមបរិច្ចាគឈាម ដើម្បីយកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំងលើការជួយសង្រ្គោះជីវិតមនុស្ស។

សូមបញ្ជាក់ថា បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានតម្រូវការឈាមប្រមាណ ២០០ប្លោក ជារៀងរាល់ថ្ងៃ។ ដោយឡែក ក្នុងមួយថ្ងៃគ្រាន់តែ នៅរាជធានីភ្នំពេញ ត្រូវការឈាមប្រមាណ ១៥០ប្លោក សម្រាប់ជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺ។ លោកស្រីវេជ្ជបណ្ឌិតបានថ្លែងបញ្ជាក់ថា បើសិនជាគ្មាន ការចូលរួមចំណែក ពីសប្បុរសជនស្ម័គ្រចិត្តទាំងឡាយនោះទេ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យទាំងអស់ ព្រមទាំងគ្រួសារអ្នកជំងឺ ពិតជាមានការលំបាកដោយសារឈាមមានប្រភពពីក្នុងចំណោមប្រជាជន ដូច្នេះ ការចូលរួមរបស់បងប្អូនពិតជាមានសារៈសំខាន់យ៉ាងខ្លាំងណាស់។ លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ ដែលបានបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ ផងដែរ៕




អត្ថបទបន្ទាប់


សក្ដានុពលនៃប្រតិបត្តិការបរធនបាលកិច្ចច្រើនប្រភេទនៅប្រទេសកម្ពុជា

ព័ត៌មាន
តាមរយៈវគ្គពិភាក្សាស្ដីពី៖ “កាលានុវត្តភាពនៃប្រតិបត្តិការបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” នៃវេទិកាបរធនបាលកិច្ចឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទ…

សន្សំជាមួយ អេ អឹម ខេ ទទួលបានអត្រាការប្រាក់រហូតដល់ ៨.៥%

ព័ត៌មាន
ការទុកដាក់លុយនៅជាប់ខ្លួន ឬនៅផ្ទះពិតជាមានហានិភ័យខ្ពស់ ដែលអាចប្រឈមនឹងការបាត់បង់ប្រាក់តាមរយៈការលួច ឆក់ ប្លន់ ហើយវាអាចបង្កជាគ្រោះថ្នាក់ដល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ