អត្ថបទក្រុមហ៊ុន

សន្សំជាមួយ អេ អឹម ខេ ទទួលបានអត្រាការប្រាក់រហូតដល់ ៨.៥%


ការទុកដាក់លុយនៅជាប់ខ្លួន ឬនៅផ្ទះពិតជាមានហានិភ័យខ្ពស់ ដែលអាចប្រឈមនឹងការបាត់បង់ប្រាក់តាមរយៈការលួច ឆក់ ប្លន់ ហើយវាអាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។ ថ្ងៃនេះយើងសូមណែនាំលោកអ្នកឲ្យជ្រើសរើសការដាក់ប្រាក់បញ្ញើសន្សំនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹ ខេ ដើម្បីសុវត្តិភាព ហើយថែមទាំងទទួលបានអត្រាការប្រាក់រហូតដល់ ៨.៥%ថែមទៀតផង។
សន្សំជាមួយ អេ អឹម ខេ ទទួលបានអត្រាការប្រាក់រហូតដល់ ៨.៥%

ការផ្ដល់ជូនពិសេសពី អេ អឹម ខេ នេះ គឺចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ របៀបក្នុងការដាក់ប្រាក់បញ្ញើ គឺលោកអ្នកគ្រាន់តែទៅកាន់សាខារបស់ អេ អឹម ខេ ដែលជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០ (ឥតគិតថ្លៃ)។

គួរបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជាចាប់តាំងពីឆ្នាំ ២០០៤។ បច្ចុប្បន្ន អេ អឹម ខេ គឺជាគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។




អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំនិងបុគ្គលិកធនាគារ អេស៊ីលីដា ៦០០នាក់ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាលើកទី៦

ព័ត៌មាន
ថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ព…

ចិនកំណត់ទិសដៅកំណើនសេដ្ឋកិច្ច ៥% សម្រាប់ឆ្នាំ២០២៣ ក្រោយមានការធ្លាក់ចុះកាលពីឆ្នាំមុនដោយសារជំងឺកូវីដ១៩

ព័ត៌មាន
ប្រទេសចិនបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣នេះ ក្នុងរង្វង់ប្រហែល ៥% នៅក្នុងសម័យប្រជុំសភាប្រជាជនជាតិចិន ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ