លោក អានុទីន

លោក អានុទីន បានជួយជជែកក្រៅផ្លូវការជាមួយសម្តេចធិបតី នៅរុស្ស៊ី និងបានបដិសេធមិនឆ្លើយសំណួរអ្នកកាសែតពេលសួររឿងបើកច្រកព្រំដែន ព្រោះប្រជាជនថៃខឹង


នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈកុល (Anutin Charnvirakul) បានទម្លាយថា លោកបានជួបពិភាក្សាក្រៅផ្លូវការរយៈពេលខ្លីបំផុតជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅប្រទេសរុស្ស៊ី។ នៅក្នុងជំនួបមួយប៉ប្រិចភ្នែកនោះ មេដឹកនាំថៃរូបនេះបានអះអាងជាថ្មីអំពីជំហរដ៏រឹងត្អឹងរបស់ទីក្រុងបាងកកលើបញ្ហាព្រំដែនថៃ-កម្ពុជា និងដំណើរការច្បាប់សមុទ្រអន្តរជាតិ UNCLOS។
Anutin Charnvirakul
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៩ ខែមិថុនា លោក អានុទីន បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ប្រទេសថៃកំពុងបន្តរក្សាការប្រុងប្រយ័ត្ន និងការត្រៀមលក្ខណៈយោធាកម្រិតខ្ពស់ជាប់ជានិច្ចនៅតាមបណ្តោយព្រំដែន។ លោក បានរៀបរាប់ថា លោកបានជួប និងបានជជែកគ្នាមួយភ្លែតជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងបន្ទប់ទទួលភ្ញៀវ។ នៅក្នុងនោះ លោក បានបញ្ជាក់ឡើងវិញពីយុទ្ធសាស្ត្ររបស់ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដោយសង្កត់ធ្ងន់ថា ប្រសិនបើដំណើរការ UNCLOS ឈានដល់ដំណាក់កាលផ្សះផ្សាដោយបង្ខំ ប្រទេសថៃនឹងផ្អាកការចរចាក្រោមក្របខណ្ឌគណៈកម្មការព្រំដែនរួម JBC និង GBC ជាមួយកម្ពុជាជាបណ្ដោះអាសន្នភ្លាមៗ។

នៅពេលអ្នកកាសែតចោទសួរដេញដោលថា តើលោកបានពិភាក្សាខ្លឹមសារស៊ីជម្រៅអ្វីខ្លះជាមួយមេដឹកនាំកម្ពុជា? លោក អានុទីន បានឆ្លើយតបទាំងបង្កប់ន័យថា លោកមិនសូវមានពេលច្រើនទេ គ្រាន់តែបានទាញដៃសម្តេចធិបតី រួចហើយនិយាយគ្នា១ម៉ាត់២ម៉ាត់ខ្លីៗប៉ុណ្ណោះ។ លោកបានបន្ថែមថា ភាគីទាំងពីរបានយល់ច្បាស់ពីជំហររៀងៗខ្លួនរួចហើយ។ ទាក់ទិននឹងសកម្មភាពយោធា ឬភាពតានតឹងតាមបណ្តោយព្រំដែនកន្លងមកលោក អានុទីន ទទួលស្គាល់ថា មេដឹកនាំកម្ពុជាមិនចង់មានជម្លោះឡើយ ដូចគ្នានឹងប្រទេសថៃដែរ ប៉ុន្តែព្រឹត្តិការណ៍កន្លងមកពិតជាបានជះឥទ្ធិពល និងប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជននៃប្រទេសទាំងពីរយ៉ាងខ្លាំង។

អ្វីដែលធ្វើឱ្យអ្នកកាសែតភ្ញាក់ផ្អើលនោះ គឺនៅពេលសួរថា តើមានការលើកយករបៀបវារៈ នៃការបើកច្រកព្រំដែនឡើងវិញមកជជែកដែរឬទេ? លោក អានុទីន បានសើច ហើយឆ្លើយតបយ៉ាងខ្លីភ្លាមថា សូមកុំសួរអំពីរឿងហ្នឹងអី បើលោកនិយាយពីរឿងហ្នឹង ច្បាស់ជាធ្វើឱ្យប្រជាជនថៃខឹងសម្បារជាក់ជាមិនខាន ដែលសញ្ញានេះបង្ហាញថា ខ្សែបន្ទាត់ព្រំដែនរវាងប្រជាជាតិទាំងពីរ នៅតែស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ និងមិនទាន់មានពន្លឺវិជ្ជមានណាមួយឡើយ៕




អត្ថបទបន្ទាប់


ធនាគារ ហត្ថា បរិច្ចាគកុំព្យូទ័រ ដល់វិទ្យាល័យចំនួន ០៥ នៅខេត្តមណ្ឌលគីរី និងខេត្តក្រចេះ

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦៖ លោក Wee Mun Seng អនុប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា និងក្រុមការងារបាននាំយកកុំព្យូទ័រចំនួន១០០គ្រឿង បរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ