ហាង 7-Eleven

ហាងលក់ទំនិញ 7-Eleven បានជួយបង្កើតប្រាក់ចំណូលដល់វិស័យ SME បានជាង៥០០លាន


នាយកប្រតិបត្តិរបស់ក្រុមហ៊ុន CP All បាននិយាយថា ក្រុមហ៊ុនរបស់លោកបានជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) ជាង១ពាន់២រយកន្លែងតាមរយៈការផ្តល់ឱ្យពួកគេនូវកន្លែងលក់នៅហាងដ៏ពេញនិយម 7-Eleven នៅប្រទេសថៃ ដោយជួយឱ្យពួកគេអាចរកប្រាក់ចំណូលបានជាង៥៥៣លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ហាង 7-Eleven
ដោយ

លោក យូថាសាក់ ផូមស៊ូរ៉ាគុល (Yuthasak Poomsurakul) ដែលជានាយកប្រតិបត្តិនៅក្រុមហ៊ុន CP All បាននិយាយថា ហាង 7-Eleven បានបង្កើតតម្លៃសេដ្ឋកិច្ចសម្រាប់សហគមន៍ និងសហគ្រាសសហគមន៍ មានតម្លៃប្រហែលជាង៥៥៣លានដុល្លារ។ លោក បានបន្តថា សហគ្រាសធុនតូច និងមធ្យមថ្មីចំនួន១៩៧កន្លែង ត្រូវបានជ្រើសរើសឱ្យលក់ផលិតផលរបស់ពួកគេនៅតាមហាង 7-Eleven កាលពីឆ្នាំ២០២៣ ខណៈដែលកាលពីឆ្នាំ២០២២ មានសហគ្រាសបែបនេះចំនួន១៦៣កន្លែង។

បើតាមថ្នាក់ដឹកនាំរូបនេះ សហគ្រាសធុនតូច និងមធ្យមជាង១ពាន់២រយត្រូវបានជ្រើសរើសធ្វើជាដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន CP All ដើម្បីលក់ផលិតផលជិត១ម៉ឺនមុខនៅតាមហាង 7-Eleven នៅទូទាំងប្រទេសថៃ។ មុខទំនិញទាំងនេះមានការកើនឡើង១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ខណៈដែលក្រុមហ៊ុន CP All បាន និងកំពុងគាំទ្រសហគ្រាសធុនតូច និងមធ្យមអស់រយៈពេល៣០ឆ្នាំមកហើយ។

ក្រៅពីបានជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុន CP All ក៏បានចែកប្រាក់ចំណូលដល់សហគមន៍ និងកសិករតាមទីជនបទតាមរយៈការគាំទ្រកសិករ និងសហគ្រាសសហគមន៍ឱ្យកែច្នៃផលិតផលរបស់ពួកគេឱ្យក្លាយជាទំនិញ ដែលអាចយកទៅដាក់លក់នៅតាមហាង 7-Eleven ដោយបានបង្កើតប្រាក់ចំណូលបានប្រហែលជាង៥៥៣លានដុល្លារសម្រាប់សហគមន៍ជារៀងរាល់ឆ្នាំផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាតាមបញ្ចុះបញ្ចូលអារ៉ាប់រួម និងកាតា ដើម្បីប្រឆាំងទប់ទល់ចិន នៅតំបន់មជ្ឈិមបូព៌ា

ព័ត៌មាន
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានចាប់ផ្ដើមដំណើរទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសកាតាក្នុងបំណងស្វែងរកការបង្កើនកិច្ចសហប្រ…

ម៉ាឡេស៊ីទំនងជាមិនស្ទាក់ស្ទើរក្នុងការពង្រីកកំពង់ផែ ដើម្បីប្រកួតប្រជែងជាមួយថៃនោះទេ

ព័ត៌មាន
ប្រទេសម៉ាឡេស៊ីនឹងមិនស្ទាក់ស្ទើរនៅក្នុងការពង្រីកកំពង់ផែនៅក្នុងប្រទេសដែលមានតម្លៃរហូតដល់ទៅជាង៨ពាន់លានដុល្លារ ដើម្បីបង្កើនលទ្ធភាពប្រកួតប្រជែងខ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ