វិស័យសេដ្ឋកិច្ច

ពលរដ្ឋថៃ ៨២% គ្មានទំនុកចិត្តលើសមត្ថភាពរបស់រដ្ឋាភិបាល លោក អានុទីន ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច


លទ្ធផលនៃការស្ទង់មតិថ្មីបំផុតពីវិទ្យាស្ថាន ភ្រះបកក្លៅ (King Prajadhipok's Institute) បានបង្ហាញឱ្យឃើញថា ប្រជាជនថៃ ជាង ៨០% គ្មានទំនុកចិត្តលើសមត្ថភាពរបស់រដ្ឋាភិបាលថ្មី ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចឡើយ ជាពិសេសក្នុងស្ថានភាពដែលជម្លោះនៅមជ្ឈិមបូព៌ាកំពុងអូសបន្លាយ និងធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់។ ការរកឃើញនេះ កើតឡើងចំពេលដែលរដ្ឋបាលថ្មីរបស់លោក អានុទីន ឆានវីរៈកូល (Anutin Charnvirakul) កំពុងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
វិស័យសេដ្ឋកិច្ច
ដោយ

លទ្ធផលស្ទង់មតិរបស់វិទ្យាស្ថាន KPI Poll ក្រោមប្រធានបទ«សំឡេងរបស់ប្រជាជនចំពោះការដោះស្រាយវិបត្តិថាមពល និងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថ្មី» ដែលធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រជាពលរដ្ឋចំនួន២,០០០ នាក់នៅទូទាំងប្រទេសថៃ បានបង្ហាញថា អ្នកចូលរួមរហូតដល់ទៅជាង៨២% ​​មានទំនុកចិត្តតិចតួចបំផុត ឬគ្មានទំនុកចិត្តសោះតែម្ដងចំពោះរដ្ឋបាលថ្មីរបស់លោក អានុទីន ឆានវីរៈគុល ក្នុងការស្រោចស្រង់សេដ្ឋកិច្ច ប្រសិនបើវិបត្តិនៅមជ្ឈិមបូព៌ានៅតែបន្តឆេះកញ្ជ្រោល។ ក្នុងនោះមានតែជិត១៣% ប៉ុណ្ណោះ មានជំនឿចិត្ត ខណៈជាង៥%ទៀតសម្ដែងការមិនប្រាកដក្នុងចិត្ត។

លទ្ធផលស្ទង់មតិដែលបានបង្ហាញទៀតថា ៣ភាគ៤ នៃអ្នកចូលរួមបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថិរភាពសេដ្ឋកិច្ចជាតិ ដោយសារតម្លៃប្រេង ដែលកំពុងហក់ឡើងយ៉ាងគំហុក។ ប្រជាជនថៃ មួយចំនួនធំ បានរិះគន់ថា រដ្ឋាភិបាលលោក អានុទីន មិនទាន់មានវិធានការច្បាស់លាស់ និងទាន់ពេលវេលា ដើម្បីសម្រាលផលប៉ះពាល់ពីការជាប់គាំង នៃខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិ នៅឡើយទេ។

ជាមួយគ្នានេះ មតិសាធារណៈពាក់ព័ន្ធនឹងការប្រើប្រាស់កញ្ចប់ថវិការដ្ឋ ដើម្បីទប់តម្លៃប្រេង ក៏មានភាពខ្វែងគំនិតគ្នាខ្លាំងផងដែរ ក្នុងនោះជាង៣៨% យល់ស្របឱ្យរដ្ឋចំណាយកញ្ចប់ថវិកាធំ ដើម្បីជួយពលរដ្ឋភ្លាមៗ ខណៈជាង១១% ជំទាស់ដោយលើកឡើងថា រដ្ឋគួររក្សាទុកមូលនិធិសម្រាប់ដោះស្រាយវិបត្តិរយៈពេលវែងវិញប្រសើរជាង។ ចំណែក១០% មិនបញ្ចេញមតិក្នុងរឿងនេះឡើយ។

គួរបញ្ជាក់ថា នេះគឺជាការសាកល្បងដ៏ធំមួយសម្រាប់រដ្ឋាភិបាលថ្មីរបស់ថៃ ក្នុងប្រតិបត្តិការដឹកនាំប្រទេសឱ្យឆ្លងផុតព្យុះសេដ្ឋកិច្ចពិភពលោក ដែលកំពុងតែមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងៗ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ហេតុអ្វីសិស្សសាលាឯកជនភាគច្រើនធ្វើការរដ្ឋ ខណៈសិស្សសាលារដ្ឋបែរជាហក់ចូលវិស័យឯកជន?

តើវាជារឿងចៃដន្យ ឬជាទំនោរសង្គម? មានមតិមួយចំនួនបានលើកឡើងថា ភាគច្រើនសិស្សរៀននៅសាលារដ្ឋធ្វើការនៅក្រុមហ៊ុនឯកជន ខណៈសិស្សរៀននៅសាលាឯកជនភាគច្រ…

ក្រុមហ៊ុនពាក់ព័ន្ធនឹងកូនប្រុសលោក ត្រាំ កំពុងផ្សព្វផ្សាយ ដើម្បីលក់ដ្រូនប្រឆាំងដ្រូននៅមជ្ឈិមបូព៌ា

ចំពេលដែលជម្លោះរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងរីករាលដាលខ្លាំងជិតឈានចូលសប្តាហ៍ទី៦ ក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកមួយ ដែលគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ