ទេសចរណ៍តំបន់ឆ្នេរ

ខេត្តព្រះសីហនុរំពឹងសិក្ខាសាលា«ជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ»ជួយធ្វើឱ្យតំបន់ទេសចរណ៍ខ្លួនកាន់តែមានភាពទាក់ទាញ


មន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុ ចាត់ទុកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ»នៅលើទឹកដីខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជា កំណត់ថាជា«មាសបៃតង» គឺជាផ្នែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតងតាមរយៈការចាក់បញ្ចូលភ្លាមៗ នៃចំណូលទៅក្នុងចរន្តសេដ្ឋកិច្ច និងការចូលរួមចំណែកជំរុញកំណើនផលិតផលក្នុងស្រុកសរុប ដើម្បីបង្កើតកាលានុវត្តភាពការងារ និងកាត់បន្ថយភាពក្រីក្រ។
2
ដោយ

នាពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី«ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ» លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ទឹកដីខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជា កំណត់ថាជា«មាសបៃតង»គឺជាផ្នែកមួយ នៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតងតាមរយៈការចាក់បញ្ចូលភ្លាមៗ នៃចំណូលទៅក្នុងចរន្តសេដ្ឋកិច្ច និងការចូលរួមចំណែកជំរុញកំណើនផលិតផលក្នុងស្រុកសរុប ដើម្បីបង្កើតកាលានុវត្តភាពការងារ និងកាត់បន្ថយភាពក្រីក្រ។ លោកបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំគាំទ្រជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ដោយប្រកាន់នូវគោលជំហរលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយផ្នែកឯកជន ដៃគូអភិវឌ្ឍនានា និងការបង្កើតបរិយាកាសបើកទូលាយឱ្យមានធុរកិច្ចទេសចរណ៍ ប្រកបដោយភាពប្រកួតប្រជែង រក្សាខ្ជាប់នូវគោលការសេដ្ឋកិច្ចទីផ្សារសេរី តាមរយៈការដាក់ចេញនូវវិធានការ និងយន្តការគ្រប់គ្រង និងអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយការទាក់ទាញ និងផ្តល់ភាពកក់ក្តៅជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពលលើវិស័យទេសចរណ៍ និងវិនិយោគ ដែលស្ថិតនៅផ្នែកនិរតីនៃប្រទេសកម្ពុជា ខណៈវិស័យទេសចរណ៍បានដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលអាណត្តិថ្មីមានការយកចិត្តទុកដាក់ខ្លាំងលើវិស័យទេសចរណ៍ ដោយមានការចូលរួមជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍នៅកម្ពុជា មានដំណើរការងើបឡើងវិញ បើទោះបីវិស័យទេសចរណ៍មានបញ្ហាប្រឈមមួយចំនួន ដែលត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការរៀបចំផែនការគ្រប់គ្រង និងដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលាក៏ដោយ។

យ៉ាងណាមិញ កាលពីពេលថ្មីនេះៗ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញផែនការមេសម្រាប់អភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់ សមុទ្រផ្សេងទៀត ដោយមិនយកខេត្តជាប់សមុទ្រដទៃមកប្រកួតប្រជែងជាមួយខេត្តព្រះសីហនុឡើយ ដោយសម្តេចចង់ឱ្យមានការគិតគូររួម និងជាកញ្ចប់តែម្តង។ សម្រាប់សម្តេចធិបតី ខេត្តជាប់សមុទ្រទាំង៤របស់កម្ពុជា សុទ្ធតែមានសក្ដានុពលទេសចរណ៍ និងត្រូវធ្វើយ៉ាងណាដាក់ចេញទិសដៅវិនិយោគឲ្យចំទិសដៅ ពោលគឺខេត្តព្រះសីហនុមានតំបន់កោះច្រើន ត្រូវវិនិយោគទៅលើកោះ ខណៈខេត្តកំពត មានធនធានធម្មជាតិច្រើនត្រូវវិនិយោគលើអ្វីដែលកំពុងមាន ដើម្បីរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍ឱ្យចំគោលដៅ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានធនាគារកណ្តាលអាម៉េរិក ជំរុញឱ្យសេដ្ឋវិទូត្រូវមានភាពបត់បែនក្នុងការព្យាករសេដ្ឋកិច្ច

ព័ត៌មាន
ប្រធានធនាគារកណ្តាលសហព័ន្ធរបស់អាម៉េរិក លោក ចេរុម ផូវ៉េល (Jerome Powell) បាននិយាយថា ធនាគារកណ្តាលត្រូវតែមានឆន្ទៈក្នុងការគិតពីដំណាក់កាល…

សង្គ្រាមនៅហ្គាហ្សារុញឱ្យអ៊ីរ៉ង់ក្លាយជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំរបស់ចិន

ព័ត៌មាន
សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ នៅហ្គាហ្សាកំពុងធ្វើឲ្យទីក្រុងតេអេរ៉ង់ក្លាយជាប្រភពផ្គត់ផ្គង់ប្រេងដ៏សំខាន់ថ្មីមួយទៀតទៅកាន់ប្រទេសចិន។ តួល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ