Advertisement
Advertisement
Advertisement
ការលក់​បណ្ណភាគហ៊ុនក្រុមហ៊ុន​ អាលីបាបា

ក្រុមហ៊ុនអាលីបាបា សម្រេចបោះផ្សាយលក់បណ្ណភាគហ៊ុន​នៅហុងកុងជាផ្លូវការហើយ!


បើទោះបីជា ការបាតតុកម្មតវ៉ានៅទីក្រុងហុងនៅបន្ដកើតមានក៏ដោយ ប៉ុន្ដែ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ចិន Alibaba Group Holding បានសម្រេចបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនជាផ្លូវការហើយនៅក្នុងផ្សារហ៊ុនក្រុងហុងកុង កាលពីថ្ងៃអង្គារ ទី២៦ នេះ ក្រោមកូដលើផ្សារហ៊ុនលេខ ៩៩៨៨ ។ នេះបើតាមការចុះផ្សាយដោយបណ្ដាញសារព័ត៌មានចិន CCTV។
ក្រុមហ៊ុនអាលីបាបា សម្រេចបោះផ្សាយលក់បណ្ណភាគហ៊ុនរបស់ខ្លួននៅហុងកុងជាផ្លូវការហើយ! (រូបភាព៖ mainichi.jp)
ដោយ
Advertisement

តម្លៃបើកលក់​បានកើនឡើងជាង ៧% ហើយបន្តកើន​ឡើងដល់ ជុំវិញ​៧% នៅត្រឹម​រយៈពេល​តែកន្លះម៉ោងប៉ុណ្ណោះ នៃការបើកជួញដូរ។ ការចុះបញ្ជីលក់ភាគហ៊ុន​របស់អាលីបាបានេះ ត្រូវបានគេជឿជាក់ថា នឹងធ្វើឲ្យកក្រើក​ផ្សារហ៊ុន​របស់ហុងកុង នៅឆ្នាំនេះ បន្ទាប់ពីផ្សារហ៊ុន ហុងកុង ធ្លាប់មាន​ការជួញដូរធំបំផុត​តាំងពីឆ្នាំ២០១០មក នេះបើតាម​ការបញ្ជាក់​របស់សារព័ត៌មាន Bloomberg។

មុនពេល​បង្ហាញខ្លួន​លើកដំបូង​ចំពោះ​ក្រុមប្រឹក្សាភិបាល​ផ្សារហ៊ុន​កុងកុង ភាគហ៊ុន​របស់​អាលីបាបា កើនឡើង​៤,៥% កាលពីថ្ងៃចន្ទទី ២៥ នៅក្នុងទីផ្សារ​កំពុងមានពណ៌ប្រផេះនៅហុងកុង ដែលកំពុង​មានការបញ្ហា​ចម្រូងចម្រាស់។

តម្លៃ​ភាគហ៊ុន នៅពេលបិទជួញដូរ មានតម្លៃ ១៨៤ ដុល្លារហុកុង ប្រហែល​២៣ដុល្លារ ៥សេន នៅលើ​Platform ដែល​ដំណើរការដោយ​ក្រុមហ៊ុន Philip Securities Group ធៀបនឹងតម្លៃផ្ដល់ជូន គឺ​១៧៦ ដុល្លារហ៊ុងកុង ឬស្មើនឹង​ប្រមាណ ២២ដុល្លារ ៥សេន។ តម្លៃហ៊ុន បានកើនឡើង​ថ្លៃខ្ពស់បំផុត ១៨៥ ដុល្លារហុងកុង​ប្រហែល ២៣ដុល្លារ ៦សេន ហើយមាន​ភាគហ៊ុន​ចំនួន ​១លាន ៧សែន ហ៊ុន​ត្រូវបានលក់​ដោះដូរពីមួយ​ទៅមួយ។ ជាមួយគ្នានេះ ភាគហ៊ុន​អាលីបាបា តម្កល់នៅអាមេរិក ក៏បានកើនឡើងប្រមាណ ១%ដែរ គឺមានតម្លៃដល់ ១៨៦ដុល្លារ ៧៨ សេន នៅទីក្រុងញ៉ូយ័ក គិតត្រឹម​ថ្ងៃ សុក្រទី២២ វិច្ឆិកា​កន្លងទៅ។

តម្លៃហ៊ុន​អាលីបាបា បានកើនឡើងដល់ ៨៨ ពាន់លាន​ដុល្លារហុងកុង ឬស្មើនឹង​ប្រមាណ​១១ពាន់ ៣០០ លាន​ដុល្លារអាមេរិក បន្ទាប់ពី​ភាគហ៊ុន​របស់ខ្លួន ចំនួន​៥០០ លាន​ហ៊ុន​​ត្រូវបាន​លក់ចេញ​ក្នុងតម្លៃ ១៧៦ ដុល្លារហុងកុង ឬស្មើនឹងប្រមាណ ២២ដុល្លារ ៥សេន ក្នុងមួយហ៊ុន។

គួរបញ្ជាក់ថា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក អាលីបាបា ធ្លាប់បានចុះផ្សារហ៊ុនម្ដងរួចហើយ នៅផ្សារហ៊ុនក្នុងទីក្រុងញ៉ូយ័ក សហរដ្ឋអាមេរិក កាលពី៥ឆ្នាំមុន។ ជាមួយនឹងភាពមិនច្បាស់លាស់​ជុំវិញទំនាក់ទំនងចិន និងអាមេរិក ក្រុមហ៊ុនយក្សរបស់ចិនមួយនេះត្រូវបានលើកទឹកចិត្ត ឲ្យស្វែងរកមធ្យោបាយ​ដើម្បីបង្កាការពារទុកមុន។

អ្នកជំនាញ​សេដ្ឋកិច្ច បានគូសបញ្ជាក់ដែរថា ពិសេស នៅក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក មិនទាន់​មានស្ថិរភាព នៅក្នុងប៉ុន្មានខែ ឬឆ្នាំកន្លងមក ដូច្នេះ និយាយក្នុងនាម​ជាយុទ្ធសាស្ត្រ​របស់អាលីបាបា គេជឿជាក់ថា ក្រុមហ៊ុននេះ ត្រូវការធ្វើ​ពិពិធកម្ម ហើយការធ្វើ​ពិពិធកម្មនាពេលនេះ វានឹងធ្វើឲ្យក្រុមហ៊ុន​ទទួល​បានមូលនិធិ​កាន់តែទូលំទូលាយ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុត កូរ៉េខាងត្បូងអនុញ្ញាត​ឲ្យ​កម្ពុជា នាំចូលផ្លែស្វាយ​នៅខែធ្នូ ឆ្នាំ២០១៩នេះហើយ!

ព័ត៌មាន
នៅទីបំផុត ផ្លែស្វាយរបស់កម្ពុជាត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងអនុញ្ញាតឲ្យនាំចូលនៅក្នុងខែធ្នូ ឆ្នាំ២០១៩នេះហើយ បន្ទាប់ពីបានអូសបន្លាយពេលវេល...

វៀតណាម ឈប់កំណត់កូតានាំចូលស្ករ ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ចាប់ពីឆ្នាំ ២០២០តទៅ

ព័ត៌មាន
ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ខាងមុខនេះប្រទេសវៀតណាម បានប្រកាសថា នឹងឈប់កំណត់លើ កូតានាំចូលស្ករ ពីបណ្តាប្រទេសក្នុងតំបន់អាស៊ានទៀតហើយ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ