ព័ត៌មាន

all news articles here

អ្នកសារព័ត៌មានជើងចាស់ថៃ ថា ថៃ កំពុងធ្លាក់ចូលក្នុងទសវត្សរ៍នៃការបាត់បង់ឱកាសជាលើកទី២

ដោយ​ ​ ខេមបូណូមីស
អ្នកសារព័ត៌មានជើងចាស់ថៃ មួយរូប បានលើកឡើងថា ប្រទេសថៃ នៅពេលនេះ អាចកំពុងតែបោះជំហានឈានចូលដល់ទសវត្សរ៍នៃការបាត់បង់ឱកាសជាលើកទីពីរ។ លោក ប្រាវីត រូចាណៈភ្រឹក (Pravit Rojanaphruk) អ្នកសារព័ត៌មាន Khaosod English បានលើកឡើងថា អ្វីដែលកំពុងតែកើតមាននៅក្នុងសង្គមថៃ នាពេលនេះ វាហាក់ដូចជាកំពុងធ្លាក់ចុះជាថ្មី ក្រោយពេលដែលថៃ បានជួបប្រទះទសវត្សរ៍នៃការបាត់បង់ឱកាសលើកទី១ ចន្លោះពីខែឧសភា ឆ្នាំ២០១៤ ដល់ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។