សង្គ្រាមសេដ្ឋកិច្ច

ក្រោយប្រើកម្លាំងទ័ពវាយអ៊ីរ៉ង់ មិនដួល អាម៉េរិក ងាកមកប្រើសង្គ្រាមសេដ្ឋកិច្ចដោយដាក់សម្ពាធឱ្យសម្ពន្ធមិត្ត និងចិន ជួយគាំទ្រខ្លួន


ក្រោយសង្គ្រាមប្រដាប់អាវុធអូសបន្លាយជិត៦ខែដោយមិនអាចផ្តួលរំលំសមត្ថភាពវាយបក និងជំហរដ៏រឹងមាំរបស់ទីក្រុងតេអេរ៉ង់បាន សហរដ្ឋអាម៉េរិក បានសម្រេចប្តូរទិសដៅមកប្រើសង្គ្រាមសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់វិញម្តង។ សារព័ត៌មាន The Straits Times បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន បានដាក់កំហិតសម្ពន្ធមិត្ត និងប្រទេសចិន ដោយតម្រូវឲ្យជ្រើសរើសផ្លូវរវាងឈរខាងអាម៉េរិក ឬប្រឆាំងអាម៉េរិក នៅក្នុងយុទ្ធនាការកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់ ឲ្យដួលរលំ។
សង្គ្រាមសេដ្ឋកិច្ច
ដោយ

នៅថ្ងៃទី២០ ខែសីហា សហរដ្ឋអាម៉េរិក បានផ្ញើសារព្រមានទៅកាន់បណ្តាសម្ពន្ធមិត្ត និងប្រទេសចិន ឱ្យចូលរួមក្នុងយុទ្ធនាការសង្គ្រាមសេដ្ឋកិច្ចថ្មីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងគោលបំណងបិទខ្ទប់សេដ្ឋកិច្ចអ៊ីរ៉ង់ ទាំងស្រុង និងបណ្តេញរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ ចេញពីអំណាច។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បានគូសបញ្ជាក់ថា លោក ត្រាំ កំពុងផ្លាស់ប្តូរទម្ងន់នៃយុទ្ធសាស្ត្រសង្គ្រាមពីការប្រើប្រាស់អាវុធយោធាមកជាការដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈសង្គ្រាមរួមដៃគ្នារវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ បានអូសបន្លាយពេលប្រមាណ៦ខែកន្លងមកនេះ។ ក្រោមសម្ពាធនយោបាយក្នុងស្រុក និងការខិតជិតមកដល់ នៃការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់ លោក ត្រាំ បានដាក់ចេញទណ្ឌកម្មសេដ្ឋកិច្ចដ៏កាចសាហាវបំផុតមិនធ្លាប់មាន ដើម្បីប្រឆាំងនឹងអ៊ីរ៉ង់។
នៅពេលសួរអំពីជំហរចំពោះប្រទេសចិន ដែលជាអ្នកទិញប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ង់ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក បានបង្ហើបថា ទោះបីជាកិច្ចភាក្សាខ្លះត្រូវធ្វើឡើងជាសម្ងាត់ ប៉ុន្តែទីក្រុងប៉េកាំង គប្បីយល់ពីស្ថានការណ៍ ដោយសារចិនត្រូវពឹងផ្អែកលើប្រភពថាមពលរហូតដល់៥០%ចេញពីតំបន់ឈូងសមុទ្រ។ រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើការសម្ពាធសេដ្ឋកិច្ចនេះទទួលបានជោគជ័យ សហរដ្ឋអាម៉េរិកប្រហែលជាមិនចាំបាច់ត្រឡប់ទៅរកការវាយប្រហារតាមផ្លូវយោធាឡើងវិញនោះទេ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ពិធីសម្ពោធជាផ្លូវការនូវសាខាថ្មី របស់ ក្រុមហ៊ុន ខេ (ខេមបូឌា) អ៊ីស៊ូហ៊្សុ

រាជធានីភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អតិថិជន និងដើម្បីបង្ខិតសេវាកម្មឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់ ក្រុម…

លោក អានុទីន កំពុងយកចិត្តយកថ្លើមវិនិយោគិនជប៉ុន ក្រោយបារម្ភក្រុមហ៊ុនជប៉ុន រើផលិតកម្មចេញពីថៃ

នាយករដ្នមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានចេញមុខនិយាយយកចិត្តយកថ្លើម និងលួងលោមស្អំចិត្តក្រុមហ៊ុនផលិតរថយន្តជប៉ុន ជាពិសេសក្រុមហ៊ុនយក្ស ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ