ព័ត៌មាន

all news articles here

ចិន ត្រូវបានគេមើលឃើញថា នឹងក្លាយជាអ្នកស្រោចស្រង់សន្តិភាពថ្មីក្នុងសង្គ្រាមអ៊ីរ៉ង់ ក្រោយការសម្របសម្រួលរបស់ប៉ាគីស្ថានទាល់ច្រក

ដោយ​ ​ ខេមបូណូមីស
ខណៈដែលកិច្ចប្រឹងប្រែងសម្របសម្រួលសន្តិភាពរបស់ប៉ាគីស្ថាន ក្នុងវិបត្តិសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ហាក់កំពុងជួបស្ថានភាពទាល់ច្រក ពិភពលោកកំពុងងាកមកចាប់អារម្មណ៍លើតួនាទីថ្មីរបស់មហាអំណាចចិនវិញម្ដង។ ស្របពេលដែលប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ត្រៀមធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នាពាក់កណ្ដាលខែឧសភា នេះ ស្រាប់តែប្រមុខការទូតអ៊ីរ៉ង់ បានបង្ហាញខ្លួននៅទីនោះរួចជាស្រេច ដែលនេះត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រចរចាក្រោយឆាកដ៏សំខាន់មួយ។ តើចិន អាចនឹងក្លាយជាអ្នកស្រោចស្រង់សន្តិភាពនៅមជ្ឈិមបូព៌ាបានដែរឬទេ?