យន្តការ UNCLOS

តើយន្តការ UNCLOS អាចជួយពន្លឿន និងមានប្រសិទ្ធភាពកម្រិតណាក្នុងការដោះស្រាយតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ?


​​ស្ថានភាពព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ កំពុងស្ថិតក្នុងភាពតានតឹងថ្មី បន្ទាប់ពីភាគីថៃ បានប្រកាសលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MOU 2001) ហើយងាកមកទាមទារឱ្យប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយជម្លោះជំនួសវិញ។ អ្នកជំនាញមើលឃើញថា នេះគឺជាល្បែងនយោបាយប្រជាភិថុតិរបស់ថៃ ប៉ុន្តែវាក៏ជាឱកាសសម្រាប់កម្ពុជា ក្នុងការស្វែងរកយុត្តិធម៌លើឆាកអន្តរជាតិ ផងដែរ។
យន្តការ UNCLOS
ដោយ

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា លោក អានុទីន ឆានវីរៈគុល កំពុងធ្វើតាមចលនាជ្រុលនិយមរបស់ថៃ ដោយមិនបានផ្អែកលើផលប្រយោជន៍ ឬសណ្ដាប់ធ្នាប់ក្នុងតំបន់នោះទេ ដោយថៃ កំពុងតែរុញច្រានស្ថានការណ៍ឱ្យកាន់តែតានតឹង និងកំពុងអូសទាញប្រទេសថៃ ឱ្យធ្លាក់ចូលនយោបាយបែបប្រជាភិថុតិ។ សម្រាប់អ្នកជំនាញរូបនេះ តាមរយៈយន្តការដែលមានស្រាប់រវាងកម្ពុជាថៃ កន្លងមក បានធ្វើឱ្យព្រំដែនសមុទ្ររវាងប្រទេសទាំងពីរបានស្ងប់សុខជាង២០ឆ្នាំមកហើយ ខណៈការសម្រេចចិត្តរបស់លោកអានុទីននេះ ថៃ កំពុងបំផ្លាញខ្លួនឯងទាំងក្នុងតំបន់ និងអន្តរជាតិ។

មិនខុសគ្នានោះទេ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ យល់ឃើញថា ការសម្រេចលុប MOU 2001 របស់ថៃ ជាការធ្វើតាមអ្វីដែលលោក អានុទីន ឆានវីរៈគុល បានសន្យាជាមួយប្រជាពលរដ្ឋថៃ ក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោត។ សម្រាប់អ្នកជំនាញរូបនេះ ទោះការងាកមកប្រើយន្តការ UNCLOS ថៃ មានបំណងចង់បង្ហាញអន្តរជាតិ ឱ្យឃើញថា ខ្លួនគោរពច្បាប់អន្តរជាតិ ក៏ដោយ តែយន្តការ UNCLOS នេះ នឹងក្លាយជាអាវុធដ៏មានប្រសិទ្ធភាពសម្រាប់កម្ពុជា។ ទោះជាយ៉ាងណា លោកបានព្រមានឱ្យកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថៃ តែងតែរកច្រកណាដែលខ្លួនមានប្រៀប។

ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ចាត់ទុកការងាកមកប្រើយន្តការ UNCLOS វាជាឱកាសដែលភាគីទាំងពីរត្រូវដឹកដៃគ្នាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។ ទោះបីដំណើរការកាត់ក្តីអាចអូសបន្លាយពេលពី៣ទៅ៤ឆ្នាំ ប៉ុន្តែវានឹងផ្តល់នូវយុត្តិធម៌ដែលមិនអាចប្រកែកបាន និងបញ្ចប់ជម្លោះដោយសន្តិវិធី។

ពាក់ព័ន្ធគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសថា ការដោះស្រាយតំបន់ដែនសមុទ្រត្រួតស៊ីគ្នាតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ ជាសក្ខីភាពដ៏ល្អមួយ ពីព្រោះមានភាគីទី៣ចូលរួមសម្រេច។ សម្ដេច បានគូសបញ្ជាក់ថា កម្ពុជា កំពុងធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ ហើយបានផ្ដាំភាគីថៃ កុំឱ្យចោទប្រកាន់មកកម្ពុជាថា ធ្វើអន្តរជាតូបនីយកម្ម ហើយក៏មិនត្រូវនិយាយថា ធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ចូលរួម ឬអន្តរជាតិចូលរួមនោះដែរ ជាពិសេសកុំបបួលកម្ពុជា រៀបចំយន្តការទ្វេភាគីថ្មីឡើងវិញជំនួសយន្តការទ្វេភាគីចាស់ ដែលថៃ លុបចោលជាឯកតោភាគីនាពេលថ្មីៗនេះ។ ប្រធានព្រឹទ្ធសភារំពឹងថា កម្ពុជា និងថៃនឹងអាចដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្ររវាងគ្នា៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញចាត់ទុកការបញ្ឈប់ការដាក់រង្វាន់តាមក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជជាជំហានថ្មីដើម្បីសុខភាពសាធារណៈ និងសេដ្ឋកិច្ចសង្គម

​​នៅទីបំផុតរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យបញ្ឈប់ការផ្ដល់រង្វាន់តាមក្រវិលកំប៉ុង និងគម្របដបស្រាបៀរ រួមទាំងភេសជ្ជមានជាតិស្ករ ចាប់ពីថ្ងៃទី១…

អ្នកជំនាញស្នើក្រសួងស្ថាប័នពាក់ព័ន្ធបង្កើតនិមិត្តសញ្ញាសម្គាល់ទុរេនខ្មែរ ដើម្បីចៀសវាងការក្លែងបន្លំ

​​ស្របពេលរដូវកាលប្រមូលផលទុរេនខ្មែរកំពុងចាប់ផ្ដើម អ្នកជំនាញ និងតំណាងកសិករ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើតកំណត់សម្គាល់ ឬស្លាកសញ្ញាសម្គាល់ឱ្យបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ