រដ្ឋមន្ត្រីពាណិជ្ជកម្ម G7

រដ្ឋមន្ត្រីពាណិជ្ជកម្ម G7 បើកកិច្ចប្រជុំបន្ទាន់នៅប៉ារីស ដោះស្រាយវិបត្តិពន្ធគយ និងបញ្ហាពាណិជ្ជកម្មបង្កឡើងដោយបិទច្រកសមុទ្រហ័រម៉ូស


រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់បណ្តាប្រទេស G7 បានបើកកិច្ចប្រជុំមួយនៅទីក្រុងប៉ារីសកាលពីថ្ងៃទី៥ ខែឧសភា ដើម្បីពិភាក្សាអំពីបញ្ហានានា រួមទាំងបញ្ហារ៉ែកម្រសំខាន់ៗ ស្របពេលសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា និងការគំរាមកំហែងផ្នែកពន្ធគយពីសហរដ្ឋអាម៉េរិក។
រដ្ឋមន្ត្រីពាណិជ្ជកម្ម G7
ដោយ

យ៉ាងណាមិញ ជំនួបនេះត្រូវបានគេរំពឹងថា នឹងមានការលើកឡើងពីការគំរាមកំហែងចុងក្រោយរបស់អាម៉េរិកលើការដាក់ពន្ធបន្ថែមលើរថយន្តនាំចូលពីសហភាពអឺរ៉ុប។ តើក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំងនេះមានយុទ្ធសាស្ត្រអ្វីខ្លះដើម្បីទប់ទល់នឹងសម្ពាធទាំងនេះ?

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន France 24 បញ្ហាពន្ធគយកំពុងក្លាយជាប្រធានបទក្តៅមួយ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានដំឡើងពន្ធលើរថយន្ត និងឡានដឹកទំនិញនាំចូលពីអឺរ៉ុបរហូតដល់២៥%។ ទោះបីជាមានកិច្ចព្រមព្រៀងកាត់បន្ថយពន្ធមកត្រឹម១៥%កាលពីពេលថ្មីៗក៏ដោយ ប៉ុន្តែការគំរាមកំហែងជាថ្មីនេះបានធ្វើឱ្យដៃគូពាណិជ្ជកម្មអឺរ៉ុបមានការព្រួយបារម្ភយ៉ាងខ្លាំង។ រដ្ឋមន្ត្រីពាណិជ្ជកម្មបារាំងលោក នីកូឡាស ហ្វូរីស៊ីយេ (Nicolas Forissier) បានបញ្ជាក់ថា អឺរ៉ុបនឹងមានកិច្ចពិភាក្សាដាច់ដោយឡែកលើបញ្ហាពន្ធគយនេះ ព្រោះវាមិនមែនជាគោលដៅចម្បងក្នុងក្របខណ្ឌ G7 ឡើយ។

កិច្ចប្រជុំក្រុមរដ្ឋមន្ត្រីពាណិជ្ជកម្ម G7 ដែលមានចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងអាម៉េរិកនៅថ្ងៃទី៦ ខែឧសភា នេះ ត្រូវបានគេរំពឹងថា នឹងពិភាក្សាលើចំណុចអាទិភាពមួយចំនួនរួមមានការដោះស្រាយបញ្ហាផលិតកម្មលើសកម្រិត ដែលជះឥទ្ធិពលអវិជ្ជមានដល់ពាណិជ្ជកម្មសេរី។ ទោះបីជាមិនបានបញ្ចេញឈ្មោះចំៗ ប៉ុន្តែវាត្រូវបានគេមើលឃើញថាជាការសំដៅទៅលើគោលនយោបាយឧបត្ថម្ភធនរបស់ចិនលើវិស័យឧស្សាហកម្ម។ បន្ថែមលើនេះនឹងពិភាក្សាគ្នាលើការធានាសន្តិសុខសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មការផ្គត់ផ្គង់រ៉ែសំខាន់ៗ សម្រាប់យកមកផលិតទំនិញយុទ្ធសាស្ត្រ ដូចជាបន្ទះឈីបកុំព្យូទ័រ និងអាគុយរថយន្តអគ្គិសនីជាដើម។

សូមបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មនេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចប្រជុំកំពូល នៃប្រមុខរដ្ឋ និងរដ្ឋាភិបាល G7 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ខាងមុខ នៅទីក្រុងអេវៀន (Evian) ប្រទេសបារាំង៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


លោក ត្រាំ ប្រកាសផ្អាកប្រតិបត្តិការយោធានៅច្រកសមុទ្រហ័រម៉ូស ដើម្បីបើកផ្លូវចរចារកសន្តិភាព

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ជាថ្មី ក្រោយប្រកាសផ្អាកប្រតិបត្តិការយោធានៅច្រកសមុទ្រហ័រម៉ូសជាបណ្ដោះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ