ធនាគារ ABA

ម្ចាស់ភាគហ៊ុនធំរបស់ធនាគារ ABA ច្រានចោលការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ជុំវិញរឿងការលក់ភាគហ៊ុនរបស់ធនាគារនេះ


ម្ចាស់ភាគហ៊ុនធំរបស់ធនាគារ ABA គឺធនាគារជាតិកាណាដា (National Bank of Canada) នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្ដីថ្លែងការណ៍មួយ ច្រានចោលព័ត៌មាន ដែលបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិល្បីៗដូចជា Bloomberg និង Reuters ជាដើម ពាក់ព័ន្ធនឹងរឿង ធនាគារជាតិកាណាដា មានបំណងលក់ភាគហ៊ុនរបស់ខ្លួន នៅក្នុងធនាគារ ABA ក្នុងតម្លៃជាង ២ពាន់លានដុល្លារ។
ធនាគារ ABA
ដោយ
អំពី ABA

ឆ្លើយតបនឹងរឿងនេះ ធនាគារជាតិកាណាដា បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា បច្ចុប្បន្ននេះ ខ្លួនពុំមានទំនាក់ទំនង នៅក្នុងដំណើរការ ឬការចរចា សម្រាប់ការលក់ភាគហ៊ុនរបស់ធនាគារ ABA នោះទេ ហើយក៏មិនបានជួលអ្នកប្រឹក្សាសម្រាប់ធ្វើការងាររឿងទាំងនេះដែរ។

សារព័ត៌មានអន្តរជាតិធំ ដូចជា Bloomberg និង Reuters កាលពីថ្ងៃទី១២ ខែមីនា បានផ្សព្វផ្សាយថា ធនាគារជាតិកាណាដា កំពុងពិចារណានូវជម្រើសសម្រាប់ធនាគារ ABA ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន ដែលក្នុងនោះ រួមទាំងការលក់ក្នុងតម្លៃជាង ២ពាន់លានដុល្លារផងដែរ។ ការផ្សព្វផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg នេះ ដោយផ្អែកលើការសម្ភាសន៍ប្រភពព័ត៌មាន ដែលបានដឹងពីរឿងរ៉ាវនេះ ប៉ុន្ដែ មិនបានបញ្ជាក់អត្តសញ្ញាណនោះឡើយ។

ទោះយ៉ាងណា ធនាគារកាណាដា បានចេញមុខបកស្រាយថា រឿងនេះ មិនពិតដូចជាការចុះផ្សាយនេះឡើយ។

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ ធនាគារជាតិ កាណាដា បានចាត់ទុកធនាគារ ABA គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ ដែលមានប្រតិបត្តិការជោគជ័យ និងផ្ដល់នូវប្រាក់ចំណេញខ្ពស់សម្រាប់ខ្លួន។ តួយ៉ាង គិតត្រឹមចុងខែតុលា ឆ្នាំ២០២៣ ធនាគារ ABA មានផ្ដល់ប្រាក់ចំណូលដុល ៧២៦លានដុល្លារកាណាដា ឬស្មើនឹងប្រហែល ៥៣៨ លានដុល្លារ និងប្រាក់ចំណេញប្រមាណ ៣៤៣លានដុល្លារកាណាដា ឬស្មើនឹងប្រហែល ជាង២៥៤ លានដុល្លារអាមេរិក។

ធនាគារជាតិកាណាដា បានគ្រប់គ្រងធនាគារ ABA ទាំងស្រុងនៅក្នុងឆ្នាំ២០១៩ បន្ទាប់ពីបានបង្កើនភាគហ៊ុនរបស់ខ្លួនជាបន្តបន្ទាប់គិតតាំងពីឆ្នាំ២០១៤ មក។

គិតត្រឹមចុងឆ្នាំ២០២៣ ធនាគារ ABA មានទ្រព្យសកម្មសរុបជាង ១១ពាន់លានដុល្លារ ប្រាក់បញ្ញើសរុបប្រមាណ ៩ពាន់លានដុល្លារ និងកម្ចីដុលមានជាង៧ពាន់៧រយលានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជួយឱ្យវៀតណាម នៅតែជាប់ចំណាត់ថ្នាក់ជាអ្នកនាំចេញទូរសព្ទឆ្លាតវៃធំបំផុតទីពីរ?

ព័ត៌មាន
ប្រទេសវៀតណាម នៅតែជាប់ចំណាត់ជាអ្នកនាំចេញទូរសព្ទឆ្លាតវៃដ៏ធំបំផុតទីពីរ នៅក្នុងពិភពលោក ខណៈដែលប្រទេសចិន បានបន្តឈរនៅលើកំពូលតារាង នៃការនាំ…

សភាអាម៉េរិកនឹងបោះឆ្នោតចាត់វិធានការលើ TikTok តែលោក ដូណាល់ ត្រាំ ហាក់ជំទាស់

ព័ត៌មាន
សមាជិកសភាអាម៉េរិក ដែលកំពុងគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ កំពុងយកបញ្ហាពាក់ព័ន្ធការនឹងការហាម TikTok មិនឱ្យប្រើលើទឹកដីសហរដ្ឋអាម៉េរិក ដាក់ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ