អត្ថបទពាណិជ្ជកម្ម

ធនាគារ អេស៊ីលីដា ទទួលបានវិញ្ញាបនបត្របញ្ជាក់ស្ដង់ដារសុវត្ថិភាពលំដាប់អន្តរជាតិចំនួន ២


ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរដំបូងគេ បានអភិវឌ្ឍបណ្ដាញហេដ្ឋារចនាសម្ព័ន្ធធនាគារឌីជីថលកម្ពុជា ថ្មីៗនេះ ត្រូវបានស្ថាប័នអន្តរជាតិ ControlCase ទទួលស្គាល់ និងសម្រេចផ្ដល់ជូននូវវិញ្ញាបនបត្រស្ដង់ដារសុវត្ថិភាពអន្តរជាតិចំនួន ០២ គឺ PCI-DSS, ISO/IEC 27001:2022 និង ISO/IEC 27701:2019។ ការទទួលបានវិញ្ញាបនបត្រនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារខ្មែរមួយនេះ ក្នុងការធានាសុវត្ថិភាព និងការពារព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់បានយ៉ាងខ្ជាប់ខ្ជួន។
ធនាគារ អេស៊ីលីដា ទទួលបានវិញ្ញាបនបត្របញ្ជាក់ស្ដង់ដារសុវត្ថិភាពលំដាប់អន្តរជាតិចំនួន ២
ដោយ
អំពី Acleda Bank

វិញ្ញាបនបត្រស្តង់ដារសុវត្ថិភាពអន្តរជាតិ PCI-DSS, ISO/IEC 27001:2022 និង ISO/IEC 27701:2019 គឺផ្តោតលើសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត សុវត្ថិភាពទិន្នន័យ និងការការពារព័ត៌មានឯកជនភាពរបស់អ្នកប្រើប្រាស់សេវាធនាគារ។ វិញ្ញាបនបត្រទាំងពីរ ដែលធនាគារ អេស៊ីលីដា​ ទទួលបាននេះ ត្រូវបានផ្ដល់ជូនដោយ ក្រុមហ៊ុន ControlCase ដែលជាក្រុមហ៊ុន​កម្រិតពិភពលោក ផ្តល់នូវស្តង់ដារសុវត្ថិភាពកម្រិតអន្តរជាតិ និងសេវាកម្ម​អនុលោមភាព ដែលធនាគារ​បានបន្តអនុវត្តដោយជោគជ័យនូវស្តង់ដារសុវត្ថិភាពទាំងនេះ អស់រយៈពេល​ជាងមួយ​ទសវត្សរ៍មកហើយ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា តាំងពីដើមរៀង​មក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធនាគារឌីជីថល របស់អេស៊ីលីដា ត្រូវបានធ្វើឡើង​ក្រោម​ការ​គិតគូរខ្ពស់បំផុត លើការគ្រប់គ្រងបណ្ដាញសុវត្ថិភាព ជាពិសេសព័ត៌មានឯកជនភាព​របស់​អ្នកប្រើប្រាស់។ ជាមួយនឹង​ការផ្ដោតលើការអភិវឌ្ឍប្រព័ន្ធសន្ដិសុខសុវត្ថិភាពនេះហើយ ទើបធ្វើឲ្យ​អេបរបស់​អេស៊ីលីដា មកទល់ពេលនេះ មិនទាន់មានជនខិលខូចណាមួយ (Hacker) អាចចូលលួច​យកទិន្នន័យបាននៅឡើយទេ។ ទោះយ៉ាងណា លោកបណ្ឌិត អ៊ិន ចាន់នី អះអាងថា ធនាគារ អេស៊ីលីដា នៅតែបន្ដប្រកាន់ខ្ជាប់​នូវការពង្រឹងប្រព័ន្ធសុវត្ថិភាព​កាន់តែខ្ពស់ និងបន្ដធ្វើបច្ចុប្បន្នភាព​នូវមុខងារថ្មីៗនៃសេវាធនាគារឌីជីថល ទំនើបទាន់សម័យ សម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់។

ធនាគារ អេស៊ីលីដា ថ្មីៗនេះ​ទើបតែបាន​ធ្វើបច្ចុប្បន្នភាព​នូវអេបធនាគារបស់ខ្លួន គឺ អេស៊ី ស៊ូភើអេប ដែលផ្ដល់នូវសុវត្ថិភាពខ្ពស់បំផុតដល់អ្នកប្រើប្រាស់ ជាមួយមុខងារប្រើប្រាស់​យ៉ាងសម្បូរបែប ដូចជា​ អាចធ្វើការបញ្ជាទិញមូលបត្រ​នៅលើផ្សារមូលបត្រ​កម្ពុជា, អាចធ្វើការបង់ថ្លៃសេវាកម្មផ្សេងៗ​ទាំងជាមួយ​ស្ថាប័នរដ្ឋ និងឯកជន ដោយឥតគិតថ្លៃ, បញ្ចូលលុយទូរសព្ទ, អាចធ្វើការទិញទំនិញនៅលើ Cambodia Market ជាដើម។ល។

ក្រៅពីនេះ អេស៊ី ស៊ូភើអេប ក៏នាំមកនូវរូបរាងថ្មីដ៏ទាក់ទាញ ដែលតម្រូវតាម​សេចក្ដីត្រូវការរបស់អ្ន​កប្រើប្រាស់ទូទៅគ្រប់វ័យ និងគ្រប់រដូវកាល ព្រមទាំងផ្សាភ្ជាប់ជាមួយទំនៀមទម្លាប់ វប្បធម៌របស់​ប្រជាពលរដ្ឋខ្មែរផងដែរ។

គិតមកទល់ពេលនេះ អេស៊ី ស៊ូភើអេប មានអ្នកប្រើប្រាស់ជាង ៤លាននាក់ហើយ និងជាអេបធនាគារ ដែលស្ថិតនៅជាមួយអ្នកប្រើប្រាស់​គ្រប់ពេលវេលា ប្រៀបដូចជាកាបូបលុយ ឬ ធនាគារនៅ​ក្នុងដៃ​ដូច្នេះដែរ៕




អត្ថបទបន្ទាប់


ក្រុងហាណូយ និងក្រុងហូជីមិញ ជាប់ឈ្មោះក្នុងចំណោមទីក្រុង ដែលតម្លៃលំនៅឋានហក់ឡើងខ្ពស់កប់ពពកនៅអាស៊ី បើធៀបនឹងចំណូលប្រជាជន

របាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យអន្តរជាតិ CBRE បង្ហាញថា ទីក្រុងហាណូយ និងទីក្រុងហូជីមិញ នៃប្រទេសវៀតណាម បានជាប់ឈ្មោះក្នុងចំណោមទីក្រ…

តើអ្នកជំនាញមានការវាយតម្លៃបែបណាចំពោះការរីកចម្រើនរបស់វិស័យដឹកជញ្ជូនតាមផ្លូវដែករបស់កម្ពុជាបច្ចុប្បន្ន និងទៅអនាគត?

វិស័យដឹកជញ្ជូន និងភស្តុភារកម្ម គឺវាវិស័យសំខាន់មួយក្នុងការជួយជំរុញការអភិឌ្ឍនិងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដ្បិតថា វិស័យនេះផ្សារភ្ជាប់ជាមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ