បន្ទះឈីបបញ្ញាសិប្បនិមិត្ត

អាមេរិកព្រមានធ្វើបច្ចុប្បន្នភាពនៃការទប់ស្កាត់ការនាំចេញបន្ទះឈីបទៅចិន


រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានព្រមានទីក្រុងប៉េកាំងថា ខ្លួនគ្រោងនឹងធ្វើបច្ចុប្បន្នភាពច្បាប់ទប់ស្កាត់ការនាំចេញបន្ទះឈីបបញ្ញាសិប្បនិមិត្ត (AI) និងឧបករណ៍ផលិតបន្ទះឈីបទៅប្រទេសចិន ឱ្យបានឆាប់បំផុតនៅដើមខែតុលា នេះ ដើម្បីរក្សាស្ថិរភាពទំនាក់ទំនងរវាងមហាអំណាចទាំង២នេះ ខណៈដែលព្រឹទ្ធសមាជិកទាំង២បក្សរបស់អាមរិកគ្រោងនឹងទៅជួបលោក ស៊ី ជីនពីង។
បន្ទះឈីបបញ្ញាសិប្បនិមិត្ត
ដោយ

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលជាអ្នកគ្រប់គ្រងការត្រួតពិនិត្យលើការនាំចេញកំពុងធ្វើការលើការធ្វើបច្ចុប្បន្នភាពនៃការរឹតបន្តឹងការនាំចេញបន្ទះឈីប និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលបានដាក់ចេញជាលើកដំបូងកាលពីឆ្នាំមុន។ ប្រភពពីមន្ត្រីផ្សេងទៀតបាននិយាយថា ការធ្វើបច្ចុប្បន្នភាពនេះនឹងព្យាយាមកំណត់លទ្ធភាពរបស់ចិន មិនឱ្យប្រើប្រាស់ឧបករណ៍ផលិតបន្ទះឈីបបន្ថែមទៀត ស្របតាមច្បាប់ថ្មីរបស់ប្រទេសហូឡង់ និងជប៉ុន និងដើម្បីបំពេញចន្លោះប្រហោងមួយចំនួនក្នុងការរឹតបន្តឹងលើការនាំចេញបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ផងដែរ។

មន្ត្រីអាមេរិក ដែលសុំលាក់អត្តសញ្ញាណបាននិយាយថា សាធារណរដ្ឋប្រជាមានិតចិន ​កំពុងតែរង់ចាំមើលការធ្វើបច្ចុប្បន្នភាពជុំវិញខួបមួយឆ្នាំនៃវិធានការរឹតបន្តឹងការនាំចេញនេះ ដោយផ្អែកលើការសន្ទនាជាមួយមន្ត្រីរដ្ឋបាលមួយចំនួន ប៉ុន្តែមន្ត្រីអាមេរិករូបនេះមិនបានលម្អិតពីកិច្ចសន្ទនាពិសេសនេះនោះទេ ខណៈដែលច្បាប់ដើមនៃការរឹតបន្តឹងនេះបានចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។

អ្នកនាំពាក្យស្ថានទូតចិន ប្រចាំសហរដ្ឋអាមេរិកលោក លឺ ផេងយូ (Liu Pengyu) បាននិយាយថា ប្រទេសចិន សូមប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការពង្រីកគំនិតសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និងការរំលោភលើវិធានការត្រួតពិនិត្យការនាំចេញដើម្បីដាក់កំហិតសហគ្រាសចិន។ យ៉ាងណាក៏ដោយចុះសមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុមសង្ឃឹមថា នឹងទៅជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងប្រទេសចិននៅសប្តាហ៍ក្រោយនេះ ដោយសារភាពច្របូកច្របល់នៃការទូតបានជំរុញការរំពឹងទុកពីជំនួបមេដឹកនាំរវាងមហាអំណាចទាំង២នេះ។

លោក ឆាក់ ស្គឹមមឺ (Chuck Schumer) ព្រឹទ្ធសមាជិកជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋ និងព្រឹទ្ធសមាជិកលោក ម៉ៃ ក្រាផូ (Mike Crapo) នៃបក្សប្រជាធិតេយ្យនឹងលើកឡើងពីបញ្ហាសមត្ថភាពរបស់ក្រុមហ៊ុន Micron Technology Corp ក្នុងការធ្វើអាជីវកម្មនៅចិននៅពេលពួកគេធ្វើដំណើរទៅទីនោះ។

ក្រុមហ៊ុនមីក្រុងរបស់អាមេរិកនេះកំពុងស្ថិតក្នុងដំណើរការស៊ើបអង្កេតពីសំណាក់រដ្ឋបាលសន្តិសុខតាមអ៊ីនធឺណិតរបស់រដ្ឋាភិបាលចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានយ៉ាហ៊ូ។ សមាជិកព្រឹទ្ធសភាទាំងនេះ ក៏មានគម្រោងជួបជាមួយសហគមន៍ធុរកិច្ចអាមេរិកនៅក្នុងទីក្រុងសៀងហៃក្នុងចំណោមក្រុមហ៊ុនផ្សេងទៀត និងពិភាក្សាពីកង្វល់អំពីបរិយាកាសវិនិយោគសម្រាប់ក្រុមហ៊ុនអាមេរិកនៅទីនោះផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យពន្ធដារ ពិនិត្យរៀបចំយន្តការប្រមូលចំណូលកុំឱ្យជាន់គ្នា

ព័ត៌មាន
ដើម្បីជំរុញការអនុវត្តការងាររបស់អគ្គនាយកដ្ឋានពន្ធដារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសុក្រិតភាពបន្ថែមទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនា…

ថៃដាក់គោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០២៧ ខណៈធនាគារពិភពលោកបន្ទាបកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤

ព័ត៌មាន
នាយរដ្ឋមន្ត្រីថៃលោក ស្រ៊ីថា ថាវីស៊ីន (Srettha Thavisin) បាននិយាយថា រដ្ឋាភិបាលថៃនឹងចាប់ផ្តើមដាក់ផែន និងគោលដៅ ដើម្បីប្រែក្លាយប្រទេសថៃទៅជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ