អត្ថបទក្រុមហ៊ុន

ធនាគារអេស៊ីលីដា ផ្ញើសាររំលែកទុក្ខ ឯកឧត្តម នាវ ស៊ីថុង និងក្រុមគ្រួសារ


ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី បានផ្ញើសាររំលែកទុក្ខដល់ឯកឧត្តម នាវ ស៊ីថុង និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកជំទាវ នាវ ច័ន្ទថាណា ដែលបានទទួលមរណភាព កាលពីថ្ងៃច័ន្ទ ទី ០១ សីហា ឆ្នាំ ២០២២ នៅប្រទេសអូស្ត្រាលី ។
លោកជំទាវ នាវ ច័ន្ទថាណា

លោក​ បណ្ឌិត អ៊ិនចាន់នី នៅក្នុងសារ​លិខិត​រំលែកទុក្ខនោះ​បាន​មានប្រសាសន៍ថា៖ “តាងនាម​ថ្នាក់គ្រប់គ្រង​ ព្រមទាំង​កម្មករនិយោជិត​ ធនាគារ​អេស៊ីលីដា ភីអិលស៊ី ទាំងអស់ ខ្ញុំមានសេចក្ដីរំជួលចិត្ត​ សោកស្ដាយ និងសូមសំដែងនូវ​សមានទុក្ខ​ដ៏ក្រៀមក្រំបំផុត” ។

លោក បណ្ឌិត អ៊ិន ចាន់នី បានផ្ញើសារ​បន្ថែមថា៖ “ក្នុងឱកាស​ដ៏សែនក្រៀមក្រំនេះ ថ្នាក់គ្រប់គ្រង និងកម្មករនិយោជិត​ ធនាគារ​អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ សូមអនុញ្ញាត​ចូលរួមរំលែកមរណទុក្ខ​ជាមួយ​ឯកឧត្តម និងក្រុមគ្រួសារ​ ចំពោះការបាត់បង់ភរិយា ម្ដាយ ម្ដាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់​ប្រកប​ដោយព្រហ្មវិហារធម៌ និងទឹកចិត្ត​សន្តោស​ប្រណីដ៏ថ្លៃថ្លា” ។




អត្ថបទបន្ទាប់


ការនាំចេញអង្ករកម្ពុជាសម្រេចបាន ៣៥ម៉ឺនតោន នៅ៧ខែ ឆ្នាំ២០២២ ខណៈប្រទេសចិននៅតែជាទីផ្សារធំបំផុត

របាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា នៅរយៈពេល៧ខែដំបូងក្នុងឆ្នាំ២០២២ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅទីផ្សារអន្តរជាតិបានប្រមាណជាង ៣៥ម៉ឺនតោន …

ជនបរទេសស្នាក់នៅកម្ពុជាលើសពី២ឆ្នាំ អាចចូលទស្សនារមណីយដ្ឋានអង្គរ ដោយមិនគិតថ្លៃ

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តគោលដៅដ៏មានសារៈសំខាន់ក្នុងការស្ដារសកម្មភាពទេសចរឡើងវិញ និងជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ