OPEC

OPEC ព្យាករថា តម្រូវការប្រេងពិភពលោកនឹងកើនឡើង នៅត្រីមាសទីមួយឆ្នាំក្រោយ


អង្គការនៃប្រទេសនាំចេញប្រេង ហៅកាត់ថា OPEC នៅដើមសប្តាហ៍នេះបានបង្កើនការព្យាករណ៍តម្រូវការប្រេងពិភពលោកនៅត្រីមាសទីមួយឆ្នាំ២០២២ ច្រើនជាងមុន។ ការព្យាករនេះ ត្រូវបាន OPEC អះអាងថា ដោយសារកូវីដ១៩ អូមីក្រុងនឹងមានផលប៉ះពាល់តិចប៉ុណ្ណោះ និងដោយសារតែពិភពលោក បានស៊ាំទៅនឹងការដោះស្រាយជាមួយរោគរាតត្បាតមួយនេះរួចទៅហើយ ដូចនេះវាគ្មានអ្វីជាដុំកំភួន ដែលត្រូវបារម្ភខ្លាំងពេកនោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានចិន CGTN។
OPEC ព្យាករថា តម្រូវការប្រេងពិភពលោកនឹងកើនឡើង នៅត្រីមាសទីមួយឆ្នាំក្រោយ
ដោយ

អង្គការនៃប្រទេសនាំចេញប្រេង OPEC រំពឹងថា តម្រូវការប្រេងសកលនឹងមានជាមធ្យមជាង ៩៩លានបារ៉ែលក្នុងមួយថ្ងៃ នៅត្រីមាសទីមួយឆ្នាំ២០២២ កើនឡើងច្រើនជាងការព្យាករកាលពីខែមុន ចំនួនជាង១លាន១សែនបារ៉ែល។

អង្គការOPEC បន្តថា ដោយសារតែតម្រូវការប្រេងនៅត្រីមាសចុងក្រោយនៃឆ្នាំ ២០២១ កំពុងមានសញ្ញាល្អ ដូចនេះតម្រូវការប្រេងសកលនឹងបន្តកើនឡើងរហូតដល់ត្រីមាសដំបូងនៃឆ្នាំ២០២២។ ថ្វីបើបច្ចុប្បន្ន កូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុងកំពុងមានវត្តមានក្នុងប្រទេសជាច្រើនក្តី ប៉ុន្ដែ គេជឿថាមេរោគប្រភេទថ្មីនេះនឹងមិនអាចរំខានដល់ពិភពលោករយៈពេលយូរឡើយ ដោយហេតុថា ពិភពលោកមានលទ្ធភាពអាចដោះស្រាយជាមួយរោគរាតត្បាតនេះ បានប្រសើរជាងមុន។

យ៉ាងណាក៏ដោយអង្គការនៃប្រទេសនាំចេញប្រេង បន្តរក្សាការព្យាករណ៍តម្រូវការប្រេងសកល សម្រាប់ពេញមួយឆ្នាំ២០២២ ដូចទៅនឹងការប៉ាន់ស្មានកាលពីខែមុនដដែលទេ ពោលគឺតម្រូវការប្រេងនៅទូទាំងពិភពលោកសម្រាប់ឆ្នាំ២០២២ នឹងកើនឡើងជាង ៤លានបារ៉ែលបន្ថែមទៀត ដែលស្មើនឹងតម្រូវការសរុបជាង ១០២លានបារ៉ែលក្នុងមួយថ្ងៃៗ។ អត្រានេះជាកំណើនខ្ពស់បំផុតមួយ បើគេធៀបនឹងតម្រូវការប្រេងកាលពីឆ្នាំ២០១៩ មុនពេលមាន វត្តមាននៃកូវីដ១៩ទៅទៀត។ 

ទោះបីមានការព្រួយបារម្ភខ្លះៗ ពីកូវីដ១៩បំប្លែងខ្លួនថ្មីក៏ដោយចុះ កាលពីខែមុនអង្គការ OPEC បានព្រមព្រៀងបង្កើនការផលិតប្រេងប្រមាណ ៤សែនបារ៉ែលបន្ថែមទៀតក្នុងមួយថ្ងៃ គិតពីខែមករាឆ្នាំក្រោយតទៅ។

សូមជម្រាបថា ប្រទេសសមាជិករបស់អង្គការនៃប្រទេសនាំចេញប្រេង OPEC ដែលផលិតប្រេងច្រើនជាងគេបំផុតក្នុងចំណោមសមាជិកទាំងអស់ គឺមាន ប្រទេសអារ៉ាប់ ប៊ីសាអូឌីត និងប្រទេសអ៊ីរ៉ាក់ ដែលសុទ្ធសឹងជាប្រទេសជម្រុកប្រេងដ៏មហាសាលរបស់ពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននឹងដណ្ដើមបានតំណែងមហាអំណាចសេដ្ឋកិច្ចលេខ១ពីអាមេរិក នៅឆ្នាំ២០៣៣

ព័ត៌មាន
របាយការណ៍ថ្មីចុងក្រោយមួយ របស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន បានប៉ាន់ស្មានថា សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងឈានទៅនាំមុខសេដ្ឋកិច្ចរបស់សហរដ្ឋអ…

WHO ថា អូមីក្រុង មានអត្រាឆ្លងលឿនបំផុតមិនធ្លាប់មាន និងជំរុញឱ្យប្រទេសនានាចាត់វិធានការឆ្លើយតបឲ្យបានលឿន

ព័ត៌មាន
អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារបានព្រមានថា មេរោគបំប្លែងថ្មី អូមីក្រុង កំពុងរីករាលដាលក្នុងអត្រាលឿនរហ័ស មិនធ្លាប់មានពីមុនមក ហើយក៏បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ