រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ក្រុមអ្នកការពារលទ្ធិប្រជាធិបតេយ្យនៅភូមាអំពាវនាវឲ្យក្រុមហ៊ុនប្រេងធំៗផ្អាកការរកស៊ី


ក្រុមតស៊ូមតិ និងអ្នកការពារប្រជាធិបតេយ្យនៅភូមា បានអំពាវនាវឲ្យក្រុមហ៊ុនប្រេងឥន្ធនៈអន្តរជាតិធំៗជាច្រើន រួមមានក្រុមហ៊ុន Woodside របស់អូស្រ្តាលី ក្រុមហ៊ុន Total និងក្រុមហ៊ុន Chevron របស់អាមេរិក បញ្ឈប់ប្រតិបត្តិការរកស៊ីនៅភូមាក្រោយក្រុមយោធាបើកការបង្ក្រាបយ៉ាងចាស់ដៃលើក្រុមបាតុករកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៨នាក់ស្លាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
បាតុកររងរបួសក្រោយការបង្រ្កាបដ៏ហឹង្សាដោយយោធានៅសប្តាហ៍មុន
ដោយ

ការអំពាវនាវដូច្នេះ ក៏ដោយសារតែក្រុមអ្នកការពារលទ្ធិប្រជាធិបតេយ្យនៅភូមាបានមើលឃើញថា របបសឹកភូមាអាចទទួលបានប្រាក់ជាច្រើនពាន់លានដុល្លារក្នុងមួយឆ្នាំៗ យកទៅទំនុកបម្រុងរបបយោធាផ្តាច់ការរបស់ខ្លួន។

ជាមួយគ្នានេះ ក្រុមអង្គការសង្គមស៊ីវិលជាង ៤០០ស្ថាប័ន នៅក្នុងប្រទេសភូមាក៏បានអំពាវនាវ ឲ្យបញ្ឈប់ជាបន្ទាន់នូវការបង់ប្រាក់ចំណេញ និងប្រាក់ផ្សេងៗ ជាសាច់ប្រាក់ដល់រដ្ឋាភិបាលពីប្រតិបត្តិការដែលកំពុងមានស្រាប់ ហើយជំនួសមកវិញគួរតែដាក់ប្រាក់ទាំងនោះបង្កកទុកក្នុងធនាគារសិន រហូតដល់លទ្ធិប្រជាធិបតេយ្យត្រូវបានស្តារឡើងវិញនៅក្នុងប្រទេស។

គួរជម្រាបថា វិស័យប្រេងនិងឧស្ម័នបានរកចំណូលជិត១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដល់រដ្ឋាភិបាលភូមាដែលចាប់តាំងពីខែមុនមក ត្រូវបានគ្រប់គ្រងដោយពួកយោធា និងកំពុងរងការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ជាការឆ្លើយតប ក្រុមហ៊ុនប្រេង Woodside របស់អូស្រ្តាលី បានសម្រេចផ្អាកប្រតិបត្តិការរបស់ខ្លួនហើយកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ព្រមទាំងបានដកកម្មករនិយោជិតរបស់ខ្លួនទាំងអស់ចេញពីប្រទេសមួយនេះ។ ក្រុមហ៊ុនបានបន្ថែមថា ខ្លូននឹងធ្វើការពិចារណាឡើងវិញ ថាគួរបន្តប្រតិបត្តិការរបស់ខ្លួនវិញនៅពេលណា និងដោយរបៀបណា។

សូមបញ្ជាក់ថា វិនិយោគទុន និងក្រុមហ៊ុនធំៗជាច្រើនបានផ្អាក និងបញ្ឈប់ប្រតិបត្តិការរកស៊ីរបស់ខ្លួនជាបន្តបន្ទាប់នៅភូមា ជាពិសេសនៅបន្ទាប់ពីរបបសឹកចាប់ផ្តើមបើកការបង្ក្រាបកាន់តែហិង្សាលើពលរដ្ឋស្លូតត្រង់ ដែលជាអ្នកតវ៉ាប្រឆាំង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លំនៅ​ឋាន​តម្លៃសមរម្យ​របស់​ក្រុមហ៊ុន World Bridge Homes ​លក់​អស់​ជាង​៩៧%​ហើយ

ព័ត៌មាន
គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ដែលជាគម្រោងផ្ទះតម្លៃសមរម្យដំបូងគេនៅកម្ពុជា អភិវឌ្ឍដោយក្រុមហ៊ុន WorldBridge Homes របស់មហាសេដ្ឋីអចលនទ្រព្យ…

កាស៊ីណូនៅវៀតណាមស្នើរដ្ឋបើកឲ្យពលរដ្ឋក្នុងស្រុកចូលលេងល្បែងក្រោយស្ងាត់ភ្ញៀវបរទេសចូលលេង

ព័ត៌មាន
ម្ចាស់កាស៊ីណូធំៗនៅវៀតណាមចង់ឲ្យរដ្ឋាភិបាលខ្លួនអនុញ្ញាតឲ្យជនជាតិវៀតណាមក្នុងស្រុកចូលមកលេងល្បែងក្នុងកាស៊ីណូ ដើម្បីអាចឲ្យកាស៊ីណូធំៗរកប្រាក់ចំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ