តម្លៃជីថ្នាំកសិកម្មធ្លាក់ចុះ ខណៈតម្រូវការក៏ថយចុះដូចគ្នា

តម្លៃជីថ្នាំកសិកម្មធ្លាក់ចុះ ខណៈតម្រូវការរបស់កសិករក៏មានការថយចុះដូចគ្នានៅឆ្នាំនេះ


តាំងពីមានវិបត្តិកូវីដ១៩មក តម្លៃជី-ថ្នាំកសិកម្មបានកើនឡើងខ្ពស់ជាបន្ដបន្ទាប់ ហើយកើនឡើងកាន់តែខ្ពស់បន្ថែមទៀត ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ដែលបានធ្វើឲ្យប៉ះពាល់ដល់ថ្លៃដើមផលិតនៃវិស័យកសិកម្មនៅកម្ពុជា។ ស្របពេលតម្លៃជីថ្នាំកសិកម្មមានការធ្លាក់ចុះ អ្នកជំនាញកសិកម្ម សង្កេតឃើញថា តម្រូវការបញ្ជាទិញជីថ្នាំកសិកម្មរបស់ប្រជាកិសករនៅឆ្នាំនេះក៏មានការថយចុះដូចគ្នាដែរ បើធៀបនឹងតម្រូវការបញ្ជាទិញកាលពីឆ្នាំមុន។ ការធ្លាក់ចុះតម្រូវការជីថ្នាំកសិកម្មនេះត្រូវបានអ្នកជំនាញអះអាងថា គឺបណ្តាលមកពីបញ្ហាការប្រែប្រួលអាកាសធាតុ។
តម្លៃជីថ្នាំកសិកម្មធ្លាក់ចុះ ខណៈតម្រូវការរបស់កសិករក៏មានការថយចុះដូចគ្នានៅឆ្នាំនេះ
ដោយ

លោក ហួរ ធីនាង ប្រធានគ្រប់គ្រងទូទៅផ្នែកជីថ្នាំកសិកម្មនៃក្រុមហ៊ុនអង្គរហ្គ្រីន បានគូសបញ្ជាក់ថា បច្ចុប្បន្នតម្លៃជី-ថ្នាំកសិកម្មគឺមានការធ្លាក់ថ្លៃមកវិញហើយ ដោយបច្ចុប្បន្នតម្លៃជីថ្នាំកសិកម្មនៅក្នុងក្រុមហ៊ុនរបស់លោកផ្ទាល់ គឺមានការធ្លាក់ចុះក្នុងរង្វង់ប្រមាណ១៥% បើធៀបនឹងតម្លៃលក់ចេញកាលពីឆ្នាំមុន។ ស្របពេលតម្លៃជីថ្នាំកសិកម្មមានការធ្លាក់ចុះ អ្នកជំនាញរូបនេះសង្កេតឃើញថា តម្រូវការបញ្ជាទិញជីថ្នាំកសិកម្មរបស់ប្រជាកិសករនៅឆ្នាំនេះក៏មានការថយចុះដូចគ្នាដែរ បើធៀបនឹងតម្រូវការបញ្ជាទិញកាលពីឆ្នាំមុន។ ការធ្លាក់ចុះតម្រូវការបញ្ជាទិញនេះ វាបាននិងកំពុងក្លាយជាបញ្ហាប្រឈមមួយសម្រាប់អ្នកនាំចូលជីថ្នាំកសិកម្មនាពេលបច្ចុប្បន្ន។ ការធ្លាក់ចុះតម្រូវការជីថ្នាំកសិកម្មនៅកម្ពុជានេះត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គឺដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យប៉ះពាល់ដល់ការធ្វើកសិកម្មរបស់ប្រជាកសិករ និងបានធ្វើឱ្យពួកគេមួយចំនួនប្រឈមនឹងការខាត់បង់។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់កាលពីពេលថ្មីៗថា ស្ថានភាពតម្លៃជីថ្នាំកសិកម្មនៅឆ្នាំ២០២៣នេះ ហាក់មានភាពល្អប្រសើរច្រើន ពោលគឺចាប់តាំងពីខែមករា រហូតមកទល់ពេលនេះ តម្លៃជីថ្នាំកសិកម្មមានការធ្លាក់ចុះជាបន្តបន្ទាប់គួរឱ្យកត់សម្កាល់។ ជាក់ស្តែងជីអ៊ុយរ៉េមានការធ្លាក់ថ្លៃពី៣៥ដុល្លារក្នុង១បាវ មកនៅត្រឹមប្រមាណ២៣ដុល្លារក្នុង១បាវ ខណៈជីដេអាប៉េ (DAP) មានការធ្លាក់ថ្លៃពី ៤២ដុល្លារក្នុង១បាវ មកនៅត្រឹម ៣៦ដុល្លារក្នុង១បាវ។ ជាមួយគ្នានេះតម្លៃថ្នាំកម្ចាត់ស្មៅ និងកម្ចាត់ជំងឺក៏មានការថយចុះចន្លោះពី៥%ទៅ៣០%ផងដែរ។

សូមជម្រាបថា បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចូលជីកសិកម្មពីទីផ្សារអន្តរជាតិចូលមកកម្ពុជានៅឆមាសទី១ឆ្នាំ២០២៣នេះ មានទំហំទឹកប្រាស់ប្រមាណជិត១៤៦លានដុល្លារកើនឡើងជាង៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២៕




អត្ថបទបន្ទាប់


ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ៣០០លានដុល្លារនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៣ ខែសីហា ខាងមុខនេះ

ផ្លូវក្រវាត់ក្រុងទី៣ ដែលមានតម្លៃប្រមាណ៣០០លានដុល្លារគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៣ ខែសីហា ខាងមុខនេះ ក្រោយរាជរដ្ឋាភិបាលបានលើកពេលសម្ពោធ…

ADB អនុម័តកម្ចី៤០លានដុល្លារ សម្រាប់កំណែទម្រង់សំខាន់ៗក្នុងការផ្តល់សេវានៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ