ការចំណាយលើដំណើរកម្សាន្តក្នុងប្រទេសចិន

ការចំណាយលើដំណើរកម្សាន្ត សប្តាហ៍មាស របស់ចិនបានធ្លាក់ចុះ ៤០% បើធៀបឆ្នាំមុនពេលមានជំងឺកូវីដ១៩រាតត្បាត


ការចំណាយលើការធ្វើដំណើរកម្សាន្តក្នុងអំឡុងពេល សប្តាហ៍មាស ដែលជាថ្ងៃឈប់សម្រាកនៅដើមខែតុលាឆ្នាំនេះរបស់ប្រជាជនចិន បានធ្លាក់ចុះជាងឆ្នាំមុនពេលមានជំងឺរាតត្បាតគួរឲ្យកត់សម្គាល់ បើទោះបីជា រដ្ឋាភិបាលចិនបានបើកឲ្យពលរដ្ឋចេញធ្វើដំណើរកម្សាន្ដនៅក្នុងស្រុកក៏ដោយ។ ពោលគឺ ការចំណាយរបស់ប្រជាជនចិនក្នុងសប្ដាហ៍មាសនៅឆ្នាំនេះ បានធ្លាក់ចុះដល់ទៅ ៤០% បើធៀបនៅនឹងឆ្នាំ ២០១៩ ដែលមិនទាន់មានផ្ទុះកូវីដ១៩ ហើយបើធៀបទៅនឹងឆ្នាំ ២០២០ ធ្លាក់ចុះ ៤,៧% ។
ការចំណាយលើដំណើរកម្សាន្តសប្តាហ៍មាសរបស់ចិន
ដោយ

តើ​មាន​ហេតុផល​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​កម្សាន្ដ​ពលរដ្ឋ​ចិន​ធ្លាក់​ចុះ? មែនទែន​ទៅ ការ​ធ្លាក់​ចុះ​នេះ មិនមែន​ដោយសារ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​ឆ្លង​ថ្មី​ៗ​តែ​មួយ​នោះ​ទេ ប៉ុន្តែ​ដោយសារ​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ ការ​ដំឡើង​ពន្ធ និង​ការ​ធ្លាក់​ចុះ​តម្លៃ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​២​របស់​ពិភពលោក​មួយ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​បា​ហក​ក​ប៉ុស្ដិ៍​។

ការ​កម្រើក​ឡើងជា​ថ្មី​នៃ​មេរោគ​កូ​វី​ដ​១៩​នៅ​ចិន បាន​ធ្វើ​ឱ្យ​ប្រជាជន​ចិន​ហាក់​រារែក មានការ​បារម្ភ​អំពី​ការ​ឆ្លង​ជំងឺ​នេះ ហើយ​វា​ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា ទំនងជា​កត្តា​មួយ​នៅ​ពីក្រោយ​ការ​ធ្លាក់​ចុះ​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ពេញ​មួ​យស​ប្តា​ហ៍​ដែល​បាន​ថ្ងៃ​ទី ១ តុលា​ដល់ ៧ តុលា ដែល​គេ​ហៅ​ថា ស​ប្ដា​ហ៍​មាស​។ ទោះ​យ៉ាងណា​ក៏​ដោយ ពលរដ្ឋ​ចិន​ជា​ច្រើន​ក៏​បាន​និយាយ​ថា បញ្ហា​មេរោគ​នេះ​មិនមែន​ជា​កង្វល់​ធំ​សម្រាប់​ពួក​គេ​នោះ​ទេ កង្វល់​ដែល​ពួក​គេ​ភ័យ​ខ្លាច​នោះ គឺ​ភាព​ទន់ខ្សោយ​នៃ​សេដ្ឋកិច្ច​ចិន​។

លោក ស៊ូ​វ មីង​ឈី ស្ថាបនិក​ទីប្រឹក្សា​ឧស្សាហកម្ម​ទេសចរណ៍​របស់​ចិន បាន​និយាយ​ថា​ការ​ធ្លាក់​ចុះ​នៃ​ការ​ចំណាយ​លើ​មនុស្ស​ម្នាក់​ៗ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ចិន ក៏​អាច​ឆ្លុះ​បញ្ចាំង​ពី​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ចិន​ផង​ដែរ​។ 

ដោយឡែក ក្រុម​អ្នកវិភាគ​បាន​លើក​ឡើង​ថា ការ​ត្បិតត្បៀត​ការ​ចំណាយ​របស់​ពលរដ្ឋ​ចិន​នៅ​ឆ្នាំ​នេះ បាន​បង្ហាញ​ពី​សញ្ញា​គ្រោះថ្នាក់​នៃ​ការ​វិវដ្ដ​របស់​កំណើនសេដ្ឋកិច្ច​ចិន​ដែល​កំពុង​មាន​សញ្ញា​ដើរ​យឺត​ជាង​ការ​រំពឹង​ទុក ហើយ​ថែម​ទាំង​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​មិន​ប្រាកដប្រជា​នៃ​ការ​រស់​ឡើង​វិញ​ក្នុង​វិស័យ​ទេសចរណ៍​ផង​ដែរ​។

ដោយឡែក វិស័យ​បដិសណ្ឋារកិច្ច​របស់​ប្រទេស​ចិន​បាន​ទទួល​រង​នូវ​ការ​ធ្លាក់​ចុះ ដោយសារ​តែ​តម្រូវការ និង​ការ​ផ្គត់ផ្គង់​ផ្សេង​ៗ​ថយ​ចុះ ក៏​ដូច​ជា​ឥទ្ធិពល​នៃ​យុទ្ធសាស្ត្រ គ្មាន​កូ​វី​ដ “Zero-Covid” របស់​ទីក្រុង​ប៉េ​កាំ​ង​។

សូម​ជម្រាប​ថា ការ​ត្បិតត្បៀត​ក្នុង​ការ​ចំណាយ​របស់​ពលរដ្ឋ​ចិន មាន​មួយ​ចំណែក ក៏​ដោយសារ​តែ​ពួក​គេ​ត្រូវ​ចំណាយ​លើ​ការ​ធានា​រ៉ាប់រង​សង្គម​ក្នុង​ប្រទេស​ចិន​បាន​កើនឡើង​ចាប់តាំងពី​ខែកក្កដា​មក​ម្ល៉េះ ក្នុង​នោះ ការ​ចូលរួម​ចំណែក​ពី​និយោជក​កើនឡើង​ដល់ ១៦% និង​និ​យោ​ជិ​ក​កើនឡើង ១៧% ។ ហើយ​កាលពី​ឆ្នាំ​មុន​រដ្ឋ​ក៏​បាន​ដំឡើង​ពន្ធ​លើ​ប្រាក់​ចំណូល​បុគ្គល​ផង​ដែរ​៕

 អត្ថបទ៖  ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងវៀតណាមជាង ៦៨ ភាគរយ ទទួលរងនូវការលុបចោលការបញ្ជាទិញ និងពិន័យប្រាក់

ព័ត៌មាន
សហគ្រាសកាត់ដេរ និងស្បែកជើងនៅវៀតណាមជាង ៦៨ ភាគរយត្រូវបានរងការលុបចោលការបញ្ជាទិញ និងពិន័យជាសំណងពីអ្នកបញ្ជាទិញបរទេស ចំពោះការដឹកជញ្ជូនយឺត…

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្នើដល់ធនាគារអភិវឌ្ឍអាស៊ីបន្តផ្តល់ការគាំទ្រគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មបន្ថែមទៀត

ព័ត៌មាន
ឯកឧត្តម វេងសាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ីឲ្យបន្តផ្ដល់នូវការគាំទ្រនូវគម្រោងអភិវឌ្ឍន៍ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ