វិស័យជលផល

រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាឲ្យ​រឹតបន្តឹងសំណើនាំចូលផលិតផលជលផល


រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជានាពេលថ្មីៗនេះ បានចេញសេចក្តីណែនាំ ដោយបានចាត់ ឲ្យរដ្ឋបាលជលផលរបស់ខ្លួនរិតបន្តឹងការនាំចូលផលិតផលជលផលពីបរទេស ដែលមានការប្រកួតប្រជែងខ្លាំងជាមួយផលិតផលជលផលក្នុងស្រុក។
រដ្ឋមន្ត្រីក្រសួងកសិកម្មប្រាប់ឲ្យមន្ត្រី រឹតបន្តឹងសំណើនាំចូលផលិតផលជលផល
ដោយ

សេចក្តីណែនាំ​ដែលចុះហត្ថលេខា​ដោយរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ក្នុងចំណោម​វិធានការ​បន្ទាន់​ចាំបាច់​ត្រង់ចំណុច​ចុងក្រោយ​បញ្ជាក់ថា រដ្ឋបាល​ជលផល​ត្រូវពិនិត្យ​ឲ្យបាន​គ្រប់ជ្រុង​ជ្រោយ​នូវ សំណើ​សុំ​នាំចូលផល​នៃផលិតផល​ជលផល​ពីបរទេស ដោយមិន​ត្រូវអនុញ្ញាត​ឲ្យមានការ​នាំចូល​ផលនៃផលិតផល​ជលផល​ដែលមានការ​ប្រកួត​ប្រជែង​ខ្លាំង​ជាមួយផល​នៃផលិតផល​ជលផល​ក្នុងស្រុក​នោះឡើយ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បញ្ជាក់ថា រដ្ឋាភិបាល​កំពុងខិត​ខំប្រឹងប្រែង​ជំរុញ​វារីវប្បកម្ម ដើម្បីបង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ក្នុងស្រុក និងឈាន​ទៅដល់​ការនាំចេញ​ផលនេសាទ​ពីកម្ពុជា​ទៅទីផ្សារ​អន្តរជាតិ​នៅពេល​អនាគត​ ដែលជាក់ស្តែង​នៃផែនការ​គឺបាននឹង​ជំរុញឲ្យ​ប្រជាពលរដ្ឋ​ចំនួន​ពី ៥ ទៅ ១០ ម៉ឺនគ្រួសារ ចិញ្ចឹមត្រី និងកង្កែប នៅក្នុងតង់​ប្លាស្ទិក​ដែលមាន​រយៈពេល​ត្រឹម ៣ ខែ​អាចនឹង​ប្រមូល​ផលបាន។

ឯកឧត្តមបញ្ជាក់ថា វិធានការ​រិតបន្តឹង​សំណើសុំ​នាំចូល​ផលនៃ​ផលិតផល​ជលផល​ពីបរទេស​នាពេលនេះ គឺដើម្បី​ទប់ស្កាត់​ការនាំចូល​ដែលធ្វើ​ឲ្យប៉ះពាល់​ដល់​អ្នកចិញ្ចឹម​ក្នុងស្រុក ខណៈលទ្ធភាព​នៃការចិញ្ចឹម​ក្នុងស្រុក​កំពុង​មានការ​កើនឡើង និងអាចបំពេញ​តម្រូវការ​ក្នុងស្រុក​បានគ្រប់គ្រាន់​ទាំងការ​ចាប់​ផលជលផល​ធម្មជាតិ និងការចិញ្ចឹម ដូច្នេះក្នុងអំឡុង​ពេលនេះមិន​គួរគប្បី​ឲ្យមានការ​នាំចូល​ទៀត​នោះឡើយ។

ឯកឧត្តមបន្ថែមថា «យើងនឹងពិនិត្យ​មើលត្រី​ប្រភេទណា​ដែលកម្ពុជា​មិនអាច​ផលិតបាន ហើយបម្រើ​ដល់វិស័យ​ទេសចរណ៍ គឺអនុញ្ញាត​ឲ្យមានការ​នាំចូលបាន តួយ៉ាង​មានដូចបង្កង ឬអាហារ​សមុទ្រផ្សេងទៀ​តដែលចាំបាច់​បម្រើដល់​វិស័យ​ភោជនីដ្ឋាន​ក្នុងស្រុក គឺអាច​នាំចូល​បាន ប៉ុន្តែចំពោះត្រី​ទឹកសាប​ដែលកម្ពុជា​មាន គឺមិនត្រូវបាន​អនុញ្ញាត​ឲ្យមាន​ការនាំចូល​ឡើយ»។

ការចេញនូវវិធានការ​ទប់ស្កាត់នេះ គឺវាស្របគ្នា​ទៅនឹងការ​ជំរុញ​ការចិញ្ចឹម​ក្នុងស្រុក ខណៈកន្លង​មកមើល​ឃើញថា ការនាំចូលផល​នៃផលិតផល​ជលផល​ពីបរទេស​មានចំនួន​ប្រមាណ ៥ភាគរយ​ក្នុង១ឆ្នាំៗ។ ដែលការទប់ស្កាត់​ជាមុននេះ​នឹងជួយជំរុញ​ផលិតកម្ម​ក្នុងស្រុក​របស់កម្ពុជា​ពិសេស​គឺវារីវប្បកម្ម និងព្រមទាំង​លើកទឹកចិត្ត​ឲ្យការចិញ្ចឹម​ក្នុងស្រុក​មានតម្លៃ​មួយ​សមស្រប។

ឯកឧត្តមបានបញ្ជាក់​ទៀតថា ​កន្លងមក​ក្រសួង​កសិកម្ម បានដាក់ចេញ​នូវវិធាន​ការជា​បន្តបន្ទាប់ ដើម្បីបង្កើន​ផលិតកម្ម​ស្បៀង​អាហារ មានដូចជា ​អង្ករ ត្រី សាច់សម្រាប់​បំពេញ​សេចក្ដីត្រូវការ​ក្នុងស្រុក និងបម្រើឱ្យ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ពិសេសក្នុង​បរិបទ​ជំងឺកូវីដ-១៩ ដែលកំពុង​រាតត្បាត​នៅទូទាំង​សកលលោក។

ជាលទ្ធផល ផលិតកម្ម កសិកម្ម​ទាំងស្បៀងអាហារ និងមិនមែន​ស្បៀងអាហារ មានការកើន​ឡើងគួរឱ្យ​កត់សម្គាល់ ហើយប្រជា​កសិករមួយ ចំនួនកំពុង​ជួបបញ្ហា​ទីផ្សារលក់​ផលិតផល​ទាំងនោះផងដែរ។

របាយការណ៍​ក្រសួង​កសិកម្មបង្ហាញ​ថា នៅឆមាសទី ១ ឆ្នាំ ២០២០ ​កម្ពុជាបាននាំចេញ​ផលនេសាទ​សរុប ១.៣៧២ តោន ទៅកាន់ទីផ្សារ​អន្តរជាតិ ដោយមាន​ធ្លាក់ចុះ​ប្រមាណ ៨០ ភាគរយ បើធៀបនឹង​ឆមាសទី ១ ឆ្នាំ ២០១៩ ដែល​មានចំនួន​ ៨.៧១០ តោន។

ក្នុងរយៈពេល៦ខែ​ដើមឆ្នាំ២០២០​នេះដែរ  ការចិញ្ចឹម​ត្រី និងបង្គារ​អនុវត្តន៍​បានចំនួន​ជាង ១៣ម៉ឺនតោន​ស្មើ​នឹងជាង ៣៧ភាគរយ​នៃផែនការ ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ កើនជាង ២ម៉ឺនតោន។ រីឯ​ការចិញ្ចឹម​ក្រពើអនុវត្ត​បាន​ជាង ១៤ម៉ឺនក្បាល​ស្មើនឹង ៤៧ភាគរយ​នៃផែនការ​កើនឡើង​ជិត ១ពាន់ក្បាល និងការភ្ញាស់​កូនត្រី​ពូជ​អនុវត្តន៍​បានជា ៨៣៥​លានកូន​ស្មើ​នឹងជាង ៤ភាគរយ​នៃផែន​ការ ដោយកើន​ឡើង​ជាង ៥០ម៉ឺនកូន៕

None



អត្ថបទបន្ទាប់


តើអ្នកដឹងទេថា ១ទសវត្សរ៍ចុងក្រោយនេះ វៀតណាមបានវិនិយោគនៅកម្ពុជាប៉ុន្មានពាន់លានដុល្លារ?

កម្ពុជា និងវៀតណាម មិនត្រឹមតែជាប្រទេសភូមិផងរបងជាមួយគ្នាប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយផងដែរ។ ជាក់ស្ដែង នៅក្…

អាជីវកម្ម​ខ្នាតតូច​នៅ​កម្ពុជា​នៅតែ​មាន​​សុទិដ្ឋិនិយម​លើ​អនាគត​របស់​ខ្លួន ទោះបី​ជា​មាន​បញ្ហា​កូវីដ-១៩​ក្ដី

ទោះបីជា​អាជីវកម្មខ្នាតតូច​និង​មធ្យម ត្រូវ​ប្រឈមនឹង​បញ្ហា​ជាច្រើន​ដែលកើតចេញ​ពីការរាតត្បាតជាសកលនៃវីរុសកូវីដ-១៩ក៏ដោយ ក៏ម្ចាស់អាជីវកម្មទាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ