កសិកម្ម-ការចិញ្ចឹមត្រី

រាជរដ្ឋាភិបាលនឹងបង្កើនទុនវិនិយោគ៥លានដុល្លារបន្ថែមទៀត ដល់កសិករចិញ្ចឹមត្រី


សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅថ្ងៃនេះថា នៅក្នុងវិស័យកសិកម្មនេះ រដ្ឋនឹងវិនិយោគក្នុងទំហំទឹកប្រាក់ ៥លានដុល្លារបន្ថែមទៀត សម្រាប់ការចិញ្ចឹមត្រីរបស់កសិករទូទាំងប្រទេស ក្នុងគោលបំណងបង្កើតការងារនិងប្រាក់ចំណូលឲ្យកសិករ។
រាជរដ្ឋាភិបាលនឹងបង្កើនទុនវិនិយោគ៥លានដុល្លារបន្ថែមទៀត ដល់កសិករចិញ្ចឹមត្រី(រូបភាព ផេក សម្តេច)

សម្តេច​បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​ឱកាស​ដែល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី​នៅ​ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០​នេះ​។

សម្តេច​ហ៊ុន សែន បាន​ថ្លែង​ថា នា​ពេល​បច្ចុប្បន្ន​នេះ ជា​ឱកាស​ដ៏​ល្អ​បំផុត សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម ដោយ​សម្តេច​បាន​អំពាវនាវ​ដល់​កម្មករ​ក​ម្មា​រិ​នី​ប្រមាណ​ជាង ១៧​ម៉ឺន​នាក់ ដែល​បាន​បាត់បង់​ការងារ​នៅ​ក្នុងអំឡុងពេល​នេះ ងាក​ទៅ​ធ្វើ​ការងារ​កសិកម្ម​វិញ ដោយ​សម្តេច​បាន​លើកទឹកចិត្ត​បំផុត​នោះ​គឺ ការ​ចិញ្ចឹម​ត្រី​។

សម្តេច​បាន​បញ្ជាក់​ថា « យើង​ហ៊ាន​ចិញ្ចឹម​ប្រជាពលរដ្ឋ​ក្នុង​មួយ​ខែ​២៥​លាន​ដុល្លារ ដោយ​មិន​ទាន់​គិត​កម្មករ និង​ស្ត្រី​ឆ្លងទន្លេ បូក​នឹង​ស្ត្រី​មាន​ផ្ទៃពោះ ឆ្លងទន្លេ​រហូត​ដល់​កូន​អាយុ​២​ឆ្នាំ ក្នុង​មួយ​ខែ យើង​ចំណាយ​ប្រហាក់ប្រហែល​៥០​លាន​ដុល្លារ​ក្នុង​សម័យ​កូ​វី​ដ​នេះ  ម៉េច​យើង​មិន​ហ៊ាន ឥឡូវ​ទើបតែ​អស់​កន្លះ​លាន ខ្ញុំ​ថា​ឲ្យ​ចំណាយ​៥​លាន​ដុល្លារ​ថែម​ទៀត​ក៏​វា​មិន​ហួសហេតុ​ដែរ ដើម្បី​ពង្រីក​ឲ្យ​កសិករ​យើង​ចិញ្ចឹម​ត្រី អត់​ខ្លាច​វិនិយោគ​ទេ ព្រោះ​ការ​វិនិយោគ​នេះ ជា​ការ​វិនិយោគ​បង្កើត​ការងារ​ឲ្យ​កសិករ បង្កើត​ប្រាក់​ចំណូល​ឲ្យ​កសិករ វា​ក៏​មាន​តម្លៃ​មិន​អន់​ជាង​ការ​វិនិយោគ​ធ្វើ​សាលារៀន​នោះ​ទេ​»​។

បើ​តាម​របាយការណ៍ ដែល​រដ្ឋមន្ត្រី​កសិកម្ម ឯកឧត្តម វេ​ង សា​ខុន ប្រគល់​ជូន​សម្តេច ហ៊ុន សែន បាន​បង្ហាញ​ថា សព្វ​ថ្ងៃនេះ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មានគ្រួសារ​ដែល​មាន​ស្រះ​ចិញ្ចឹម​ត្រី ដែល​ធ្វើ​វារីវប្បកម្ម​មាន ៤៦​ពាន់​គ្រួសារ​ហើយ ហើយ​អ្នក​ដែល​មាន​ស្រះ គឺ​មាន​ជាង​៤១​ពាន់​គ្រួសារ ។ សម្តេច​ហ៊ុន សែន​ក៏​បាន​ជំរុញ​ក្រសួងកសិកម្ម ឲ្យ​គិតគូរ​បង្កើន​ចំនួន​គ្រួសារ​ចិញ្ចឹម​ត្រី​ឲ្យ​ឡើង​ដល់​១០​ម៉ឺន​គ្រួសារ តាម​រយៈ​ការ​វិនិយោគ​ទឹកប្រាក់​៥​លាន​ដុល្លារ​នេះ​។

សូម​ជម្រាប កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​វិធានការ​ទ្រទ្រង់ ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច នា​ទីស្តីការក្រសួង​សេដ្ឋកិច្ច ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋ​លេ​ធិ​ការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ប្រាប់​ថា នៅ​ក្នុង​ដំណាក់កាល​កូ​វី​ដ​នេះ រដ្ឋ​បាន​បោះទុន​ប្រមាណ​កន្លះ​លាន​ដុល្លារ​ហើយ សម្រាប់​ការ​ចិញ្ចឹម​ត្រី​របស់​ប្រជា​កសិករ ដែល​អាច​ជួយ​តាម​រយៈ​ការ​ផ្តល់​ពូជ​ត្រី បច្ចេកទេស និង​ចំណី​ជាដើម ក្នុង​ទិស​ដៅ បង្កើត​ការងារ​នៅ​តាម​ទី​ជនបទ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី 0៩នាក់ទៀតហើយ ក្នុងចំណោមអ្នកដំណើរ៧៩នាក់ ដែលមកពីប្រទេសអារ៉ាប៊ីតសាអូឌីតកាលពីថ្ងៃមុន

ព័ត៌មាន
រំលងតែមួយថ្ងៃសោះ នៅព្រឹកថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសថា បានរកឃើញករណីវិជ្ជមានជំងកូវីដ-១៩ថ្មី ចំនួន០៩នាក់ទៀតហើយកាលពីថ្ងៃទី ១៣ ខែកក្កដា …

លោកង៉ែត ជូ៖ «កំហុសឆ្គង៦យ៉ាង»ដែលធ្វើឲ្យការវិនិយោគដីធ្លីទទួលបានបរាជ័យ!

ព័ត៌មាន
លោក ង៉ែត ជូ ដែលគេស្គាល់ថា ជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងវិនិយោគ បានអះអាងនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា មាន«កំហុសឆ្គង៦យ៉ាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ