វិស័យវារីវប្បកម្ម

រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញ លើកទឹកចិត្តឲ្យមានការចិញ្ចឹមកន្ធាយបន្ថែមទៀត ខណៈតម្រូវការ​កំពុងកើនឡើង!


ដោយមើលឃើញពីសក្ដានុពលនៃការចិញ្ចឹមកន្ធាយកំពុងមានតម្រូវការទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញនៅពេលខាងមុខ រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកទឹកចិត្តឲ្យមានការចិញ្ចឹម កន្ធាយក្នុងស្រុក ឲ្យបានកាន់តែច្រើនថែមទៀត ខណៈបច្ចុប្បន្នការចិញ្ចឹមនៅមានតិចតួចនៅឡើយ។
រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញ លើកទឹកចិត្តឲ្យមានការចិញ្ចឹមកន្ថាយបន្ថែមទៀត!
ដោយ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បានលើកឡើងនាពេល​ថ្មីៗនេះថា ​ការចូលរួម​របស់​ផ្នែក​ឯកជន ​លើការ​វិនិយោគលើ វិស័យ​វារីវប្បកម្ម  គឺពិត​ជាមានសារ​សំខាន់​ណាស់​ក្នុងការចូលរួម​ជាមួយ​នឹងរាជរដ្ឋាភិបាល​ដើម្បីបង្កើន​បរិមាណ​ផ្គត់ផ្គង់​ក្នុងស្រុក  និងធានាបាន​ទាំងបរិមាណ ​គុណភាព​ និងតម្លៃ​ឆ្លើយតបតាម​សេចក្តីត្រូវការ​ទីផ្សារ​ដែលកំពុង​មានកំណើន​កាត់តែខ្ពស់​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី​​ក៏បានជំរុញ​ឲ្យផ្នែកឯកជន ​ខិតខំបង្កើន​ការចិញ្ចឹម​កន្ធាយ​ឲ្យបានកាន់តែ​ច្រើនផងដែរ ​ខណៈកន្ធាយ គឺជាសត្វ​ងាយចិញ្ចឹម ​និងមាន​តម្លៃ​ទីផ្សារខ្ពស់។  ឯកឧត្តម​បន្ថែមថា  ការ​ពង្រីក​ផ្ទៃដីចិញ្ចឹម​កន្ធាយ​នាពេលអនាគត​ ​វានឹងចូល​រួមចំណែក​បង្កើន​ផលិតផល​កន្ធាយ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​ និងទិសដៅ​នាំចេញ​នាពេល​អនាគត។

ម្ចាស់សិដ្ឋានចិញ្ចឹម​កន្ធាយ​វិហារសួគ៍​ លោក ​ហេង ម៉ាទីណេ ​ស្ថិតស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល ​ដែលបានចាប់​អាជីពចិញ្ចឹម​កន្ធាយ​តាំងពីឆ្នាំ​២០០៣​ ហើយបច្ចុប្បន្ន​ក្នុងកសិដ្ឋាន​លោកមាន​កន្ធាយ ​រហូត​ ៥ម៉ឺនក្បាល ​ដោយមិនរាប់បញ្ចូល​ជាមួយដៃគូ​ចិញ្ចឹម​នៅតាម​បណ្តាខេត្ត​ផងនោះ។

លោក ម៉ាទីណេ​បញ្ជាក់ថា ​បើទោះបីជា​ទីផ្សារសត្វ​កន្ធាយ​ កំពុងមានតម្រូវការ​ទីផ្សារខ្ពស់​ ប៉ុន្តែការ​ចិញ្ចឹម​នាពេលនេះ​បែរជាធ្លាក់​ចុះទៅវិញ  ដោយសារតែ​មានការនាំចូល​យ៉ាងច្រើន​ពីប្រទេស​ជិតខាង​ ពិសេសប្រទេស​វៀតណាម។​ លោកបន្តថា​ តម្លៃកន្ធាយ​នាំចូល​មានទាប​ជាកន្ធាយ​ក្នុងស្រុក​ បានធ្វើឲ្យ​បរិមាណ​នៃការចិញ្ចឹម​ក្នុងស្រុក​ ធ្លាក់ចុះ​ជាង ៥០ភាគរយ​នៅក្នុង​រយៈពេល​ប្រហែល ​២ឆ្នាំចុង​ក្រោយនេះ។

បើតាម​លោក ម៉ាទីណេ ​ជាមធ្យម​កន្ធាយ​ដែលយក​ទៅលក់នៅ​លើទីផ្សារ​ គឺមានអាយុ ​១ឆ្នាំ ​ដោយមាន​ទម្ងន់​ ១គីឡូក្រាម​ និងមាន​តម្លៃ ​១០ដុល្លារ។​ សម្រាប់គន្ធាយ​តូចៗ ​ដែលមាន​ទម្ងន់ក្រោម​ ១គីឡូក្រាម​ អាចមាន​តម្លៃចន្លោះ​ពី ​៧-៨​ដុល្លារ​តែប៉ុណ្ណោះ។

លោកម៉ាទីណេ បានប្រាប់ឲ្យ​ដឹងទៀតថា​ ក្នុងនាម​ជាអ្នកចិញ្ចឹម​ លោកពិត​ជាចង់ឲ្យ​រដ្ឋាភិបាល ​ព្រមទាំង​ប្រជាកសិករ​ទាំងអស់រួមគ្នា​ក្នុងការពង្រឹង​ និងពង្រីក​ផលិត​ក្នុងស្រុកឲ្យ​បានកាន់​តែខ្លាំង ​ដើម្បីបង្កើត​ឱកាសការងារ​ថ្មីៗ ​សម្រាប់​ប្រជាកសិករ​ បង្កើន​ប្រាក់ចំណូល​ និងកាត់បន្ថយ​ការយកប្រាក់​ទៅចំណាយ​លើផលិតផល​បរទេស​ផងដែរ។​ លោកបន្តថា​ បើតាម​ការប៉ាន់​ស្មាន​ នៅកម្ពុជា​ក្នុង១ថ្ងៃ​មានតម្រូវ​ការ​កន្ធាយ​មិនក្រោម ​៤តោន​នោះទេ ក្នុងនោះ​ ប្រហែល ៦០ភាគរយ​ត្រូវបាននាំចូល​មកពី​ប្រទេស​វៀតណាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងកសិកម្មរំពឹងទិន្នផលវារីវប្បកម្មនឹងកើនដល់ ៧៤ម៉ឺនតោន នៅឆ្នាំ២០២៤

ព័ត៌មាន
តាមផែនការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០២៤ ខាងមុខនេះ ទិន្នផលវារីវប្បកម្មនឹងកើនដល់ ៧៤ ម៉ឺនតោន ក្នុងកំណើនប្រចាំឆ្នាំជាមធ្យម…

វត្តមានក្រុមហ៊ុនចិនកាន់តែច្រើន ជួយឲ្យការនាំចេញរបស់វៀតណាមរីកកាន់តែធំ!

ព័ត៌មាន
ដោយសារតែមានក្រុមហ៊ុនចិនកាន់តែច្រើនឡើងបានរើចូលទៅក្នុងប្រទេសវៀតណាម បានជួយធ្វើឲ្យចំណែកនៃការនាំចេញរបស់ប្រទេស​ក្បែរខាងកម្ពុជាមួយនេះកាន់តែរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ