ដើម្បីអបអរការសម្ពោធសាខាច្បារអំពៅ និងការពង្រីកខ្លួនជាបន្តបន្ទាប់ មជ្ឈមណ្ឌលភាសា Aii ផ្តល់អាហារូបករណ៍រហូតដល់៤០% ដល់សិស្សានុសិស្សសម្រាប់វគ្គសិក្សាថ្មីចូលរៀននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្តល់ឱកាសដល់អ្នកសិក្សាកាន់តែច្រើន ដើម្បីឱ្យពួកគេទទួលបានបទពិសោធពីការសិក្សា និងវិធីសាស្រ្តបង្រៀននៅសតវត្សរ៍ទី២១ ដែលប្រកបដោយភាពច្នៃប្រឌិត។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាអ្នកឯកទេសអប់រំបានចែករំលែកចំណាប់អារម្មណ៍របស់គាត់ចំពោះព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះថា៖ «យើងកំពុងកសាង និងពង្រីកបេសកកម្ម CSR តែមួយរបស់យើងគឺ៖ វប្បធម៌តែមួយ(One Culture) ប្រព័ន្ធតែមួយ(One System) និងកេរ្តិ៍ឈ្មោះតែមួយ(One Reputation)។ តំបន់ច្បារអំពៅ ជាទីតាំងយុទ្ធសាស្ត្រមួយដែលពោរពេញដោយសក្ដានុពលសេដ្ឋកិច្ច។ បេសកកម្មរបស់យើងនឹងមិនឈប់ត្រឹមនេះទេ គឺទាល់តែយើងសម្រេចបាននូវមហិច្ឆតាក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពជូនដល់ប្រជាជនកម្ពុជាទាំងអស់គ្នា»។
បន្ថែមពីលើសមិទ្ធផលនៃការសម្ពោធសាខាថ្មីរបស់មជ្ឈមណ្ឌលាភាសា Aii និង សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រកាសសម្ពោធការបោះពុម្ពស្នាដៃថ្មីក្រោមចំណងជើងថា «ផ្លូវកាត់»។ នេះគឺជាសៀវភៅទី៩ និពន្ធដោយអ្នកឧកញ៉ា ដែលបំផុសគំនិតអប់រំ និងពោរពេញទៅដោយចំណេះដឹង ដែលគ្របដណ្តប់លើប្រធានបទជាច្រើនរួមទាំងការវិនិយោគលើចំណេះដឹង និងជំនាញ ការស្វែងរកបទពិសោធ ទេពកោសល្យ អាជីវកម្ម ការអភិវឌ្ឍខ្លួន និងការយល់ដឹងអំពី SWOT ជាដើម។ មិនតែប៉ុណ្ណោះ ការបំផុសផ្នត់គំនិតលើយុគឌីជីថល និងគន្លឹះក្នុងការបង្កើតបទពិសោធផ្ទាល់សម្រាប់ជីវិតក៏ជាចំណុចសំខាន់នៅក្នុងសៀវភៅថ្មីនេះផងដែរ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បន្ថែមថា៖ «ខ្ញុំសង្ឃឹមថា សៀវភៅនេះនឹងផ្តល់ចំណេះដឹងដ៏មានប្រសិទ្ធភាព និងមានប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយ ដើម្បីជួយឱ្យពួកគេត្រៀមខ្លួនហើយខិតខំប្រឹងប្រែងយ៉ាងសកម្មនៅក្នុងដំណើរជីវិតរបស់ពួកគេ និងក្នុងការជួយឱ្យពួកគេមានសមត្ថភាពកាន់កាប់តួនាទីណាមួយនៅក្នុងសង្គម»។
សៀវភៅ «ផ្លូវកាត់» នឹងមានលក់នៅតាមតូបលក់សៀវភៅ និងបណ្ណាគារទូទាំងប្រទេសកម្ពុជា និងគ្រប់បណ្ណាគារ អន្តរទ្វីប របស់មជ្ឈមណ្ឌលភាសា Aii និងសាលារៀនអន្តរទ្វីបអាមេរិកាំង (AIS)។ អ្នកអានក៏អាចទិញសៀវភៅនេះបានតាមរយៈលេខទូរសព្ទ 099 222 379 ឬ 015 915 613 ឬតាមរយៈគេហទំព័រ www.mjquniversitypress.com/kh។
មជ្ឈមណ្ឌលភាសា Aii ផ្តល់ជូននូវកម្មវិធីភាសាដែលពោរពេញដោយឧត្តមភាពដូចជា ភាសាអង់គ្លេសជាភាសាទីពីរ ភាសាចិនជាភាសាទីពីរ និងភាសាថៃជាភាសាទីពីរ។ កម្មវិធីនីមួយៗត្រូវបានរៀបចំឡើងសម្រាប់សិស្សានុសិស្សដែលអាចជួយគេឱ្យប្រើប្រាស់ជំនាញភាសាបានយ៉ាងស្ទាត់ជំនាញ និងមានប្រសិទ្ធភាពក្នុងវិជ្ជាជីវៈ និងការប្រាស្រ័យទាក់ទងសម្រាប់បង្កើនគុណភាពជីវិត។ សកម្មភាពទាំងនេះមានគោលបំណងពង្រីកការយល់ដឹងរបស់សិស្សានុសិស្សអំពីពិភពលោក ជាមួយនឹងបទពិសោធសិក្សាដ៏ទូលំទូលាយ។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានលម្អិតអំពីមជ្ឈមណ្ឌលភាសា Aii ច្បារអំពៅ សូមចូលទៅកាន់គេហទំព័រផ្លូវការ www.chbarampov.aii.edu.kh ។ អ្នកសិក្សាក៏អាចទាក់ទងមជ្ឈមណ្ឌលភាសា Aii តាមរយៈទូរសព្ទលេខ 012 908 487 ឬ 016 678 229 ឬទាក់ទងតាមរយៈអ៊ីម៉ែល [email protected] ៕