ការត្រួតពិនិត្យជាតិអាល់កុល

ម្ចាស់យានយន្តជាង២០០នាក់ត្រូវបានសមត្ថកិច្ចពិន័យ ក្នុងប្រតិបត្តិការត្រួតពិនិត្យជាតិអាល់កុល


អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបររយៈប៉ុន្មានថ្ងៃកន្លងទៅនេះ សមត្ថកិច្ចបានឃាត់យានយន្តល្មើសបានចំនួន២០៤គ្រឿង និងពិន័យជាថវិកានៅនឹងកន្លែង ប៉ុន្តែពុំមានបញ្ជូនអ្នកបើកបរមានឥទ្ធិពលស្រវឹងលើសច្បាប់កំណត់ទៅតុលាការនោះឡើយ ខណៈប្រតិបត្តិការនេះនឹងបន្តធ្វើជារៀងរាល់ថ្ងៃ ក្នុងន័យចាប់បង្ខំពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ ដើម្បីឈានដល់ការកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវ។
ការត្រួតពិនិត្យជាតិអាល់កុល
ដោយ

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃបើកយុទ្ធនាការត្រួតពិនិត្យជាតិអាល់កុល និងបទល្មើសនានាក្នុងរយៈពេល៤ថ្ងៃកន្លងទៅនេះ សមត្ថកិច្ចរកឃើញអ្នកបើកបរមានជាតិអាល់កុលក្នុងកម្រិតចាប់ពី០,២៥មីលីលីត្រខ្យល់ដល់០,៤០មីលីលីត្រខ្យល់។ ក្នុងចំណោមអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹងទាំងនេះ ត្រូវបានអ្នកនាំពាក្យអះអាងថា សមត្ថកិច្ចពុំបានបញ្ជូនអ្នកបើកបរណាម្នាក់ទៅតុលាការនោះឡើយ ដោយនៅចំពោះមុខ គឺសមត្ថកិច្ចពិន័យ និងអប់រំធ្វើកិច្ចសន្យា ដោយហៅក្រុមគ្រួសារឱ្យមកយកត្រលប់ទៅផ្ទះវិញ ប៉ុន្តែប្រសិនបើនៅតែបន្តល្មើសទៀតនោះសមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធីជាបន្តបន្ទាប់ទៀត។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ការពិន័យលើអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ត្រូវបានបែងចែកជា២ ក្នុងនោះកម្រិតស្រាលចាប់ពី០,២៥មីលីលីត្រខ្យល់ដល់០,៣៩មីលីលីត្រខ្យល់ សម្រាប់ម៉ូតូត្រូវពិន័យចំនួន២៥ម៉ឺនរៀល និងរថយន្តធុនតូចចំនួន៤០ម៉ឺនរៀល ខណៈរថយន្តធុនធំចំនួន៨០ម៉ឺនរៀល។ ដោយឡែកកម្រិតខ្ពស់ចាប់ពី០,៤០មីលីលីត្រខ្យល់ឡើងទៅ ត្រូវពិន័យចំពោះម៉ូតូចំនួន១លានរៀល រថយន្តធុនតូច២លានរៀល និងរថយន្តធុនធំ៤លានរៀល។

សូមបញ្ជាក់ថា ការរឹតបន្តឹងការត្រួតពិនិត្យច្បាប់ចរាចរណ៍ និងជាតិស្រវឹងទៅលើអ្នកបើកបរយានយន្តនេះ បានធ្វើឡើងតាំងពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឱ្យសមត្ថកិច្ចជំនាញចុះអនុវត្តឱ្យបានតឹងរ៉ឹង ដើម្បីកាត់បន្ថយអត្រារបួស និងស្លាប់ដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង៕

អត្ថបទ៖ បូ ដូឡា

None



អត្ថបទបន្ទាប់


លោកជំទាវ ជា សិរី៖ ប្រព័ន្ធធនាគារកម្ពុជាមានស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកអាចបន្តជះឥទ្ធិពលមកលើកម្ពុជា

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជាបានអះអាងថា ប្រព័ន្ធធនាគាររបស់កម្ពុជានៅតែមានស្ថិរភាពរឹងមាំ ទោះបីវិបត្តិសកលនានាបានធ្វើឱ្យស្ថា…

Yeo's Cambodia បន្ថែមអត្ថប្រយោជន៍ទ្វេដងក្នុងទឹកសណ្តែកសៀង Immuniti របស់ខ្លួនជាមួយវីតាមីន B6 និងរ៉ែស័ង្កសី ដើម្បីជំនួយដល់សុខភាពឱ្យកាន់តែប្រសើរ

ក្រុមហ៊ុន Yeo’s Cambodia ជាក្រុមហ៊ុនផលិតទឹកផ្លែឈើដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចាប់ដំណើរការផលិតនូវភេសជ្ជៈទឹកសណ្តែកសៀង ដែលទើបនឹង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ