អាជីវកម្ម​អនឡាញ

ក្រុមហ៊ុន​យក្ស Alibaba ចាក់​បន្ថែម​ទុន​ជាង​២​ពាន់​លាន​ដុល្លារ ចូល​ក្នុង​ទីផ្សារ​អាស៊ី​អាគ្នេយ៍


ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​អនឡាញ​​ខ្នាត​យក្ស Alibaba ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​មហាសេដ្ឋី​ចិន លោក ជេក ម៉ា ជា​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នោះ កាល​ពី​ពេល​ថ្មី​នេះ ក្រុមហ៊ុន​យក្ស​មួយ​នេះ បាន​ចាក់​បន្ថែម​ទុន​បន្ថែម​ប្រមាណ​២​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ពង្រីក​ខ្លួន​នៅ​ក្នុង​ទីផ្សារ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍។ នេះ​បើ​តាម​ការ​ចុះ​ផ្សារ​ពី​គេហ​ទំព័រ AFP កាល​ពី​ពេល​ថ្មីៗ​នេះ។
លោក ជេក ម៉ា ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ Alibaba។
ដោយ

បន្ទាប់​ពី​បន្ថែម​ទុន​ជាង​២​ពាន់​លាន​ដុល្លារ ទិញ​ភាគ​ហ៊ុន ក្រុមហ៊ុន Lazada ដែល​ជា​ក្រុមហ៊ុន​លក់​ទំនិញ​តាម​អនឡាញ​នាំមុខ​គេ​មួយ​នៅ​អាស៊ី​អាគ្នេយ៍ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន Alibaba បាន​កាន់​កាប់​ភាគហ៊ុន​រហូត​ដល់ ៨៣% នៃ​ក្រុមហ៊ុន Lazada ហើយ​បច្ចុប្បន្ន Alibaba ក៏​បាន​ព្យាយាម​ទិញ​ទ្រព្យ​សកម្ម​ក្នុង​ប្រព័ន្ធ​អ៊ិនថឹណិត និង​ក្រៅ​ប្រព័ន្ធ​អ៊ិនថឹណិត​របស់​ក្រុមហ៊ុន​នេះ ដើម្បី​ជំរុញ​ល្បឿន​រីក​ចម្រើន​របស់​ក្រុមហ៊ុន​របស់​ខ្លួន​ផង​ដែរ។ 

ក្រុមហ៊ុន Lazada មាន​ប្រតិបត្តិការ​នៅក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភីលីពីន សាំងហ្គាពួរ ថៃ និង​វៀតណាម ដែល​មាន​អតិថិជន​ទាំង​អស់​ជាង ៥៦០​លាន​នាក់។ 

យ៉ាងណា​ក៏​ដោយ ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​មាន​ឃើញ​ការ​វិនិយោគ​ពី​ក្រុមហ៊ុន Alibaba នេះ​ចូល​មក​នៅ​ឡើយ​ទេ ខណៈ​ដែល​ប្រទេស​ជិត​ខាង ដូចជា វៀតណាម និង​ថៃ បាន​និង​កំពុង​ចាប់​ផ្ដើម​មាន​ការ​បោះ​ជំហាន​វិនិយោគ​ពី​ក្រុមហ៊ុន​យក្ស​មួយ​នេះ​ជា​បណ្ដើរៗ​ហើយ៕




អត្ថបទបន្ទាប់


វិនិយោគិន​ហុងកុងមក​កម្ពុជា​២ថ្ងៃ​ដើម្បីស្វែងរកឱកាសវិនិយោគ

គណៈប្រតិភូហុងកុងមួយក្រុម បានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ដើម្បីសិក្សាពីលទ្ធភាពវិនិយោគ និងសហប្រតិបត្តិការពាណិជ្ជកម្មនៅកម្ពុជា ស្រប…

កម្ពុជា-ថៃ​សម្រេច​បើក​ច្រក​អន្តរជាតិ​ថ្មី​មួយ​ទៀត​នៅ​ចុង​ខែ​មីនា​នេះ!

តំណាង​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ចុង​ខែ​មីនា ឆ្នាំ​២០១៨​នេះ រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​សម្រេច​បើក​ដាក់​ឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ