អត្ថបទក្រុមហ៊ុន

ការដ្ឋានសំណង់នៃគម្រោងដឹស្តា មេរាហ្កាដិន ផ្លូវ50ម៉ែត្រ លេចរូបរាងកាន់តែមានភាពទាក់ទាញ


គម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះដ៏លេចធ្លោមួយរបស់បុរី ប៉េង ហួត គឺដឹស្តា មេរាហ្កាដិន ត្រូវបានគេមើលឃើញថាជាគម្រោងដ៏ឈានមុខគេមួយនៅតាមបណ្ដោយផ្លូវ50ម៉ែត្រ ក្នុងការអភិវឌ្ឍទាំងលំនៅឋានប្រណីតៗ ម៉ូដរចនាទាន់សម័យ ទាំងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបក្នុងគម្រោងផ្ទាល់ដូចជា ក្លិបហោស៍ សួនច្បារសាធារណៈរំលេចដោយផ្កាចម្រុះពណ៌ស័ក្ដិសមជាមួយឈ្មោះហ្កាដិនរបស់គម្រោងស្រាប់ ផ្សារទំនើប និងអគារពាណិជ្ជកម្មនៅជាប់ផ្លូវ50ម៉ែត្រផ្ទាល់តែម្ដង។
គម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះដ៏លេចធ្លោមួយរបស់បុរី ប៉េង ហួត គឺដឹស្តា មេរាហ្កាដិន នៅតាមបណ្ដោយផ្លូវ50ម៉ែត្រ

ជាមួយដំណើរការសាងសង់យ៉ាងមមាញឹកទាំងយប់ទាំងថ្ងៃ លោកអ្នកអាចមើលឃើញគេហដ្ឋានរាប់រយខ្នង​រាប់ចាប់ពីវីឡាកូនកាត់ វីឡាភ្លោះ រហូតដល់វីឡាទោលកំពុងបង្អួតរូបរាងយ៉ាងស្កឹមស្កៃជាបណ្ដើរៗ ដោយមានម្ចាស់គេហដ្ឋានជាច្រើនកំពុងរស់នៅស្រាប់ និងរើចូលរស់នៅបន្ថែមទៀតជាហូរហែរ។ អតិថិជនអាច ទិញភ្លាមចូលនៅបានភ្លាមតែម្ដង។ ចំណែកផ្ទះអាជីវកម្ម និងអគារពាណិជ្ជកម្មវិញក៏កំពុងមានដំណើរការសាងសង់បានប្រហែល40% ហើយដែរ រួមជាមួយផ្សារទំនើប ភីអេច មេរាម៉ល ដែលនឹងបើកទទួលស្វាគមន៍ម្ចាស់អាជីវកម្មគ្រប់ប្រភេទក្នុងពេលដ៏ខ្លីខាងមុខ។

ក្រឡេកមកមើលការដ្ឋានខាងក្នុងគម្រោងបន្ថែមទៀត ក្លិបហោស៍ដ៏ធំ​ និងទំនើបដាច់គេក្នុងតំបន់របស់គម្រោង ដឹស្តា មេរាហ្កាដិន កំពុងលេចរូបរាងកាន់តែច្បាស់ៗពីមួយថ្ងៃទៅមួយថ្ងៃ អមដោយសួនច្បារដ៏វែងមានផ្កាចម្រុះពណ៌ច្រើនប្រភេទ និងទីធ្លាសាធារណៈរៀបចំកម្មវិធីផ្សេងៗដ៏ធំទូលាយ។ គ្រប់សំណង់នៃគម្រោងទាំងអស់របស់បុរី ប៉េង ហួត សុទ្ធតែជ្រើសរើសវត្ថុធាតុដើម និងបរិក្ខាដែលមានគុណភាពខ្ពស់ ស្របតាមស្តង់ដារ និងមានវិស្វករជំនាញៗក្នុងការសាងសង់។

ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងដែលមានវិសាលភាព40ហិកតាមួយនេះនឹងផ្ដល់ជូនអតិថិជនគ្រប់ប្រភេទផ្ទះ ជីវិតរស់នៅដ៏ស៊ីវិល័យ បង្កប់ដោយភាពស្ងប់ស្ងាត់ និងក្លិនក្រអូបពីផ្កាគ្រប់ប្រភេទ ពោរពេញដោយសុភមង្គល និងក្ដីសុខគ្រប់ពេលវេលា។

សូមអញ្ជើញមកទស្សនាការដ្ឋានសំណង់នៅគម្រោង ដឹស្តា មេរាហ្កាដិន ផ្ទាល់ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី2 (ផ្លូវ50ម៉ែត្រ) និងសាកសួរព័ត៌មាននៅការិយាល័យលក់ដែលនៅខាងមុខគម្រោងផ្ទាល់បានរៀងរាល់ម៉ោងធ្វើការ។

លោកអ្នកក៏អាចទាក់ទងសួរនាំព័ត៌មានបន្ថែមពីសហការីលក់យើងខ្ញុំតាមរយៈទូរសព្ទលេខ 𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកពូទីននឹងធ្វើទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូង ក្រោយបើកការឈ្លានពានលើអ៊ុយក្រែន

ព័ត៌មាន
ទូរទស្សន៍រដ្ឋរុស្ស៊ីបានរាយការណ៍កាលពីចុងសប្តាហ៍មុនថា លោកវ្ល៉ាឌីមៀ ពូទីន នឹងចេញពីប្រទេសកំណើត ទៅធ្វើទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូងរបស់លោ…

ថៃគ្រោងចរចាទិញជីកសិកម្មពីអារ៉ាប៊ីសាអ៊ូឌីត ខណៈកំពុងប្រឈមវិបត្តិខ្វះជី និងតម្លៃកើនខ្ពស់

ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មរបស់ប្រទេសថៃគ្រោងនឹងធ្វើដំណើរទៅចរចាជាមួយក្រុមអ្នកផ្គត់ផ្គង់ជីកសិកម្មនៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីទិញជីព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ