ទីផ្សារកាហ្វេ

ហាង Café Amazon របស់ថៃ ប្រកាសបិទទ្វារហាងរបស់ខ្លួនទាំងអស់នៅវៀតណាម


ហាងកាហ្វេថៃ Café Amazon ដែលកំពុងរងគ្រោះនឹងចលនាជាតិនិយមនៅកម្ពុជា ព្រោះបញ្ហាជម្លោះព្រំដែននោះ បានប្រកាសបិទហាងចោលទាំងអស់នៅទីផ្សារនៅវៀតណាមចាប់ពីពេលនេះតទៅ ក្រោយពីបានបើកដំណើរការបានប្រមាណ ៥ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន VN Express បានចុះផ្សាយនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៥។
ហាង Café Amazon របស់ថៃ ប្រកាសបិទទ្វារហាងរបស់ខ្លួនទាំងអស់នៅវៀតណាម
ដោយ

ហាងកាហ្វេ Café Amazon ដែលជាហាងកាហ្វេធំជាងគេនៅប្រទេសថៃ បានបិទហាងទាំង ១២ នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីបានបើកដំណើរការបាន៥ឆ្នាំ ។ ចំពោះការប្រកាសបិទទ្វារ លែងដំណើរការនេះត្រូវបានតំណាងក្រុមហ៊ុនអះអាងថា ជាផ្នែកមួយនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្ម។

អ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់របស់ហាងកាហ្វេនេះបានបញ្ជាក់ថា ហាងទាំងអស់បានឈប់បម្រើអតិថិជននៅ​ចាប់តាំងពីសប្ដាហ៍មុនមក។

នៅពេលនេះហាង Café Amazon នៅទីក្រុងហូជីមិញបានដកផ្លាកសញ្ញាចេញ ហើយបានប្រគល់​កន្លែងជួលទៅម្ចាស់ទីតាំងវិញ រីឯទីតាំងមួយចំនួនត្រូវបានជំនួសដោយអ្នកជួលថ្មី។

មុនការចាកចេញរបស់ហាង Café Amazon ពីប្រទេសវៀតណាម ក្រុមហ៊ុនមេរបស់ហាងកាហ្វេនេះបាន ជូនដំណឹងនៅលើទីផ្សារភាគហ៊ុនថៃកាលពី ដើមខែតុលា ។ ក្រុមហ៊ុន Central Plaza Hotel Public Company Ltd ដែលហៅកាត់ថា Centel បានប្រកាសពីការរំលាយក្រុមហ៊ុន ORC Coffee Passion Group (ORCG) ដែលជាអង្គភាពប្រតិបត្តិការហាង Café Amazon នៅក្នុងប្រទេសវៀតណាម។

ក្រុមហ៊ុន Centel បាននិយាយថា ខ្លួនកំពុងដកខ្លួនចេញពីប្រទេសវៀតណាម ដើម្បី ផ្តោតអាទិភាព​អាជីវកម្មឡើងវិញ និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមនៃទីផ្សារ។

ហាងកាហ្វេ Café Amazon បានចូលប្រទេសវៀតណាមក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយនឹងទុន​ប្រមាណ​ជា ជិត២លានដុល្លារ ។ ហាងកាហ្វេនេះបានបង្ហាញវត្តមាននៅ ទីក្រុងហូជីមិញ កាន់ថឺ ដុងថាម និង វិញឡុង ។

នេះគឺជាការរង្គោះរង្គឺថ្មីមួយទៀតចាប់តាំងពីហាងកាហ្វេ Café Amazon បានរង្គោះរង្គឺនៅទីផ្សារកម្ពុជា ព្រោះតែអរិភាពព្រំដែន និង ចលនាជាតិនិយម ហើយនិងកំណើននៃឧស្សាហកម្មក៏ដូចជាប្រជាប្រិយភាព កាហ្វេវៀតណាម ។




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះពិនិត្យនិងលើកកម្ពស់ទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ «តំបន់ប្រាសាទសំបូរព្រៃគុកនិងតំបន់ជុំវិញ» និងជីវភាពប្រជាជននៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ