ធនធានរ៉ែ

សហរដ្ឋអាម៉េរិក ទាមទារកាន់កាប់ធនធានរ៉ែកម្រពាក់កណ្តាលរបស់អ៊ុយក្រែន ជាថ្នូរបញ្ជូនទ័ពទៅជួយការពារ


រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិក ដែលចូលកាន់អំណាចកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានលើកសំណើទៅប្រទេសអ៊ុយក្រែនថា សហរដ្ឋអាម៉េរិក ចង់បានចំណែកពាក់កណ្ដាលនៃធនធានរ៉ែកម្រទាំងអស់របស់អ៊ុយក្រែន ជាថ្នូរនឹងការបញ្ជូនទ័ពអាម៉េរិកទៅអ៊ុយក្រែន ដើម្បីការពារធនធានរ៉ែកម្រទាំងនោះ ប្រសិនបើឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NBC News។
ធនធានរ៉ែ
ដោយ

ក្រុមមន្ត្រីអាម៉េរិក បានទម្លាយឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានលើកសំណើទៅអ៊ុយក្រែនថា សហរដ្ឋអាម៉េរិក ចង់បានចំណែកពាក់កណ្ដាលនៃធនធានរ៉ែកម្រទាំងអស់របស់អ៊ុយក្រែន ជាមធ្យោបាយមួយសម្រាប់អ៊ុយក្រែន ទូទាត់សងថ្លៃសព្វាវុធ និងការជួយគាំទ្រក្នុងទំហំច្រើនពាន់លានដុល្លារ ដែលសហរដ្ឋអាម៉េរិក បានផ្ដល់ឱ្យអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើងចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កុត បេស៊ឹន (Scott Bessent) បានបង្ហាញសំណើនេះតាមរយៈសេចក្ដីព្រាង នៃកិច្ចព្រមព្រៀងមួយដល់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សេឡិន​ស្គី អំឡុងជំនួបមួយនៅទីក្រុងគៀវ រដ្ឋធានីនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ សប្ដាហ៍មុន។

បន្ទាប់ពីជំនួបនោះ លោក ស្កុត បេស៊ឹន បានលើកឡើងថា សេចក្តីព្រាងនៃកិច្ចព្រមព្រៀងបែកចែកធនធានរ៉ែកម្ររវាងសហរដ្ឋអាម៉េរិក និងអ៊ុយក្រែននេះ បានឆ្លុះបញ្ចាំងពីគោលបំណងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតនោះទេ។

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានបដិសេធមិនចុះហត្ថលេខាលើឯកសារព្រាងខាងលើនេះឡើយ នៅពេលដែលលោក ស្កុត បេស៊ឹន បានបង្ហាញវាអំឡុងជំនួបរបស់ពួកគេ ដោយលោក ហ្សេឡិនស្គី និយាយថា លោកចាំបាច់ត្រូវសិក្សាពីវា និងពិគ្រោះជាមួយមន្ត្រីរបស់លោកឱ្យបានល្អិតល្អន់ជាមុនសិន។

លោក ហ្សេឡិនស្គី បាននិយាយថា លោក និងក្រុមមន្ត្រីរបស់លោកនឹងពិនិត្យផ្ទៀងផ្ទាត់លើសំណើនេះដោយប្រុងប្រយ័ត្ន មុនលោកធ្វើដំណើរទៅកាន់ទីក្រុងមូនិច (Munich) ប្រទេសអាល្លឺម៉ង់ ដែលជាបងធំរបស់សហភាពអឺរ៉ុប។ ទោះជាយ៉ាងណា ភ្លាមៗស្ថានទូតអ៊ុយក្រែន នៅទីក្រុងវ៉ាស៊ីនតោន និងក្រុមប្រឹក្សាសន្តិសុខជាតិនៅសេតវិមាន មិនបានធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះនោះទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ហ្វីលីពីន ត្រូវបានគេព្យាករថានឹងអាចផ្ដួលសិង្ហបុរី និងថៃ ក្លាយជាបងធំសេដ្ឋកិច្ចទី២នៅអាស៊ាន

នៅក្នុងរយៈពេល៤ឆ្នាំខាងមុខនេះ ពោលគឺនៅឆ្នាំ២០២៩ ហ្វីលីពីនត្រូវបានគេព្យាករថា នឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ បន្ទាប់ពីប្រទ…

ទំហំវិនិយោគផ្ទាល់ពីបរទេសនៅប្រទេសចិន ធ្លាក់ចុះជិត១០០% ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ចំពេលមានវិបត្តិសេដ្ឋកិច្ច

ទិន្នន័យរបស់រដ្ឋាភិបាលប្រទេសចិន បានបង្ហាញថា ទំហំវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសចិនបានធ្លាក់ចុះជិត១០០% ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ