ករណីឆ្លងក្នុងសហគមន៍

រកឃើញអ្នកឆ្លងក្នុងសហគមន៍ ០៤នាក់ទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆកា នៅរាជធានីភ្នំពេញ


ក្រសួងសុខាភិបាលប្រកាសថា រកឃើញករណីឆ្លងចូលសហគមន៍ចំនួន០៤ នាក់បន្ថែមទៀតដោយក្នុងនោះ មាន០៣នាក់ រស់នៅក្នុង បុរីលឹមឈាងហាក់ ក្នុងខណ្ឌច្បារអំពៅ និងម្នាក់ទៀត ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ដែលនាំឲ្យព្រឹត្តិការណ៍ឆ្លងសហគមន៍តាំងពីថ្ងៃទី ២៨វិច្ចកា ឆ្នាំ២០២០ កើនសរុប ២៣នាក់ ហើយគិតត្រឹមថ្ងៃទី០៤ ខែវិច្ឆកា ឆ្នាំ២០២០នេះ។
រកឃើញអ្នកឆ្លងក្នុងសហគមន៍ ០៤នាក់ទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆកា នៅរាជធានីភ្នំពេញ
ដោយ

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ទៀត​ថា អ្នក​ទាំង​បួន​ជា​អ្នក​ប៉ះពាល់​និង​ជា​បងប្អូន​ជីដូនមួយ របស់​បុរស​ម្នាក់​ដែល​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០  ។​បច្ចុប្បន្ន​អ្នក​ទាំង​បួន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​-​ខ្មែរ​សូ​វៀត​។

សូម​ជម្រាប​ថា រហូត​មក​ទល់​នឹង​ពេល​នេះ ប្រទេស​កម្ពុជា រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩​សរុប ៣៣៥​នាក់​ហើយ ក្នុង​នោះ​មាន​ស្រី​៧៦​នាក់ និង​បុរស​២៥៩​នាក់ ដោយ​អ្នកជា​សះស្បើយ​មាន​ចំនួន​៣០៤​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនត្រៀមនាំចេញស្វាយទៅចិនមួយចំនួន ត្រូវបានផ្អាកផែនការសកម្មភាព ដោយសារតែវិបត្តិកូវីដ-១៩

ព័ត៌មាន
ក្រោយពីមានការចុះហត្ថលេខាលើពិធីសារនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន ដោយក្រសួងកសិកម្មកម្ពុជា ជាមួយនឹងអគ្គរដ្ឋបាលគយចិនកាលពីខែមិថុនារួចមក…

រដ្ឋមន្ត្រីក្រសួងកសិកម្មថា ផ្លែស្វាយស្រស់​កម្ពុជាជិត ១០០តោនហើយ ត្រូវបានដឹកនាំចេញទៅកាន់ទីផ្សារចិន

ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជាបានឲ្យដឹងថា នៅទីបំផុត ផ្លៃស្វាយស្រស់ចំនួន ៣កុងតឺន័រហើយ ស្មើនឹងបរិមាណជិត១០០ តោនត្រូវបានដឹកចេញពីកម្ពុជាទៅកាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ