សេដ្ឋកិច្ច​ទិវា​នៃ​ក្ដី​ស្រលាញ់

ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ប្រជាជន​អាមេរិក​ចាយ​លុយ​អស់​ជាង ១៨​ពាន់​លាន​ដុល្លារ


ទិវានៃក្ដីស្រលាញ់ (Valentine’s Day) ថ្ងៃទី១៤ កុម្ភៈ ក៏​ជា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​សម្រាប់​សេដ្ឋកិច្ច​អាមេរិក​ដែរ។
គ្រាន់​តែ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​មួយ​ថ្ងៃ ពលរដ្ឋ​អាមេរិក​ចាយ​ប្រាក់​ច្រើន​ជាង ១៨ពាន់​លាន​ដុល្លារ

ប្រជាជនអាមេរិកចំណាយប្រាក់សរុប ១៨ពាន់ ២រយលានដុល្លារ សម្រាប់ថ្ងៃបុណ្យនៃក្ដីស្រលាញ់ក្នុងឆ្នាំ២០១៧នេះ។

នេះបើយោងតាមការស្ទង់មតិមួយរបស់ សហព័ន្ធផ្សារលក់រាយជាតិ (NRF) ដែលចុះផ្សាយដោយទស្សនាវដ្ដី Fortune.com។ 

ការចំណាយរបស់ពលរដ្ឋអាមេរិកនៅថ្ងៃបុណ្យនៃក្ដីស្រលាញ់នៅឆ្នាំ២០១៧នេះ ថយចុះ ៧,៦% បើធៀបនឹងឆ្នាំ២០១៦កន្លងទៅ ដែលពលរដ្ឋអាមេរិកចំណាយប្រាក់ដល់ទៅ ១៩ពាន់ ៧រយលានដុល្លារ។

តើលុយដ៏សន្ធឹក​សន្ធាប់​ទាំង​នេះ​ចាយ​ទៅ​លើ​មុខ​អ្វី​ខ្លះ?

គ្រាន់តែសម្រាប់គ្រឿងអលង្ការមួយមុខ ប្រជាជនអាមេរិកចំណាយប្រាក់ជាង ៤ពាន់លានដុល្លារ ចាយទៅលើទិញផ្កា ២ពាន់លានដុល្លារ ចាយទៅលើទិញស្ករសូកូឡា ១ពាន់៨រយលានដុល្លារ ចាយលើការហូបអាហាររ៉ូមែនទិក ៤ពាន់លានដុល្លារ។ 

ក្រៅពីនេះ ប្រជាជនអាមេរិកក៏ចំណាយទៅលើការទិញសម្លៀកបំពាក់ កាតជូនពរ និងអំណោយសម្រាប់សត្វចិញ្ចឹមរបស់ពួកគេផងដែរ។

ជាមធ្យម ពលរដ្ឋអាមេរិកចាយលុយម្នាក់ ១៣៦,៥៧ដុល្លារ សម្រាប់បុណ្យនៃក្ដីស្រលាញ់ឆ្នា២០១៧នេះ ហើយកាលពីឆ្នាំ២០១៦ ពួកគេម្នាក់ៗចាយប្រាក់ជាង ១៤៦ដុល្លារ៕




អត្ថបទបន្ទាប់


តម្លៃ​ផ្កា​ឡើង​ខ្ពស់​យ៉ាង​គំហុក​នៅ​ចិន​ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់

ផ្កាកូលាបឡើងថ្លៃទ្វេដងនៅប្រទេសចិន ខណៈដែលអ្នកលក់ផ្កានៅទូទាំងប្រទេសមមាញឹកបំពេញតម្រូវការកើនឡើងនៅមុនថ្ងៃបុណ្យនៃក្ដីស្រលាញ់។

ចិន អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​វៀតណាម

ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្ម​ធំ​ជាង​គេ​បំផុត​របស់​វៀតណាម គិត​ត្រឹម​ខែ​មករា ដើម​ឆ្នាំ​២០១៧​នេះ ចំណែកឯ​កូរ៉េ​ខាង​ត្បូង និងសហរដ្ឋ​អា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ