
រាល់ពេលដែលសាធារណជន អតិថិជន ឬបងប្អូនប្រជាជនខ្មែរធ្វើការស្កេនទូទាត់តាមរយៈ AMK KHQR នៅតាមហាងដៃគូអាជីវកម្មរបស់ អេ អឹម ខេ ឬម្ចាស់ហាងលើក AMK KHQR ឲ្យភ្ញៀវស្កេនទូទាត់ មិនថាពីស្កេនឆ្លងធនាគារ ឬតាម AMK Mobile ផ្ទាល់ក៏ដោយ គឺបង្ហាញថាអ្នកកំពុងចូលរួមចំណែកក្នុងការបរិច្ចាគថវិកាជូនមូលនិធិដូចគ្នាដែរ។ អេ អឹម ខេ ជាអ្នកបរិច្ចាគជំនួសបងប្អូនអាជីវករ និងអតិថិជនរបស់យើង ១០០រៀល ក្នុងមួយប្រតិបត្តិការ។
កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ដែលត្រូវជាទិវាអន្តរជាតិនារី ៨មីនា អេ អឹម ខេ បាននាំយកថវិកាសប្បុរសធម៌ចំនួន ៥១.៣៩៦.០០០រៀល ដែលមកពីការរួមចំណែករបស់អាជីវករ អេ អឹម ខេ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា។

ជាក់ស្តែងនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ អេ អឹម ខេ បាននាំយកថវិកាសប្បុរសធម៌ពីកម្មវិធី «ស្កេន AMK ដើម្បីកុមារកម្ពុជា» ចំនួន ៦១.៤៨៥.០០០រៀល បន្ថែម ដើម្បីចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា។ សកម្មភាពនេះបានគាំទ្រដល់ការងារដ៏វិសេសវិសាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីផ្តល់សេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់ និងទំនើប ដោយឥតគិតថ្លៃ ជួយដល់កុមារនៅទូទាំងប្រទេសកម្ពុជា។ តួយ៉ាងយុទ្ធនាការនេះរៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងនាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិរបស់ អេ អឹម ខេ បានបន្ថែមថា «ការចូលរួមក្នុងយុទ្ធនាការនេះមិនមែនត្រឹមតែជាសកម្មភាពសង្គមប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍអនាគតកុមារកម្ពុជាគ្រប់ៗរូប ព្រោះពួកគេគឺជាទំពាំងស្នងឬស្សីក្នុងការអភិវឌ្ឍប្រទេសជាតិ។ យើងមានមោទកភាព និងមានកិត្តិយសក្នុងការចូលរួមដើម្បីសង្គមកម្ពុជា ព្រមទាំងបន្តប្តេជ្ញាគាំទ្រតាមរយៈការបង្កើតកម្មវិធី ឬគំនិតផ្តួចផ្តើមនានា ស្របទៅ់តាមទស្សនវិស័យ និងបេសកកម្មរបស់ អេ អឹម ខេ។»
តំណាងឲ្យគណៈគ្រប់គ្រងរបស់ អេ អឹម ខេ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់អាជីវករ អេ អឹម ខេ និងអតិថិជន ទាំងអស់ ដែលបានចូលរួមជាមួយយើងតាំងពីចាប់ផ្តើមដំបូង។ នេះជាសមិទ្ធិផលដ៏អស្ចារ្យបំផុតដែលយើងទាំងអស់គ្នាបានចូលរួមជួយដល់កុមារកម្ពុជាដោយផ្ទាល់។
គួរបញ្ជាក់ផងដែរថា អាជីវករ និងអតិថិជនទាំងអស់នៅតែអាចបន្តរួមចំណែកបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ផាជាមួយ អេ អឹម ខេ តាមរយៈ កម្មវិធី “ស្កេន AMK ដើម្បីកុមារកម្ពុជា” នៅតាមដៃគូអាជីវកម្ម អេ អឹម ខេ ទូទាំងប្រទេសរហូតដល់ចុងឆ្នាំ២០២៦។ រាល់ការស្កេនទូទាត់ អេ អឹម ខេ នឹងបរិច្ចាគថវិកាជំនួសអ្នក ចំនួន១០០រៀល/ប្រតិបត្តិការ។ បើស្កេនផេ ត្រូវតែ អេ អឹម ខេ!


អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៣កន្លែង និងភ្នាក់ងារប្រមាណ ៦.៥០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន៕