កិច្ចព្រមព្រៀងCPTPP

ថៃសុំពេល៣ខែទៀតដើម្បីសម្រេចចិត្តរឿងចូលរួមជាមួយ CPTPP


គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិ នៃរាជរដ្ឋាភិបាលថៃបានឲ្យដឹងថា ខ្លួនត្រូវការពេល៣ខែ ទៀតដើម្បីធ្វើការសម្រេចចិត្ត ក្នុងការចូលរួមជាសមាជិកនៃកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា ស៊ីភី ធីភីភី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។
ថៃចំណាយពេលជិត១ឆ្នាំហើយ រឿងសម្រេចចិត្តចូលជាសមាជិក CPTPP
ដោយ

ប្រការដែល​ថៃត្រូវការរយៈពេលដល់ទៅ ៣ខែ ដើម្បីសម្រេចចិត្តដូចនេះ ត្រូវបានអ្នកជំនាញថៃ​អះអាងថា ព្រោះតែ​ព្រួយបារម្ភ​មានផ្នែកណាមួយ នៃកិច្ចព្រមព្រៀង CP TPPនេះអាច​នឹងជះឥទ្ធិពល​អាក្រក់ដល់វិស័យ​កសិកម្ម និងសុខាភិបាលថៃ។ 

ជះឥទ្ធិពលអាក្រក់ គឺនៅត្រង់ថា នៅពេល​ចូលរួមជា​សមាជិក រនាំងពន្ធគយផ្សេងៗ​នឹងត្រូវបាន​លើកលែងដែល​វាអាចអនុញ្ញាតឲ្យ​មានការនាំចូល​ផលិតផល​កសិកម្ម និងឳសថ ពីប្រទេស​ដែលជា​សមាជិកផ្សេងទៀត ជាហេតុធ្វើឲ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​នៅក្នុង​ប្រទេស។

យ៉ាងណាមិញ គណៈកម្មាធិការ​ពិសេស​របស់ថៃ កំពុង​មមាញឹក​សិក្សា និងថ្លឹងថ្លែង​ពីផលល្អ និងអាក្រក់នៃកិច្ចព្រមព្រៀងនេះ ដោយប្រភពពីគណៈកម្មាធិការ​បានបង្ហើបថា ពួកគេត្រូវការពេល​ច្រើន​ដើម្បីសិក្សាបន្ត​ដោយសារ​ពួកគេបារម្ភថា ការចូលជាសមាជិក នឹងបង្កផលប៉ះពាល់ខ្លាំងដល់ក្រុមកសិករខ្នាតតូចរបស់ថៃ។
មន្ត្រីគណៈកម្មការពិសេសទទូចឲ្យរដ្ឋាភិបាល បង្កើតច្បាប់ថ្មីដើម្បីការពារផលិតផលរបស់ក្រុមកសិករខ្នាតតូចជាមុនសិន មុននឹងសម្រចចូលជាសមាជិកនៃកិច្ចព្រមព្រៀងខ្នាតអន្តរជាតិដ៏ធំមួយនេះ។

កាលពីថ្ងៃទី១ខែកុម្ភៈកន្លងទៅ ចក្រភពអង់គ្លេស ក៏នឹង​ដាក់សំណើ​សុំចូល​ជា​សមាជិក​នៃកិច្ចព្រមព្រៀង CP TPP នេះដែរ៕ 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនជប៉ុនធំមួយសម្រេចឈប់វិនិយោគជាមួយមីយ៉ាន់ម៉ាដោយសាររដ្ឋប្រហារយោធា

ក្រុមហ៊ុនផលិតស្រាបៀរដ៏ធំរបស់ជប៉ុន Kirin Beer Holdings បានចេញសេចក្តីប្រកាសនៅថ្ងៃសុក្រទី៥កុម្ភៈឆ្នាំ២០២១នេះថា ខ្លួននឹងបញ្ចប់ការបណ្តាក់ទុន…

ចិនកំពុងពិចារណាចូលរួមជាមួយ CPTPP ដែរ

ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃព្រស្បតិ៍ទី៤កុម្ភៈបានឲ្យដឹងថា ចិនក៏កំពុងពិចារណាចូលជាសមាជិកនៃកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ