កិច្ចព្រមព្រៀង​ CP TPP

ទើបផ្ដាច់ខ្លួនពីអឺរ៉ុប អង់គ្លេសគ្រោងស្នើចូលជាសមាជិកកិច្ចព្រមព្រៀងដ៏ធំមួយCP TPP


ចក្រភពអង់គ្លេសនឹងដាក់សំណើរចូលជាធ្វើជាសមាជិកនៃកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា ស៊ីភីធីភីភី (CP TPP) នៅក្នុងថ្ងៃខួបមួយឆ្នាំរបស់ខ្លួនបានចាកចេញពីសហភាពអឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC របស់អង់គ្លេស។
អង់គ្លេសស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀង CPTPP (https://viettan.org/)

លោកស្រី Liz Truss លេខាធិការពាណិជ្ជកម្ម​អន្តរជាតិ​របស់អង់គ្លេស​បានគូស​បញ្ជាក់ថា អង់គ្លេសចង់ចូលរួម​ជាមួយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏ធំមួយនេះ ហើយអ្នកស្រីនឹង​ដាក់សំណើរ​ជាផ្លូវការ​ទៅកាន់ក្រុមប្រទេស​ស្ថាបនិក​ទាំង១១ របស់ CPTPP នៅក្នុងថ្ងៃច័ន្ទទី១ ដើមខែកុម្ភៈ​ផ្ទាល់​តែម្តង។

លោកស្រីបន្ថែមថា៖«ចូលរួមជាមួយ CPTPP នឹងជួយកាត់បន្ថយ​របាំងពន្ធគយ​ក្នុងការនាំចេញផលិតផល​អង់គ្លេស​ទៅលក់​ក្នុងទីផ្សារ​ប្រទេសទាំង១១»

លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស​ធ្លាប់បាន​និយាយថា ទំហំពាណិជ្ជកម្មទ្វេភាគី​នៃប្រទេសសមាជិកទាំង ១១ របស់​កិច្ចព្រមព្រៀង CPTPP ជាមួយ​អង់គ្លេស​មាន​ទំហំ ៨,៤% នៃការនាំចេញសរុប​របស់ច​ក្រភពអង់គ្លេស​ក្នុង​ឆ្នាំ ២០១៩។ ដូចនេះ​ លោកជឿជាក់ថា  ការចូលរួម​ក្នុងកិច្ចព្រមព្រៀង​ដ៏មាន​សក្តានុពលនេះ នឹងនាំ​មកនូវផល​ប្រយោជន៍​សេដ្ឋកិច្ច​យ៉ាងច្រើន​សម្បើម​សម្រាប់​ប្រជាជន​អង់គ្លេស​ទាំងមូល។ 

កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ ដោយប្រទេសស្ថាបនិកនិងជាសមាជិកចំនួន១១ រួមគ្នារួមមាន អូស្រ្តាលី កាណាដា ឈីលី ជប៉ុន ម៉ិចស៊ិចកូ ញូសស៊ីលែន ប៉េរូ និងប្រទេសនៃសមាជិកអាស៊ានចំនួន ៤ទៀតរួមមាន វៀតណាម ប៊្រុយណេ សិង្ហបុរី និងម៉ាឡេស៊ី ដែលក្នុងនោះប្រទេសជប៉ុនជាប្រទេសសមាជិកដែលមានទំហំសេដ្ឋកិច្ចធំជាងគេ។

បន្ថែមពីលើនេះ ប្រសិនបើអង់គ្លេសត្រូវបានចូលរួមជាមួយ CPTPP មែន អង់គ្លេសនឹងក្លាយជាប្រទេសមិនមែនស្ថាបនិកទី១ ដំបូងគេដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងនេះ។

កិច្ចព្រមព្រៀងនេះទៀតសោត ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កិច្ច​ព្រមព្រៀង​​មួយ​​ដ៏​​មាន​ឥទ្ធិពល​​សម្រាប់​វឌ្ឍនភាព​សេដ្ឋកិច្ច ដោយសារ​តែ​វា​នឹង​មាន​ការ​បើក​ចំហ​ទីផ្សារ ក៏​ដូចជា​ការ​អនុគ្រោះពន្ធដល់ជាង ៩០% ​សម្រាប់​ប្រទេស​ជា​សមាជិក​ទាំង​១១​ក្នុង​ការ​នាំចេញ​ទំនិញ ខណៈ​ដែល​សរុប​ទំហំ GDP នៃ​ប្រទេស​ជា​សមាជិក​ទាំងអស់​មាន​ប្រមាណ​ជាង ៤០% នៃ​សេដ្ឋកិច្ច​សកល ឬ​ស្មើនឹង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១០​ទ្រីលាន​ដុល្លារ​អាមេរិក និង​គ្រប់ដណ្តប់​លើ​ប្រជាជន​សរុប​ជិត ៥០០​លាន​នាក់។ 

សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​វឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់​ភាពជាដៃគូ​អន្តរប៉ាស៊ីហ្វិក (CPTPP) បានចូលជាធរមានជាផ្លូវការកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ដែលដើមឡើយ​​កិច្ចព្រម​ព្រៀងនេះ ក៏មាន សហរដ្ឋអាមេរិក​ចូលរួមដែរ តែក្រោយមក ​លោកដូណាល់​ត្រាំ ​​ដែល​ជាប្រធាធិបតីអាមេរិកកាលគ្រានោះ បានសម្រេច​​ដកខ្លួន​ចេញវិញ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាថា ឆ្នាំ២០២១ កម្ពុជាមានឱកាសទីផ្សារធំជាងឆ្នាំមុនៗ

ព័ត៌មាន
នៅឆ្នាំ២០២១នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរាជរដ្ឋាភិបាលព្យាករថានឹងស្ទុះងើបឡើងវិញដល់ទៅ ៤% បន្ទាប់ពីមានការធ្លាក់ចុះ-៣,១% នៅឆ្នាំ២០២០។ …

ការនាំចេញអង្ករកម្ពុជាធ្លាក់ចុះជាង ៣០% ដោយសារតម្លៃដឹកជញ្ជូនឡើង១គុណនឹង៥ នៅខែមករា

ព័ត៌មាន
របាយការណ៍នាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងខែមករា ឆ្នាំ២០២១បានបង្ហាញថា មានការធ្លាក់ចុះជាង ៣០ភាគរយ បើធៀបនឹងខែមករា ឆ្នាំ២០២០។ លោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ