អត្ថបទពាណិជ្ជកម្ម

មិនទាន់អស់ទេ! កាស៊ីណូមួយទៀតនៅក្រុងបាវិត ត្រូវបានបង្ក្រាប និងដកហូតអាជ្ញាបណ្ណ ក្រោយរកឃើញថា មានពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ


គិតមកទល់ខែមិថុនា ឆ្នាំ ២០២៦នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា នៅតែបន្តស្រាវជ្រាវ និងចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងក្តៅគគុក។ តួយ៉ាង កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូមួយបន្ថែមទៀត នៅក្រុងបាវិត ក្រោយរកឃើញថា មានជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
មិនទាន់អស់ទេ! កាស៊ីណូមួយទៀតនៅក្រុងបាវិត ត្រូវបានបង្ក្រាប និងដកហូតអាជ្ញាបណ្ណ ក្រោយរកឃើញថា មានពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ
ដោយ
អំពី scam online

កាស៊ីណូ ដែលត្រូវបានដកហូតអាជ្ញាបណ្ណនេះ មានឈ្មោះ «កាស៊ីណូ ឡឺ ហ្សឹង» ស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ជារបស់ក្រុមហ៊ុន រឌាន ភើល អ៊ិនវេសមេន លីមីធីត។
គួររំលឹកថា កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៦ ដោយមានការសម្របសម្រួលនីតិវិធី ដោយតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង, ក្រុមការងារទី ១ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានសហការជាមួយនឹង អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក., អគ្គស្នងការដ្ឋាននគរបាលជាតិ, គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត បានធ្វើការត្រួតពិនិត្យជាក់ស្តែងលើទីតាំងកាស៊ីណូខាងលើនេះ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ២៥ នាក់ និងបានដកហូតវត្ថុតាងមួយចំនួន ដូចជា ទូរសព្ទដៃចម្រុះ, Tablets, កុំព្យូទ័រយួរដៃ, រថយន្ត និងឧបករណ៍ស្តុកទិន្នន័យកាមេរ៉ាសុវត្ថិភាពជាដើម។ ជាលទ្ធផល នៃការពិនិត្យលើឧបករណ៍ដែលប្រមូលបានទាំងនោះ បង្ហាញថា កាស៊ីណូនេះ ពិតជាមានពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រាកដមែន។
គ.ល.ក. បានបន្តក្រើនរំឭកដល់កម្មសិទ្ធិករ និង/ឬ ប្រតិបត្តិករ មណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវបន្តអាជ្ញាបណ្ណអាជីវកម្មស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវជៀសវាងដាច់ខាតនូវរាល់សកម្មភាពពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពើល្មើសច្បាប់ផ្សេងៗ៕




អត្ថបទបន្ទាប់


សម្តេចតេជោ បញ្ជាឱ្យស៊ើបអង្កេតករណីនាំចូលសាច់បង្កកពីថៃឱ្យដល់ឬសគល់ និងព្រមានចាត់ការមន្ត្រីឃុបឃិតមិនឱ្យរួចម្នាក់

បណ្តាញខ្សែអ្នកកាងនៅពីក្រោយការនាំចូលសាច់បង្កកពីថៃ អាចនឹងត្រូវលាតត្រដាង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបញ្ហាឱ្យអាជ្ញាធរស៊ើបអង្កេ…

តើវិស័យការងារនៅកម្ពុជាពិតជាមានការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំដូចការចាទប្រកាន់របស់អាម៉េរិកមែនឬយ៉ាងណា?

តើវិស័យការងារនៅកម្ពុជាពិតជាមានការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំដូចការចាទប្រកាន់របស់អាម៉េរិកមែនឬយ៉ាងណា? កម្ពុជារួមជាមួយបណ្តាប្រទេសមួយច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ